ឌុម កែវដា គៀកស្មារនិងសួន ចាន់នី ស្វាគមន៍កីឡាករថៃ ខណៈវេង សុភ័ក្រ ជួបកីឡាករអ៊ីរ៉ង់

0
1013

ភ្នំពេញ ៖ កីឡាករឌុម កែវដា អ្នកប្រដាល់​រប​ស់ក្លិបម្កុដរាជ​សីហ៍ គៀកស្មារនិងកីឡាករសួន ចាន់នី អ្នកប្រដាល់នៃក្លិបបក្សីស្លាបដែក ជួបកីឡាករថៃឆលីមឆ័យ និងកីឡាករគ្រៀងក្រៃ ត.សិលាឆ័យ ខណៈកីឡាករវេង សុភ័ក្រ អ្នកប្រដាល់របស់ក្លិបកងពលតូចឆ័ត្រយោង៩១១ ជួបកីឡាករអ៊ីរ៉ង់Lali Dastje​rdi នៅលើសង្វៀនស៊ីអ៊ិនស៊ី នា​ល្ងាចថ្ងៃសៅរ៍ទី១៤ ខែធ្នូ ឆ្នាំ២០១៩នេះ។

កីឡាករ ឌុម កែវដា ត្រូវជួបប្រកួតជាមួយកីឡាករថៃឆលីមឆ័យ ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំងពីរក៍មិនដែលជួបគ្នាដែរ។កីឡាករ​ជើង​ខ្លាំង​ ឌុម កែវដា បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើន​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រ​ដាល់កម្ពុជា ជា​មួ​យ​នឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិ​សេសរូប​គេ​ចូលចិត្តប្រើស្នៀត​កណ្តា​ប់ដៃនិង​កែង ​ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ​ ធ្វើឲ្យ​កី​ឡាករ​ក្នុង​ស្រុ​ក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។ ចាំមើល​កី​ឡាក​រ​ឌុម កែវដា អាច​យក​ឈ្នះលើកីឡាករថៃឆលីមឆ័យ បានដែរឫយ៉ាង​ណា?​។

កីឡាករសួន ចាន់នី ត្រូវជួបជាមួយកីឡាករថៃឈ្មោះគ្រៀងក្រៃ ត.សិលាឆ័យ ក្នុងប្រភេទ​ទម្ងន់៦០គីឡូក្រាម ស្នៀតខ្លាំងរបស់កីឡាករថៃគឺជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល រីឯកីឡាករកម្ពុជាសួន ចាន់នី វិញមួយ​រយះ​ចុងក្រោយនេះក្នុង​ពិភព​​ប្រដាល់ គ្មាន​អ្នកណា​មិន​ស្គាល់ស្នាដៃ និង​កេរ្តិ៍​​ឈ្មោះ​របស់​គេ​នោះ​ឡើយ​។ ពេល​ឡើងប្រកួត​ម្តងៗមិនថាតែប្រកួតដណ្តើមខ្សែក្រវ៉ាត់ឫ ប្រកួតលក្ខណមិត្ត​ភាព​ទេ​គឺ តែង​តែ ប្រកួត​មិន​លាក់​កម្លាំងនោះឡើយ។​ អ្នក​ប្រដាល់​មានដៃវែងជើងវែងសួន ចាន់នី ជាអ្នក​ប្រដាល់ជើងខ្លាំង​ទម្ងន់​មធ្យមប្រចាំ​កម្ពុជា​ម្នាក់នាពេល​បច្ចប្បន្ន​ដែល ធ្លាប់​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​ជា​ច្រើន​នាក់មក​ហើយ គឺ​ឈ្នះច្រើនជាង​ចាញ់​​ព្រោះ​ស្នៀតក្បាច់គុណខ្មែរ​បុរាណរបស់គេ ខ្លាំងទាំងព្រមតែម្តង ហើយ​វាយមិនមានអំនួតនិង​មិន​ខ្លាច​គូរប្រកួតណាម្នាក់​នោះទេ។ ចាំមើលកីឡាករសួន ចាន់នី ជា​អ្នកឈ្នះឬកីឡាករថៃគ្រៀងក្រៃ ត.សិលាឆ័យ?។

ដោយឡែកកីឡាករវេង សុភ័ក្រ ជួបជាមួយកីឡា​ករអ៊ីរ៉ង់Lali Dastje​rdi ក្នុងប្រភេទ​ទម្ងន់៦១គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ហើយមិនទាន់ដឹងថាកីឡាករអ៊ីរ៉ង់ម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះដែរ។ ចំណែកកីឡាករពូកែខាង​ប្រើ​កណ្តាប់ដៃនិងជង្គង់ វេង សុភ័ក្រ ត្រូវបាន​អ្នកវិភាគ​ប្រ​ដាល់​​អះអាងថា មានភាគរយឈ្នះច្រើនជាងចាញ់ ពេលជួបជាមួយកីឡា​ករជនជាតិអ៊ីរ៉ង់Lali Dastje​rdi ព្រោះបច្ចប្បន្ននេះវេង សុភ័ក្រ គេជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​វ័យក្មេង​ម្នាក់​ដែរ ​ដែល​ឡើង​ប្រកួត​កម្រ​ចាញ់​គូរប្រកួត​ណាស់​ព្រោះ​រូបគេ ប្រកួត​មិន​ចេះ​លាក់ ​កម្លាំង​និង​មាន​ស្នៀត​ពិសេស​ដើម្បី​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ថែម​ទៀតផង​។

អ្នក​ប្រដាល់​រូប​នេះ មាន​បទពិ​សោ​ធ​​ន៍​​និង​​តិចនិក​​ក្នុង​ការប្រកួត​ច្រើន ដូចជាកីឡាករជើងចាស់​ផងដែរ បើទោះជាគេទើបចូលប្រឡូកវិស័យកីឡាប្រដាល់ក្បាច់ខ្មែរបុរាណ ព្រោះ​គេ​មាន​កណ្តា​ប់​ដៃ​ធ្ងន់ និងរហ័ស​ ឯ​កម្លាំង​ស៊ុ​ហ្វ​ក៏​រឹងមាំផង​ដែរ។ អញ្ចឹង​ហើយ​ទើប​អ្នក​ស្នេហា​​កីឡា​ប្រដាល់​ភាគ​ច្រើន​នៅតែគាំទ្រ​កីឡាក​រ​វេង សុភ័ក្រ ថា​គេ​ជា​កីឡា​ករ​ដែល​មាន​សក្តានុពល​ ហើ​យ​មាន​សមត្ថ​ភាព​គួរ​ឱ្យ​សរសើរ​ ដោយ​ម្នាក់​ៗ​ហាក់​សម្តែ​ង​នូវ​ទំនុក​ចិត្ត​ចង់​ទស្សនា​យ៉ាង​ខ្លាំង​នៅគ្រប់​ពេល​កីឡា​ករ​រូប​នេះ​ឡើង​រេញ​ប្រកួតម្តងៗនោះ។ ចាំមើលកីឡាករវេង សុភ័ក្រ និង​កីឡាករអ៊ីរ៉ង់Lali Dastje​rdi នណាជាអ្នកឈ្នះ?៕

Facebook Comments
Loading...