ប្រជាពលរដ្ឋមានជីវភាពខ្វះខាតសរុបចំនួន៥០គ្រួសារ បានទទួលអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា

0
825

ភ្នំពេញ ៖ ក្នុងពិធីចុះសាកសួរសុខទុក្ខ​ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី០៧ ខែ​កុម្ភៈ ឆ្នាំ​២០២០​ លោកសុខ សម្បត្តិ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌព្រែកព្នៅ បានអំពាវនាវឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់គិតគូរពីសុខភាព រស់នៅស្អាត ហូបស្អាត ត្រូវធ្វើអនាម័យឲ្យស្អាតគ្រប់ពេល​ ពិសេសត្រូវពាក់ម៉ាសការពារនៅពេលចូលមន្ទីពេទ្យ និងត្រូវប្រុងប្រយ័ត្នបង្ការចំពោះជំងឺឆ្លងប្រភេទថ្មីបើទោះជាពេលបច្ចុប្បន្ន កម្ពុជាមិនមានប្រជាពលរដ្ឋណាម្នាក់ឆ្លងក៍ដោយ។

ក្នុងឱកាសនោះផងដែរលោកសុខ សម្បត្តិ បានពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា​ ជូនដល់ចាស់ជរា ប្រជាពលរដ្ឋមានជីវភាពខ្វះខាតសរុបចំនួន៥០គ្រួសារ ដែលអញ្ជើ​ញមកពីភូមិទាំង៨ នៃសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ដែលទីណាមានការលំបាកទីនោះគឺមានកាកបាទក្រហមកម្ពុជា តាមជួយជានិច្ចមិនដែលទុកប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់បាយនោះឡើយ។

លោកបន្តថា បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខណ្ឌព្រែកព្នៅ បើមានទុកលំបាក ឬបញ្ហាអ្វីមួយត្រូវរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ដើម្បីរិះរកគ្រប់វិធីជួយបងប្អូនមិនឲ្យរស់នៅដោ​យភ័យខ្លាច រស់នៅលំបាកវេទនា ដោយអាជ្ញាធរមិនដឹងមិនឮនោះឡើយ។ លោកសុខ សម្បត្តិ បញ្ជាក់ថាបច្ចប្បន្នប្រជាពលរដ្ឋបើក្រពិតយើងមានប័ណ្ណ ប ស ស ដែលទៅព្យាបាលនៅមន្ទីពេទ្យរបស់រដ្ឋមិនអស់ប្រាក់នោះទេ ដោយយើងមានជាប្រភេទក្រ១ ក្រ២ និងក្រ៣ ដែលប្រជាពលរដ្ឋទាំងអស់នេះអាជ្ញាធរតែងតែចុះសួរសុខទុក និងចែកអំណោយជូនជារឿយៗមិនសូវលួសពេលឡើយ។

ជាចុងក្រោយលោកបានផ្តាំផ្ញើរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់គិតគូរពីសុខភាពរក្សាឲ្យបាននូវអនាម័យ​ ដោយត្រូវហូបស្អាត ផឹកស្អាតរស់នៅស្អាត ហើយត្រូវទុកដាក់សំរាមឲ្យបានល្អ បើរថយន្តសំរាមមិនទាន់មកយកទេ សូមបងប្អូនកុំយកបោះចោលផ្តេសផ្តាសឲ្យសោះ ព្រោះសំរាមទាំងអស់នេះបើបោះចោលផ្តេសផ្តាសនោះនិងអាចចម្លងមេរោគដល់យើងវិញមិនខាន។

គួរបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានចែកជូនជូនដល់ចាស់ជរា ប្រជាពលរដ្ឋមានជីវភាពខ្វះខាតសរុបចំនួន៥០គ្រួសារ ដែលអញ្ជើ​ញមកពីភូមិទាំង៨ នៃសង្កាត់ពញាពន់ ក្នុង១គ្រួសារៗទទួលបាន អង្ករចំនួន០១បាវ និងថវិកាចំនួន ៣០,០០០រៀល៕

Facebook Comments
Loading...