ស្ត្រីជនជាតិវៀតណាម៤នាក់ទំនាស់ពាក្យសម្ដីរឿងកូនៗលេងភក់បប្រឡាក់ខោអាវសោះវាយគ្នាបែកចិញ្ចើម

0
797

ភ្នំពេញ ៖ ស្ត្រីមេផ្ទះជនជាតិវៀតណាម៤នាក់ទំនាស់ពាក្យសម្ដីជាមួយគ្នា រឿងកូនៗលេងភក់បណ្ដាលឲ្យប្រឡាក់ខោអាវកូនៗរបស់ខ្លួន ក៏វាយប្រតាយប្រតប់ កាលពីវេលាម៉ោង១២ និង៣០នាទី ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្លូវបេតុង ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ករណីនេះត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង បានធ្វើការឃាត់ខ្លូនជនសង្ស័យចំនួន០៣នាក់ ស្ដីពីករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស(យកដំបងឈើស្មាច់វាយអោយបណ្ដា​លឱ្យរបួស) ជនសង្ស័យ៖១.ឈ្មោះ ហាង ធីតាំង ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិវៀតណាម មុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្នកន្លែងកើតហេតុខាងលើ។ ២.ឈ្មោះ ង្វៀង ធីអេម ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម មុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្នកន្លែងកើតហេតុខាងលើ និង៣.ឈ្មោះ ង្វៀង ធីឡាំង ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរ មានទីលំនៅបច្ចុប្បន្នកន្លែងកើតហេតុខាងលើ។

ចំណែកជនរងគ្រោះដែលត្រូវគេព្រួតវាយនេះឈ្មោះ ង៉ូវ យុំាងវ៉ាយ ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិវៀតណាម មុខរបរនៅផ្ទះ មានទីលំនៅបច្ចប្បន្នកន្លែងកើតហេតុខាងលើ។ សម្ភារៈបន្សល់ទុក ១.ដំបងឈើស្មាច់ ប្រវែង១ម៉ែត្រចំនួន០១ដើម។

ប៉ូលិសមូលដ្ឋានបានៀ្យដឹងថា នៅមុនពេលកើត(ភាគីកនិងភាគីខ)ក៏មានការប្រកែកគ្នាបង្កអោយទំនាស់ពាក្យសម្ដីជាមួយគ្នា ក៏វាយប្រតាយប្រតប់ រឿងកូនៗលេងភក់បណ្ដាលឲ្យប្រឡាក់ខោអាវកូនៗរបស់ខ្លួន ឮដូចនោះជនរងគ្រោះបានចូលទៅជួយឃាត់ ភ្លាមនោះជនសង្ស័យខាងលើ បានយកឈើស្មាច់ប្រវែង១ម៉ែត្រគប់បណ្ដាលឲ្យត្រូវចំគល់ចិញ្ចើមរបស់ជនរងគ្រោះបែកហូរឈាមតែម្ដង ឃើញដូចនោះក៏មានប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង ចុះទៅដល់កន្លែងកើតហេតុខាងលើ បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំងពីរភាគី យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងតែម្ដង។

ការសន្និដ្ឋាន តាមពាក្យបណ្ដឹង ស្ដាប់ការបំភ្លឺ វត្ថុតាងចាប់យក និងចម្លើយសារភាពរបស់ជនសង្ស័យខ្លួនពិតជាបានប្រព្រឹត្តករណីដូចខាងលើពិតប្រាកដមែន ហើយត្រូវបានឃាត់ខ្លួន រឯជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យវៀតណាម៕

Facebook Comments
Loading...