លោកឃឿន សុឡា ហៅk01ត្រូវបាននាយកដ្ឋានមណ្ឌលព័ត៌មាននៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ ហៅមកដោះក្អែលហើយ

0
952

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នាយកដ្ឋានមណ្ឌលព័ត៌មាននៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ បានកោះហៅលោក ឃឿន សុឡា ហៅ k01 ចាងហ្វាងកាសែតកំលាំងមនុស្ស មកធ្វើការអប់រំ ណែនាំ ជុំវិញការផ្សព្វផ្សាយព័ត៌មាន ដែលធ្វើអោយមានភាពចលាចលក្នុងសង្គម ទាក់ទងទៅនឹងជំងឺឆ្លង(កូរ៉ូណា)កាលពីម្សិលមិញនៅមុន្ទីពេទ្យរុស្ស៊ី។

ជាការឆ្លើយតបលោកចាងហ្វាង k01 បានធ្វើការសុំទោសនិង ទទួលកំហុសនូវការផ្សព្វផ្សាយព័ត៌មានមិនពិត គ្មានប្រភពច្បាស់លាស់ ដែលធ្វើអោយសាធារណជនមានការភាន់ច្រលំនិងភ័យខ្លាច។ ជាចុងក្រោយគាត់បានសន្យាថានឹងមិនអោយមានរឿងនេះកើតឡើងសារជាថ្មីទៀតទេ មិនតែប៉ុណ្ណោះ គាត់ក៏បានសរសេរលិខិតសុំទោសជាផ្លូវការ នូវរាល់កំហុសឆ្គងទាំងឡាយដល់រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងរដ្ឋមន្ត្រីក្រសួងសុខាភិបាលផងដែរ កាលពីល្ងាចម្សិលម៊ិញ៕

Facebook Comments
Loading...