រឿង សោភ័ណ្ឌ និងបាង កាយាក ដណ្តើមប្រាក់លានពីកីឡាករអ៊ីរ៉ង់ និងកីឡាករថៃ

0
949

ភ្នំពេញ ៖ កីឡាកររឿង សោភ័ណ្ឌ អ្នកប្រដាល់មកពីក្លិបម្កុដរាជសីហ៍ ជួបជាមួយកីឡាករអ៊ីរ៉ង់សាហ៊ូ ហ្គេសារៀន ខណៈកីឡាករបាង កាយាក អ្នកប្រដាល់នៃសមាគមកីឡាប្រដាល់ក្រសួងកសិកម្ម ជួបជាមួយកីឡាករថៃទួនប៉េ ដើម្បីដណ្តើមប្រាក់លាន នា​ថ្ងៃ​សៅរ៍ទី២៨ ខែ​ធ្នូ ឆ្នាំ២០១៩នេះ។

កីឡាកររឿង សោភ័ណ្ឌ ជួបជាមួយកីឡាករអ៊ីរ៉ង់សាហ៊ូ ហ្គេសារៀន ក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម កីឡាករអ៊ីរ៉ង់ម្នាក់នេះគេជាជើងខ្លាំង ដែលហ្វឹកហាត់នៅប្រទេសថៃ ហើយគេមានស្នៀតប្រយុត្តខ្លាំងទាំងព្រមតែម្តង ហើយមានកម្លាំងស៊ុហ្វខ្លាំងទៀត កីឡាករល្មមៗមិនអាចទបទល់ជាមួយគេបាន៥ទឹកនោះទេ។ ចំណែកកីឡាករជើងខ្លាំងរឿង សោភ័ណ្ឌ ​ជា​អ្នក​ប្រដាល់​ដែល​ឡើង​ប្រកួត​កម្រ​ចាញ់​គូរប្រកួត​ណាស់​ព្រោះរូបគេ ប្រកួត​មិន​ចេះ​លាក់ ​កម្លាំង​និង​មាន​ស្នៀត​ពិសេស​ដើម្បី​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ថែម​ទៀត។ ដោយអ្នក​ប្រដា​ល់​​រូប​នេះ មាន​បទពិសោធ​ន៍​និង​​តិចនិក​​ក្នុង​ការប្រកួត​ច្រើនទាំង​ការប្រកួតលក្ខណៈមិត្តភាព​ជាតិ និងអន្តរៈជាតិ។

​កីឡាករដែល​មាន​ដើម​កំណើត នៅ​ឃុំ​ពើក ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល រឿង សោភ័ណ្ឌ មួយ​រយៈ​ពេល​ចុង​ក្រោយនេះ​មានការ​រីក​ចំ​រើន​ជាង​មុនច្រើនទាំងស្នៀត​គុណ​ទាំងកម្លាំង​ស៊ុហ្វ ពោ​ល​គឺគេ​ហ្វឹកហាត់បាន​ជាប់លាប់ ធ្វើអោយ​កម្លាំង​ស៊ុហ្វ​របស់​គេ​ធានា​បាន​ក្នុងការ​ប្រកួត​ប្រាំ​ទឹក​ដោយ​គ្មានបញ្ហាឡើយ។ ចាំមើលជួបជាមួយកី​ឡា​ករ​អ៊ីរ៉ង់សាហ៊ូ ហ្គេសារៀន ក្នុងប្រភេទទម្ងន់៦៩​គីឡូ​ក្រាម​នេះរឿង សោភ័ណ្ឌ ជាអ្នកឈ្នះ​ឫកីឡាករអ៊ីរ៉ង់?។

ដោយឡែកកីឡាករបាង កាយាក ត្រូវជួបជាមួយកីឡាករទួនប៉េ ក្នុងប្រភេទទម្ងន់៦០គីឡូ​ក្រាម កីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅប្រទេសកម្ពុជា ជាច្រើនលើកមកហើយ មានឈ្នះមានចាញ់ជាមួយកីឡាករជើងខ្លាំងកម្ពុជា ជាងនេះទៅទៀតគេធ្លាប់ឈ្នះបានខ្សែក្រវាត់ពីសង្វៀនកម្ពុជា នាឆ្នាំ២០១៩នេះទៀតផង។

ចំណែកកីឡាករកម្ពុជាបាង កាយាក គេហាត់ប្រដាល់នៅកម្ពុជា តែគេទៅប្រកួតនៅប្រ​ទេសថៃហើយល្បីល្បាញមកដល់សព្វថ្ងៃ ស្នៀតខ្លាំងរបស់គេគឺជើងទាត់ កណ្តាប់ដៃ និងកែងដែលអាចវាយប្រយោលក៍បានចូលកៀកក៍បាន។ កាលដែលបឹង កាយាក ប្រកួតនៅប្រទេសថៃស្នៀតកែងរបស់គេ ដែលធ្វើឲ្យគេផ្តួលគូប្រកួតជាបន្ទាប់។ ការប្រកួតនេះត្រូវបានអ្នកតាមដានប្រដាល់អះអាងថា មានភាគរយឈ្នះហាសិបភាគរយម្នាក់ប៉ុណ្ណោះ បើទោះជាគេមិនធ្លាប់ជួបគ្នាក៍ដោយ។ ចាំមើលរវាងកីឡាករបឹង កាយាក និងកីឡាករថៃទួនប៉េ នរណាជាអ្នកឈ្នះ?៕

Facebook Comments
Loading...