ប៉ោ ភារិទ្ធ និងលី ភា សាកវិជ្ជាគុននិងកីឡាករថៃ ខណៈថា សារុន ជួបកីឡាករអូបេគីស្ថាន

0
1005

ភ្នំពេញ ៖ កីឡាករប៉ោ ភារិទ្ធ អ្នកប្រដាល់នៃក្លិបសមាគមកីឡាប្រដាល់ក្រសួងកសិកម្ម កៀកស្មារនិងកីឡាករលី ភា អ្នកប្រដាល់របស់ក្លិបប៉ែនកាក់គុនខ្មែរ ឡើងស្វាគ មន៍កីឡាករថៃក្រៀងក្រៃ ត.សិលាឆ័យ និងកីឡាករខឹកខាត់ ពៀកខាឃែរ៍ ខណៈកីឡាករថា សារុន អ្នកប្រដាល់នៃក្លិបពុទ្ធសេរីវង្សកីឡាពោសែនជ័យ ជួបកីឡាករអូបេគីស្ថានAdammxonov Narmuxammad នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

កីឡាករ​ប៉ោ ភារិទ្ធ បន្ទាប់ពីគេធ្វើបានល្អដោយប្រមាណជា១០ប្រកួតចុងក្រោយវាយមិនដែលចាញ់កីឡាករបរទេសមក ពេលនេះត្រូវគេផ្គូផ្គងឲ្យឡើងសងសឹកលើកីឡាករថៃក្រៀងក្រៃ ត.សិលាឆ័យ ដែលធ្លាប់មកប្រកួតជាមួយកីឡាករកម្ពុជា ជាច្រើននាក់ ត្រូវអ្នក​ស្នេហា​វិស័យកីឡាប្រដាល់ ​សន្និដ្ឋាន​មុន​ថា ភាគរយក្នុងការ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​ម្នាក់នេះមានភាគរយឈ្នះត្រឹមហាសិបប៉ុណ្ណោះ។

កីឡាករប៉ោ ភារិទ្ធ បើទោះជាគេ មាន​កណ្ដាប់ដៃ​ល្អ វាយ​ចេញចូល​រហ័ស ហើយ​ស្នៀត​ទាត់ និង​ជង្គង់ និងមាន​កាយសម្បទា​រឹងមាំ ចិត្ត​ប្រដាល់​ធំ និង​មាន​កលល្បិច​ខ្ពស់​ក្នុង​ការប្រកួត ហើ​យធ្លាប់ជួប​​ប្រកួត​ជាមួយ​ថៃ​ច្រើន​នាក់​កន្លងមកក៍ដោយ ក៍ប្រហែលជាពិបាក​មិនខាន ព្រោះ​កីឡាករថៃក្រៀងក្រៃ ត.សិលាឆ័យ នេះធ្លាប់​មក​ប្រកួត​នៅ​សង្វៀននាប្រទេសកម្ពុជា ជាច្រើន​លើក មក​ហើយ ដោយ​មានឈ្នះចាញ់ជាមួយកីឡាករជើងខ្លាំងកម្ពុជាទៀតផង។ ចាំមើលកីឡាករប៉ោ ភារិទ្ធ ជាអ្នកឈ្នះឬក្រៀងក្រៃ ត.សិលាឆ័យ?។

ចំណែកការជួបគ្នារវាងកីឡាករលី ភា និងកីឡាករថៃខឹកខាត់ ពៀកខាឃែរ៍ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម អ្នកទាំង២មិនធ្លាប់ជួបគ្នាទេពីមុនមក ហើយមិនទាន់មានប្រភពណាដឹងថាកីឡាករថៃម្នាក់នេះមានកម្រិតវិជ្ជាគុនខ្លាំងប៉ុណ្ណានោះទេ តែកីឡាករថៃ ភាគច្រើនវិជ្ជាគុនរបស់គេមិនខុសពីគ្នាប៉ុន្មានឡើយ គឺស្នៀតជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួលហើយគេមានកម្លាំងស៊ុហ្វខ្លាំងទៀតផង។

ចំណែកកីឡាករលី ភា គេហាត់ប្រដាល់នៅកម្ពុជា តែគេទៅប្រកួតនៅប្រទេសថៃ ស្នៀតខ្លាំងរបស់គេគឺជើងទាត់ កណ្តាប់ដៃ និងកែងដែលអាចវាយប្រយោលក៍បានចូលកៀកក៍បាន។ កាលដែលលី ភា ប្រកួតនៅប្រទេសថៃស្នៀតកែងរបស់គេ ដែលធ្វើឲ្យគេផ្តួលគូប្រកួតជាបន្ទាប់ ហើយបានល្បីល្បាញមកដាល់សព្វថ្ងៃ។ ការប្រកួតនេះត្រូវបានអ្នកតាមដានប្រដាល់អះអាងថា មានភាគរយឈ្នះច្រៀនជាងកីឡាករថៃ បើទោះជាគេមិនធ្លាប់មកប្រកួតនៅសង្វៀននេះក៍ដោយ។ ចាំមើលរវាងកីឡាករលី ភា និងកីឡាករខឹកខាត់ ពៀកខាឃែរ៍ នរណាជាអ្នកឈ្នះ?។

ដោយឡែកកីឡាករថា សារុន ត្រូវគេផ្គូរផ្គងឲ្យជួបជាមួយកីឡាករអូបេគីស្ថានAdammxonov Narmuxammad ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំង២មិនធ្លាប់ជួបគ្នាទេកន្លងមក ហើយមិនទាន់ដឹងថា កីឡាករអូបេគីស្ថានម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះដែរ។

ចំណែកកីឡាករថា សារុន គេជាអ្នកប្រដាល់ដែលល្អ​ស្នៀត​​ដៃ និង​ស្នៀត​ជើងទាត់ ប៉ុន្តែ​ចិត្ត​របស់​គេ​​តូច​​បន្តិច​។ អ្នកវិភាគប្រដាល់អះអាងថា ការវាយរបស់ថា សារុន​ កន្លងមកចលនា​​វាយលុក​របស់​គេ​​​លឿន​ ជា​​ពិសេស​ស្នៀត​កណ្តាប់​ដៃ​​​តែម្តង អាច​វាយ​ចេញ​បាន​ត្រង់​ហើយ​ចំទិស​ដៅ​​បាន​ល្អ​​ទៀត​ផង ​តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយក៏​​មិនអាច​ធ្វេស​ប្រ​ហែស​ជា​មួយ​​នឹង​ស្នៀត​​​ជើងទាត់របស់កីឡាករជនជាតិអូបេគីស្ថាននោះឡើយ ហើយបើហ៊ានវាយមើលងាយគូប្រកួតនោះច្បាស់ជាចាញ់មិនខាន។ ចាំមើលរវាងកីឡាករថា សារុន និង កីឡាករអូបេគីស្ថានAdammxonov Narmuxammad នរណាជាអ្នកឈ្នះ?៕

Facebook Comments
Loading...