នគរបាលខណ្ឌព្រែកព្នៅ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

0
861

ភ្នំពេញ ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានធ្វើការឃាត់ខ្លូនជនសង្ស័យចំនួន០២នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង២៣ និង០០នាទី នាយប់ថ្ងៃសុក្រទី៣១ ខែមករា ឆ្នាំ២០២០ នៅចំណុចមុខសាលាអនុវិទ្យាព្រែកព្នៅ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យទី១.ឈ្មោះ ភឹម ភារម្យ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមោនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិថ្នល់បន្ទាយ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងទី២.ឈ្មោះ ហឿន ហ៊ា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅបច្ចុប្បន្នជាមួយជនសង្ស័យខាងលើ។ សម្ភារៈចាប់យក៖១.ក្រាមសថ្លាមានតម្រុយជាគ្រឿងញៀនចំនួន០៣កញ្ចប់ថង់តូច។ ២.ម៉ូតូម៉ាកហុងដាសេ១២៤ សេរី២០១៥ ព៌ណខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ១A.១៣០៣ ចំនួន០១គ្រឿង។ ៣.ម៉ូតូម៉ាកស៊ុយស៊ូគីនិច ព៌ណស សេរី២០១៩ ពាក់ស្លាកលេខភ្នំពេញ ១HH.៤៩៧៣ ចំនួន០១គ្រឿង។ ៤.ទូរស័ព្ទដៃចំនួន០២គ្រឿង។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើត កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹង និងគ្រឿងញៀន នៅចំនុចកើតហេតុខាងលើ ក៏ប្រទះឃើញជនសង្ស័យចំនួន០២នាក់ខាងលើ ភ្លាមនោះកម្លាំងយើងក៏បានហៅឱ្យឈប់ ធ្វើការត្រួតពិនិត្យឆែកឆេរ រកឃើញសម្ភារៈដូចខាងលើ និងធ្វើតេស្តស្វែងរកសារធាតុញៀននៅក្នុងទឹកនោមជនសង្ស័យទាំង០២នាក់ ជាលទ្ធផលវិជ្ឋមាន(មានសារធាតុញៀនក្នុងទឹកនោម)។ បច្ចុប្បន្ន ជនសង្ស័យចំនួន០២នាក់ខាងលើ ត្រូវបានបញ្ជូ​ន​មកអធិការដ្ឋានអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ រួមទាំងវត្ថុតាង យកមកធ្វើការសា​ក​សួរ ចាត់ការតាមនីតិវិធីច្បាប់៕

Facebook Comments
Loading...