ពិតជាគួរឲ្យជ្រះថ្លាណាស់ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត បរិចាកថវិកាក្នុងថ្ងៃបុណ្យចំរើនព្រះជន្មព្រះអង្គ

0
1191

ភ្នំពេញ ៖ ដូច​ធ្លាប់​បានប្រកាស​នាពេលក​ន្លងមកព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត សមាជិកកុដិ ២៤ វត្តនាគវ័នធ្លាប់មានសង្ឃ ដីកាថា នឹងនាំបច្ច័យចំនួន២០លានរៀល ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផានាព្រឹកថ្ងៃ ទី២៨ ខែធ្នូ ឆ្នាំ២០១៩ នេះ ព្រះអង្គបាននាំយកបច្ច័យទាំងនោះទៅពិតប្រកដមែនមែន គឺចំថ្ងៃបុណ្យចំរើនព្រះជន្មព្រះអង្គតែម្ដង។ 

តាម​សង្ឃដីការបស់ព្រះ​អង្គ​​ថវិ​កាទាំង​នេះគឺ​ជាសទ្ធាជ្រះ​ថ្លា របស់បងធ​ម៌​ព្រះអង្គជា​​អ្នក​ជំនួញជនជាតិសាំងហ្គាពួរ ឈ្មោះ DATO DR JOHNNYONG ដែលបា​ន ប្រគេនថ្ងៃខួបកំ​ណើតព្រះអង្គប៉ុន្តែព្រះអង្គមិនបា​នទុក​ជារបស់ផ្ទាល់​​ខ្លួនឡើយគឺ បានបន្ត​យ​កមកជួ​យ​ដល់មន្ទីរ​ពេទ្យគន្ធបុប្ផាតែម្ដង។

ការជួយ​នាំបច្ច័យមកជួយដល់​មន្ទីរពេទ្យគន្ធបុប្ផានេះ​មិនមែនជាការ​ជួយ​លើកទី១ របស់ព្រះអង្គឡើ​យកន្លងមកព្រះ​អង្គរ ធ្លាប់បាននាំបច្ច័យមកជួយមន្ទីរពេទ្យមួយនេះជាច្រើ​នលើកមកហើយជាមួយសប្បុរសជននានាក៏ដូចជាអ្នកសិល្បៈជាដើម។

​ព្រះ​អង្គបានមានសង្ឃដីកាលើកឡើងថាការបរិចាកមន្ទីរពេទ្យសាលារៀនវត្ត​អារាមជួយដល់ជនក្រីក្រចាស់ជរា​ក្មេង​កំព្រាឬ ជនទូរគត់ផ្សេ​ងទៀតគឺជា​ទង្វើវិជ្ជមានសម្រាប់មនុស្សលោកគួរ​តែប្រតិបត្តិប្រសិន​បើ​ពួកគាត់មានលទ្ធភាពហើយទ​ង្វើ បែបនេះគឺទទួលបានផលបុណ្យច្រើន​ណាស់។

សូ​ម​បញ្ជាក់ផងដែរជារៀងរាល់ឆ្នាំព្រះសង្ឃដែល​ល្បីខាងទស្សន៍ទាយ មើលជំងឺផ្លូវក្រៅផ្លូវក្នុងហើយមានអ្នកជឿច្រើនមានទាំង ឯកឧត្ដម លោក ជំទាវ ញាតិញោម ទាំងក្នុង ​និង ក្រៅ​ប្រទេស ជាច្រើនជឿជាក់នោះពេលបុណ្យចំរើនព្រះជន្ម របស់ព្រះអង្គម្ដងៗព្រះអង្គតែងតែធ្វើបុណ្យចែកទានជាញឹកញាប់មិនដែលអាក់ខានឡើយ។ ទទឹមគ្នានោះដែរព្រោះអង្គតែងតែចែកទានដល់ជនក្រីក្រព្រមទាំងអ្នកសិល្បៈ ក្រីក្រ ចាស់ជរា ជាដើម៕

 

Facebook Comments
Loading...