ស្រ្តីមេផ្ទះនិងកម្មការិនីជិត៣០០នាក់ ចូលរួមសិក្ខាសាលាបង្រៀនមុខជំនួញអនឡាយក្រោមប្រធានបទ “ហានិភ័យនិងជោគជ័យការរកស៊ីអនឡាយ”

0
916

ភ្នំពេញ ៖ ស្រ្តីមេផ្ទះនិងកម្មការិនីប្រមាណ៣០០នាក់បានជួបជុំគ្នាសិក្ខាសាលាមួយនៅរាជធានីភ្នំពេញដើម្បីស្វែងយល់ពីហានិភ័យនិងជោគជ័យការរកស៊ីអនឡាយលក់ផលិ​តផលនិងចូលតាមគេយ៉ាងម៉េចនៅលើបណ្តាញសង្គម កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១​៩ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី នៅរាជធានីភ្នំពេញ។

សិក្ខាសាលាបង្រៀនមុខជំនួញអនឡាយនិងតំណាងចែកចាយបន្ត ក្រោមប្រធានបទ “ហានិភ័យនិងជោគជ័យការរកស៊ីអនឡាយ”នៅសណ្ឋាគារហ៊ីម៉ាវ៉ារី នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បានជួបជុំវាគ្មិនតំណាងជាច្រើនរូបដែលធ្លាប់ឆ្លងការចាញ់បោកពីក្រុមហ៊ុនរកស៊ីតាមអនឡាយ និង ស្រ្តីមេផ្ទះកែប្រែជីវិតរបស់ខ្លួនលែងនៅតែក្នុងផ្ទះ ក្លាយជាអ្នករកស៊ីជោគជ័យ។

អ្នកស្រី ទ្រី ដាណា ដែលជាអគ្គនាយិកា ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី បានថ្លែងឱ្យក្រុមសារព័ត៌មានដឹងថា មូលហេតុដែលបង្កើតសិក្ខាសាលានេះឡើង ដើម្បីឱ្យអ្នករកស៊ីផលិតផល ស្រ្ទីមេផ្ទះ និង កម្មការិនី ដែលចង់រកស៊ីរបបប្រភេទនេះ កុំបន្តចាញ់បោក និង លង់ខ្លួនជឿតាមបណ្តាផលិតផលក៏ដូចជាក្រុមហ៊ុនមួយចំនួនមិនមានប្រភពច្បាស់លាស់ ខ្លះជាផលិតផលក្លែងក្លាយ ខ្លះលក់មិនដាច់បែរជាបោកប្រាស់ថាលក់ដាច់ចេះតែបង្ហោះចំណេញលុយ លុយច្រើនៗមកបង្ហោះបង្អួតទាក់ទាញ អ្នកលេងហ្វេសប៊ុកនិងមហាជន ប៉ុន្តែធាតុពិតគ្មានសោះ។ សិក្ខាសាលានេះ តម្រង់ទិសដៅស្រ្តីមេផ្ទះជាច្រើន ឱ្យមកស្គាល់ និង ស្វែងយល់ពីប្រភេទអាជីវកម្មអនឡាយច្បាស់លាស់ ជៀសវាសពីការបរាជ័យ ខាតពេលវេលា និង លុយកាក។ លើកនេះ អ្នកស្រ្តីពិតជាសប្បាយចិត្តណាស់ដែលមានស្រ្តីមេផ្ទះ និងជាពិសេសកម្មការិនីតាមរោងចក្រប្រមាណ៣០០នាក់ មកសិក្សា មកជួបផ្ទាល់ ដើម្បីចង់ដឹងច្បាស់ថា អាជីវកម្មប្រភេទនេះ ធ្វើបែបណា។

អ្នកស្រី ទ្រី ដាណា បាននិយាយថា ការចូលរួមសិក្សានិងស្វែងយល់ចំណេះដឹងជាច្រើនទាក់ទិនទៅការរកស៊ីជាអ្នកជីពអ្នកលក់ និង វិធីសាស្រ្តទទួលជោគជ័យ ដើម្បីពួកគេពីស្រ្តីមេផ្ទះក្លាយខ្លួនជាស្រ្តីរកស៊ីមានមុខក្នុងសង្គម ជៀសវាងការប្រមាថមើលនូវការប្រការណា ឬ ពាក្យថា “កុំចាំតែកម្លាំងប្តីមិនចេះរកស៊ីធ្វើការអ្វី” ។ មកដល់បច្ចុប្បន្ននេះអ្នកស្រី បានកើតសិក្ខាសាលាជាច្រើនលើកដោយបង្រៀន និង ជម្រុញ៩លើកមក និងមានតំណាងជាអករកស៊ីអនឡាយជាស្រ្តីជាង៦ម៉ឺននាក់ជាមួយនឹង NNP នៅគ្រប់ ២៥រាជធានីខេត្ត។

អ្នកស្រីបានលើកឡើងថា នារីគ្រប់រូបមិនត្រូវខ្លាចរឿងចេញមុខរកស៊ីទេ ហើយក៏មិនត្រូវពឹងលើចំណូលប្ដីដែរតែមុខដែរ។ អ្នកស្រីបានបញ្ជាក់ទៀតថា ការរកស៊ីបច្ចុប្បន្ននេះ គឺពឹងលើប្រព័ន្ធអនឡាញ ដូចនេះនារីគ្រប់រូបអាចមានត្រឹមទូរសព្ទនៅផ្ទះ ក៏រកប្រាក់ចំណេញបានដែរ៕

Facebook Comments
Loading...