បាង កាយាក និងថា សារុន ឡើងសាកកណ្តាប់ដៃជាមួយកីឡាករថៃ និងកីឡាករអ៊ឺរ៉ង់

0
883

ភ្នំពេញ ៖ កីឡាករបាង កាយាក អ្នកប្រដាល់នៃសមាគមកីឡាប្រដាល់ក្រសួងកសិកម្ម ត្រូវគេផ្គូផ្គងឲ្យជួបជាមួយកីឡាករថៃបៀរ៍ថៃ ប៉.យុទ្ធភូមិ ខណៈកីឡាករថា សារុន អ្នកប្រដាល់របស់ក្លិបពុទ្ធសេរីវង្សពោធិសែនជ័យ ជួបសាកកណ្តាប់ដៃជាមួយកីឡាករអ៊ឺរ៉ង់Hassani Nashtroudi នៅលើសង្វៀនស៊ីអិនស៊ី នា​ថ្ងៃ​អាទិត្យទី២២ ខែ​ធ្នូ ឆ្នាំ២០១៩នេះ។

កីឡាករបាង កាយាក ត្រូវជួបជាមួយកីឡាករថៃបៀរ៍ថៃ ប៉.យុទ្ធភូមិ នេះក្នុងប្រភេទទម្ងន់៦០គីឡូ​ក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេពីមុនមក តែកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅប្រទេសកម្ពុជា ជាច្រើនលើកមកហើយ មានឈ្នះមានចាញ់ជាមួយកីឡាករជើងខ្លាំងកម្ពុជា ស្នៀតខ្លាំងរបស់គេគឺជើងទាត់កាត់ ជង្គង់ និងស្នៀតកាចផ្តួលគូរប្រកួតអោយដួលទាំងជំហរ។

ចំណែកកីឡាករកម្ពុជាបាង កាយាក គេហាត់ប្រដាល់នៅកម្ពុជា តែគេទៅប្រកួតនៅប្រ​ទេសថៃហើយល្បីល្បាញមកដល់សព្វថ្ងៃ ស្នៀតខ្លាំងរបស់គេគឺជើងទាត់ កណ្តាប់ដៃ និងកែងដែលអាចវាយប្រយោលក៍បានចូលកៀកក៍បាន។ កាលដែលបាង កាយាក ប្រកួតនៅប្រទេសថៃស្នៀតកែងរបស់គេ ដែលធ្វើឲ្យគេផ្តួលគូប្រកួតជាបន្ទាប់។ ការប្រកួតនេះត្រូវបានអ្នកតាមដានប្រដាល់អះអាងថា មានភាគរយឈ្នះហាសិបភាគរយម្នាក់ប៉ុណ្ណោះ បើទោះជាគេមិនធ្លាប់ជួបគ្នាក៍ដោយ។ ចាំមើលរវាងកីឡាករបឹង កាយាក និងកីឡាករថៃបៀរ៍ថៃ ប៉.យុទ្ធភូមិ នរណាជាអ្នកឈ្នះ?។

ដោយឡែកកីឡាករកម្ពុជាថា សារុន ត្រូវជួបជាមួយកីឡាករអ៊ឺរ៉ង់Hassani Nas htroudi ក្នុងប្រ​ភេទ​ទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរក៍មិនធ្លាប់ជួបគ្នាដែរពីមុនមក ហើ​យ​មិនទាន់ដឹងថាកីឡាករអ៊ីរ៉ងម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះទេ តែកីឡាករដែលហាត់នៅប្រទេសថៃភាគច្រើនពួកគេខ្លាំងខាងជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល ហើយមានកម្លាំងខ្លាំងទៀតផង។

ក្នុងការជួបគ្នារវាងកីឡាករទាំងពីរនាក់នេះមិនមាននរណាអាចទស្សទាយមុនថា កីឡាករកម្ពុជា ជាអ្នកឈ្នះឬកីឡាករអ៊ីរ៉ង់នោះទេ ព្រោះពួកគេជួបគ្នាលើកដំបូង ហើយណាមួយកីឡាករថា សារុន វិជ្ជាគុនរបស់គេនៅមានកម្រិត តែយ៉ាងណាថា សារុន គេមានកម្លាំងស៊ុហ្វខ្លាំងអាចតតាំងជាមួយគូប្រកួតបាន៥ទឹកមិនលំបាកឡើយ។ ចាំមើលរវាងកីឡាករថា សារុន និងកីឡាករអ៊ឺរ៉ង់Hassani Nashtroudiនរណាជាអ្នកឈ្នះ?៕

Facebook Comments
Loading...