ឡុង សំណាង និងរ៉ែន រាជ ជួបកីឡាករអ៊ីរ៉ង់ និងកីឡាករថៃដើម្បីដណ្តើមប្រាក់លាន

0
1157

ភ្នំពេញ ៖ កីឡាករឡុង សំណាង អ្នកប្រដាល់របស់ក្លិបសាលវ័ន្តកីឡា កៀកស្មារនិងកីឡាកររ៉ែន រាជ អ្នកប្រដាល់មកពីក្លិបអង្គរមានជ័យខេត្តសៀមរាប ឡើងជួបកីឡាករអ៊ីរ៉ងSATTARI និងកីឡាករថៃភិតដាំ ដើម្បីដណ្តើមប្រាក់លាន នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងធសៅរ៍ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

កីឡាករ​ជើង​ខ្លាំង​វ័យក្មេង ឡុង សំណាង បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាង​ច្រើ​ន​​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះ​ប្រើក្បាច់គ្រប់​ស្នៀ​ត ជាពិ​សេសរូប​គេ​ចូលចិត្តប្រើស្នៀត​កណ្តាប់ដៃកែង និងជង្គង់ ​ដែលអាច​វាយ​ចេញ​ជា​ប្រ​យោល​ក៏​បាន​ ចូ​ល​​កៀ​ក​ក៏​បាន​ ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយកម្លាំង​ស៊ុហ្វ​ដ៍ខ្លាំ​ងរ​បស់គេ​ផងនោះ​ ធ្វើឲ្យ​កី​ឡាករ​ក្នុង​ស្រុ​ក និងក្រៅស្រុកត្រូវបានចុះចាញ់​ជាបន្ត​បន្ទាប់។

ក្រុមអ្នក​តាមដានកីឡាប្រដាល់​និយាយ​ថា កីឡាករ​ ឡុង សំណាង មួយ​រយៈ​ចុងក្រោយ​នេះ​កំ​ពុង​ក្តោបក្តាប់​សំ​ណាង​ឈ្នះ​ម្តង​ហើយ​ម្តង​ទៀ​ត​ ស្ទើរ​តែ​គ្រប់ការប្រកួតតែ​​ម្តង ខណៈ​ដែល​សំ​ណា​ង​ដែល​កី​ឡា​ករ​រូប​នេះ​ទទួ​ល​​បាន​នោះ​ គឺ​មិន​មែនបាន​ដោយ​ភាព​ចៃដន្យ​នោះ​ទេ​ ប៉ុន្តែ​គឺ​បាន​មកពី​សម​ត្ថភាព​ពិត​ៗ​តែម្តង។​ ក្នុងការជួបប្រកួតជាមួយកីឡាករអ៊ីរ៉ងSAT​TARI ក្នុងប្រភេទទម្ងន់៦៣.៥គ.ក្រនេះក៍ត្រូវបាន​អ្នកវិភាគប្រដាល់អះអាងថា ឡុង សំ​ណាង ប្រាកដ​ជា​ឈ្នះ​ទៀត​ជាក់​ជាមិន​ខាន ព្រោះ​គេកំពុងតែ​ឡើងកូដខ្លាំង។ ចាំមើល​​ឡុង សំណាង អាចយកឈ្នះលើកីឡាករអ៊ីរ៉ងSATTARI បានដែរឫយ៉ាង​ណា?​។

ដោយឡែកកីឡាកររ៉ែន រាជ ត្រូវជួបជាមួយកីឡាករថៃភិតដាំ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេពីមុនមក តែកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅសង្វៀនស្រុកខ្មែរជាច្រើនលើកមកហើយមានឈ្នះចាញ់ ជាមួយកីឡាករលំដាប់របស់កម្ពុជា ស្នៀតខ្លាំងរបស់គេគឺជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។

រីឯកីឡាកររ៉ែន រាជ បន្ទាប់ពីគេបាត់មុខពីសង្វៀនមួយរយៈមកវិលមកវិញឃើញថា ស្នៀតប្រកួតរបស់គេនៅល្អដូចមុនដដែល ទាំងកម្លាំងស៊ុហ្វ ស្នៀតជើងទាត់ ជង្គង់ គឺនៅអាចប្រើបានដដែលពិសេសគឺស្នៀតកណ្តាប់ដៃនិងកែងដែលអាចវាយប្រយោលក៍បានចូលកៀកក៍បាន ហើយស្នៀតខ្លាំងរបស់គេនេះហើយដែលបានគូប្រកួតទាំងជើងចាស់និងជើងថ្មីនាពេលកន្លងមក ព្រោះគេមានចិត្តប្រដាល់ធំមិនរ៊ាថយចំពោះគូប្រកួតណាម្នាក់ឡើយ បើទោះជាគេមានបទពិសោធន៍ច្រើនជាងក៍ដោយ។ ចាំមើលកីឡាកររ៉ែន រាជ និងកីឡាករថៃភិតដាំ នរណាជាអ្នកឈ្នះទទួលបានប្រាក់លានបន្ថែមនោះ?៕

Facebook Comments
Loading...