ក្រសួងទេសចរណ៍ បានទទួលរៀបចំសន្និសីទមេគង្គ-ឡានឆាង ស្ដីពីការបកស្រាយបេតិកភណ្ឌ ធម្មជាតិ និងវប្បធម៌

0
931

សៀមរាប ៖ ការបកស្រាយបេតិកភណ្ឌធម្មជាតិ និងវប្បធម៌ ឆ្ពោះទៅរកមគ្គទេសក៍ប្រកបដោយគុណភាព និងទេសចរពេញចិត្តនឹងចូលរួមដល់ការពង្រឹងគុណភាព និងសមត្ថភាពរបស់មគ្គទ្ទេសក៍ទេសចរណ៍ក្នុងបណ្តាប្រទេសមេគង្គ-ឡាងឆាងទាំង៦ ក៏ដូចជាការចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ផងដែរ។

ក្រសួងទេសចរណ៍ បានទទួលរៀបចំសន្និសីទមេគង្គ-ឡានឆាង ស្ដីពីការបកស្រាយបេតិកភណ្ឌ ធម្មជាតិ និងវប្បធម៌ ឆ្ពោះទៅរកមគ្គទេសក៍ប្រកបដោយគុណភាព និងទេសចរពេញចិត្ត ចាប់ថ្ងៃទី២៤-២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅខេត្តសៀមរាប ដោយមានតំណាងសមាជិកមេគង្គ-ឡាងឆាង (កម្ពុជា ចិន វៀតណាម ឡាវ ភូមា និងថៃ) ប្រមាណ១៥០នាក់ចូលរួម។

កម្មវិធីបើកបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក ហោ មុនីរ័ត្ន រដ្ឋលេខា​ធិការក្រសួងទេសចរណ៍ លោក Liu Zhijie កុងស៊ុលចិនប្រចាំខេត្តសៀមរាប លោក សុខ សុកេន អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអនុប្រធានលេខាធិការដ្ឋានជាតិកម្ពុជា នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាង លោកនាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប និងមានការចូលរួមពីភ្ញៀវជាតិ-អន្តរជាតិប្រមាណ ២០០នាក់។

នាឱកាសនោះ លោក​ ហោ មុនីរ័ត្ន បានគូសបញ្ជាក់ថា ក្រសួងទេសចរណ៍បាននិងកំពុងអនុវត្តយ៉ាងសកម្មនូវគោលនយោបាយ ក៏ដូចជាផែនការយុទ្ធនាការនានា សំដៅសម្រេចបាននូវចក្ខុវិស័យទេសចរណ៍កម្ពុជាជាទេសចរណ៍បែបវប្បធម៌ និងធម្មជាតិ ផ្តល់ភាពកក់ក្តៅ ស្របតាមគោលការណ៍នៃការអភិវឌ្ឍប្រកបដោយចីរភាព និងគ្រប់ជ្រុងជ្រោយ។

សិន្និសីទមេគង្គ-ឡាងឆាងលើប្រធានបទស្តីពី ការបកស្រាយបេតិកភណ្ឌធម្មជាតិ និងវប្បធម៌ ឆ្ពោះទៅរកមគ្គទេសក៍ប្រកបដោយគុណភាព និងទេសចរពេញចិត្តនឹងចូលរួមដល់ការពង្រឹងគុណភាព និងសមត្ថភាពរបស់មគ្គទ្ទេសក៍ទេសចរណ៍ក្នុងបណ្តាប្រទេសមេគង្គ-ឡាងឆាងទាំង៦ ក៏ដូចជាការចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ផងដែរ។

ដោយឡែកសន្និសីទនេះនឹងផ្តល់ជាធាតុចូលថ្មីៗ ការចែករំលែកបទពិសោធន៍ដល់ការអភិវឌ្ឍធនធានមនុស្សក្នុងបណ្តាប្រទេសមេគ្គ-ឡាងឆាង ហើយជាពិសេសសន្និសីទនេះស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ២០១៧-២០២៥ ដែលមានគោលដៅជំរុញការឲ្យអ្នកបម្រើការយ៉ាងតិច ៥០% មានវិញ្ញាបនបត្រទទួលស្គាល់ត្រឹមឆ្នាំ២០២០ ១០០% ត្រឹមឆ្នាំ២០២៥ និងសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ Sustainble Development Goal (SDG) 4 Long Life Learning ការសិក្សាពេញមួយជីវិត និង SDG 8 Decent Job ការងារសមរម្យត្រឹមឆ្នាំ២០៣០៕

Facebook Comments
Loading...