ធន់ ចាន់តាក់ ឡើងតតាំងដណ្តើមទៅវគ្គផ្តាច់ព្រ័ត្រជាមួយកីឡាករថៃខណៈឡៅ ចន្ទ្រា សាកស្នៀតគុននិងកីឡាករថៃ

0
827

ភ្នំពេញ ៖ កីឡាករ​ជើង​ខ្លាំង​វ័យក្មេង ធន់ ចាន់តាក់ អ្នកប្រដាល់នៃសមាគមន៍កីឡាប្រ​ដាលក្រសួងការពារជាតិ ជួបកីឡាករថៃនុមស្នឹក ខណៈ​កីឡាករថៃភេតណងប៉ី ជួបកី​ឡា​ករថៃដូចគ្នាស៊ីងថង ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឆ្ពោះទៅដណ្តើមខ្សែក្រវាត់ រីឯកីឡាករជើងខ្លាំងឡៅ ចន្ទ្រា អ្នកប្រដាល់នៃក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ឡើងសាកស្នៀតគុនជាមួយកីឡាករថៃកងមឿងឆាង នៅ​លើ​សង្វៀនស៊ីអ៊ិនស៊ី នា​ថ្ងៃសៅរ៍ទី០២ ខែវិច្ឆិកា ឆ្នាំ​២០១៩នេះ។

កីឡាករ​ជើង​ខ្លាំង​វ័យក្មេង ធន់ ចាន់តាក់ រជួបប្រកួតជាមួយកីឡាករថៃនុមស្នឹក ក្នុងប្រភេទទម្ងន់៦៣.៥ គ.ក្រ អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក តែកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតជាមួយកីឡាករកម្ពុជាជាច្រើននាក់មកហើយ ស្នៀតខ្លាំងរបស់គេគឺជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។

ចំណែកកីឡាករធន់ ចាន់តាក់ បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើន​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិ​សេសរូប​គេ​ចូលចិត្តប្រើស្នៀត​កណ្តាប់ដៃនិង​កែង ​ដែលអាច​វាយ​ចេញ​ជា​ប្រយោល​ក៏​បាន​ ចូល​​កៀ​ក​ក៏​បាន​ ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ​ ធ្វើឲ្យ​កី​ឡាករ​ក្នុង​ស្រុ​ក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។

ក្រុមអ្នក​តាមដានកីឡាប្រដាល់​និយាយ​ថា កីឡាករ​ ធន់ ចាន់តាក់ មួយ​រយៈ​ចុងក្រោយនេះ​កំ​ពុង​ក្តោបក្តាប់​សំ​ណាង​ឈ្នះ​ម្តង​ហើយ​ម្តង​ទៀ​ត​ ស្ទើរ​តែ​គ្រប់ការប្រកួតតែ​​ម្តង ខណៈ​ដែល​សំ​ណា​ង​ដែល​កី​ឡា​ករ​រូប​នេះ​ទទួ​ល​​បាន​នោះ​ គឺ​មិន​មែនបាន​ដោយ​ភាព​ចៃដន្យ​នោះ​ទេ​ ប៉ុន្តែ​គឺ​បាន​មកពី​សម​ត្ថភាព​ពិត​ៗ​តែម្តង។​ គូ​ប្រកួត​ទាំង​ជើង​ចា​ស់​ និង​ជើង​ថ្មី​ សុទ្ធ​តែ​ទទួល​ស្គាល់​ថា​ធន់ ចាន់តាក់ ពិតជាពិ​បាក​ផ្តួល​ និង​កំពុង​ធ្វើ​ឱ្យ​ពួក​គេ​ក្លាយ​ជា​អ្នក​ចាញ់​ជា​បន្តបន្ទាប់ ក្នុង​ការ​ប្រកួត​មិត្ត​ភាព​ជាតិនិងអន្តរជាតិ​។ ចាំមើល​កី​ឡាក​រ​ធន់ ចាន់តាក់ អាច​យកឈ្នះលើកីឡាករថៃនុមស្នឹក បានឡើងទៅវគ្គផ្តាច់ព្រ័ត្រឫយ៉ាង​ណា?​។

ដោយឡែកកីឡាករថៃភេតណងប៉ី ជួបកី​ឡា​ករថៃដូចគ្នាស៊ីងថង ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឆ្ពោះទៅដណ្តើមខ្សែក្រវាត់ នេះត្រូវអ្នកតាមដានកីឡាប្រដាល់ក្នុងស្រុកលើកឡើងថា ការជួបគ្នារវាងកីឡាករថៃដូចគ្នានេះមិនសូវល្អមើលឡើយព្រោះ ពួកគេវាយមិនអស់ពីសមត្ថភាព ដោយគួកគេជិះឡានមកជាមួយគ្នា ដេកជាមួយគ្នាដូចនេះការចាញ់ឈ្នះអាចអោយកីឡាករណាឡើងទៅវគ្គផ្តាច់ព្រ័ត្រក៍បាន។

រីឯកីឡាករជើងខ្លាំងឡៅ ចន្ទ្រា ឡើងសាកស្នៀតគុនជាមួយកីឡាករថៃកងមឿងឆាង នេះក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម។ កីឡាករថៃកងមឿងឆាង ធ្លាប់មកអង្រួនសង្វៀននាប្រទេសកម្ពុជាជាច្រើននាក់មកហើយ ស្នៀតខ្លាំងរបស់គេគឺជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។

អ្វីដែលធ្វើ​ឲ្យគេ​ស្ងើចសរសើរ​ចំពោះ​ឡៅ ចន្ទ្រា នាបច្ចុប្បន្ននេះ​ គឺ​របៀប​វាយរបស់គេ​ល្អ ប្រកបដោយ​ប្រសិទ្ធភាព។ ឯ​​ស្នៀត​ជើងទាត់ និងជង្គង់​របស់​​គេមុត​ស្រួច គូប្រកួតល្មមៗពិបាក​នឹងតតាំង​ជាមួយគេបានណាស់ ដៃគូ​ប្រកួត​ទាំង​ស្រករ​មុន​ទាំង​ស្រករ​ក្រោយ​ជាច្រើ​ន​ នាក់មកហើយ​បាន​សុំចុះចាញ់និងសន្លប់​ ក្រោមស្នៀតជើងទាត់ និងជង្គង់របស់គេនោះ។ ចាំមើលកីឡាករឡៅ ចន្ទ្រា ជាអ្នកឈ្នះឬកីឡាករកងមឿងឆាង?៕

Facebook Comments
Loading...