ការចុះបញ្ជីរមានសារៈប្រយោជន៍បំផុត ដល់បងប្អូន ព្រោះវាធានាបាននូវភាពកក់ក្តៅ និងចៀសវាងបាននូវការរំលោភបំពានលើដីធ្លី

0
803

ភ្នំពេញ ៖ ដីគឺជាអាយុជីវិតរបស់ប្រជាពលរដ្ឋ ការចុះបញ្ជីរមានសារៈប្រយោជន៍បំផុត ដល់បងប្អូន ព្រោះវាធានាបាននូវភាពកក់ក្តៅ សុវត្ថិភាពដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីពេញលេញ ហើយវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនៈវត្ថុទៀតសោត មានសារៈសំខាន់សំរាប់ធ្វើជាភស្តុតាង នូវការកាន់កាប់ដីធ្លីរបស់ខ្លួន និងចៀសវាងបាននូវការរំលោភបំពានលើដីធ្លី។

ទាំងនេះគឺជាការលើកឡើងរបស់លោកសុខ​ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ ក្នុងពិធីបិទផ្សាយទិន្នន័យនូវឯកសារនៃការវិនិឆ័យដែលមានលក្ខណៈជាប្រព័ន្ធ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នាភូមព្រែកព្នៅ និងភូមិពោធិមង្គល ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះផងដែរលោកពឹង រតនៈ អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំ​ណង់ និងសុរិ​យោដី រាជធានីភ្នំពេញ បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋនៅក្នុងភូមិពោធិមង្គ​ល និងភូមិព្រែកព្នៅទាំងអស់ដែលមានក្បាលដី ចុះបញ្ជីរួចហើយត្រូវមកពិនិត្យមើលក្រែងខុសលេខ ឬខុសឈ្មោះម្ចាស់វិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនៈវត្ថុ ដែលក្រុមការងារបាន​ស្រង់រួចយកមកបិទផ្សាយនាថ្ងៃនេះ។

លោកអនុប្រធានមន្ទីរបញ្ជាក់ថា បើបងប្អូនប្រជាពលរដ្ឋទាំងពីរភូមិដែលមានក្បាលដីហើយបានបិទផ្សាយទិន្នន័យនូវឯកសារនៃការវិនិឆ័យដែលមានលក្ខណៈជាប្រព័ន្ធ ថ្ងៃនេះបើមានខុសទួលេខក្បាលដី ឬខុសឈ្មោះត្រូវរាយការមកមន្ត្រីប្រចាំការជាបន្ទាន់ដើម្បីឲ្យពួកគាត់ពិនិត្យ និងកែតម្រូវឡើងវិញ តែបើបងប្អូនមិនបានពិនិត្យត្រូវឬខុសនោះ ថ្ងៃក្រោយគឺពិបាកកែជាក់ជាមិនខាន។

ដោយឡែកលោកសុខ​ សម្បត្តិ បានមានប្រសាសន៍ថាដីគឺជាអាយុជីវិតរបស់ប្រជាពលរដ្ឋ ការចុះបញ្ជីរមានសារៈប្រយោជន៍បំផុត ដល់បងប្អូន ព្រោះវាធានាបាននូវភាពកក់ក្តៅ សុវត្ថិភាពដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីពេញលេញ ហើយវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនៈវត្ថុទៀតសោត មានសារៈសំខាន់សំរាប់ធ្វើជាភស្តុតាង នូវការកាន់កាប់ដីធ្លីរបស់ខ្លួន និងចៀសវាងបាននូវការរំលោភបំពានលើដីធ្លី។

លោកបន្តថា ប័ណ្ណនេះ បងប្អូនអាច យកទៅដាក់ធនាគារ ដើម្បីយកថវិកា មកប្រកបរបរអាជីវកម្មផ្សេងៗក៍បានថែមទៀតផងដែរ។ ម្យ៉ាងទៀតវាមានសារៈសំខាន់ដល់ រដ្ឋព្រោះវា ផ្តល់លទ្ធភាពយ៉ាងធំធេងក្នុងការគ្រប់គ្រងដីធ្លី និងរៀបចំឲ្យមានសណ្តាប់ធ្នាប់ល្អប្រសើរ និងសំរួលដល់ការធ្វើផែនការ ប្រើប្រាស់ដីធ្លីបានសមស្របនិងគ្រប់គ្រងដីធ្លីបានល្អប្រសើរ ជាមូលដ្ឋានឲ្យរដ្ឋគិតគូរប្រមូលចំណូលថវិកាជាតិនិងផ្តល់ លក្ខណៈងាយស្រួលក្នុងការជំរុញ កិច្ចការ វិនិយោគលើកស្ទួយសេដ្ឋជាតិបានកាន់តែប្រសើរ៕

Facebook Comments
Loading...