អ្នកស្មគ្រ័ចិត្តកាកបាទក្រហមកម្ពុជាក្នុងខណ្ឌព្រែកព្នៅចំនួន២១៨នាក់ បានទទួលវគ្គបណ្តុះបណ្តាលជាមូលដ្ឋាន

0
920

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ រួមនិងអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ បានបើវគ្គបណ្តុះបណ្តាលជាមូលដ្ឋាន រយៈពេល១ថ្ងៃ ជូនដល់អ្នកស្មគ្រ័ចិត្តកាកបាទក្រហមកម្ពុជា ដែលមកពីតាមបណ្តាសង្កាត់ចំនួន៥ ក្នុងខណ្ឌព្រែកព្នៅ សរុបចំនួន២១៨នាក់ ក្រោមអធិបតីភាពលោកស្រី មុំ ចាន់ដានី លេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ លោកជា ខេមា ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ។

ក្នុងវគ្គបណ្តុះបណ្តាលនេះលោកជា ខេមា បានលើកឡើងថាកន្លងមកអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ បានបើកវគ្គបណ្តុះបណ្តាលរួចម្តងមកហើយស្តីពីវគ្គបណ្តុះបណ្តាលសង្គ្រោះបឋមនាឆ្នាំ២០១៤ ដោយមានការចូលរួមពីអ្នកស្មាគ្រចិត្តចំនួន៦០នាក់។ ដោយឡែកថ្ងៃនេះគឺជាលើកទី២ហើយ ដែលអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅបានបើកវគ្គបណ្តុះបណ្តាលជូនអ្នកស្មាគ្រចិត្តនាពេលនេះ។ ថ្វីត្បិតតែវគ្គបណ្តុះបណ្តាលទាំងពីរនេះមានកម្មវិធីខុសគ្នាក៍ពិតមែន ប៉ុន្តែគោលដៅរួមគឺដើម្បីផ្សព្វផ្សាយចំណេះដឹងជូនអ្នកស្មាគ្រចិត្តកាកបាទក្រហមដូចគ្នា។

លោកបន្តថា សូមឲ្យលោក លោកស្រី ជាសិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់តាមដានការពន្យល់បកស្រាយពីវាគ្មិនដើម្បីឲ្យយើងមានដ្ឋានចំពោះដឹងរឹងមាំក្នុងការធ្វើការផ្សព្វ​ផ្សា​យ ហើយចំណេះដឹងដែលបានទទួលបានពីវគ្គនេះ ត្រូវចែករំលែកទៅឲ្យបងប្អូន មិត្តភ័ក្ររបស់យើងឲ្យបានយល់ច្បាស់អំពីសកម្មភាពរបសើចលនាកាកបាទក្រហម និងអឍ្ឍចន្នក្រហម ពិសេសជួយផ្សព្វផ្សាយបន្តអំពីគ្រោះថ្នាក់ និងជម្រុញឲ្យមានការប្រុងប្រយ័ត្នពេល​បើកបរ យល់ដឹងពីវិធីសាស្ត្រក្នុងការសង្គ្រោះបឋម ភាពគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន និងយល់ដឹងអំពីការប្រើប្រាសបំពង់ពន្លត់អគ្គីភ័យជាដើម។

ចំណែកលោកស្រី មុំ ចាន់ដានី បានមានប្រសាសន៍ថា តំណាងលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ លោកស្រីបានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនអ្នកស្មគ្រ័ចិត្តទាំងអស់ប្រកប​ដោយក្តីនឹករលឹក។

លោកស្រីបានគូសបញ្ជាក់ថា ចាប់តាំងពីមុនរហូតមកដល់បច្ចុប្បន្ននេះ អ្នកស្មគ្រ័ចិត្តយើងពិតជាបានដើរតួនាទីយ៉ាងសំខាន់ណាស់ ក្នុងការចូលរួមការងារមនុស្សធម៌ដោយមិនចង់បានអ្វីតបស្នងមកវិញ គឺចូលរួមដោយស្មោះស្មគ្រ័ គ្មានប្រាក់បៀវត្សន៍ ឬប្រាក់ឧបត្ថម្ភ និងបានបូជាកម្លាំងកាយចិត្ត លះបង់ពេលវេលា ជាអ្នកអប់រំផ្សព្វផ្សាយចលនា ជាអ្នកជួយសង្គ្រោះ និងជាអ្នកផ្តល់ព័ត៌មានអំពីគ្រោះមហន្តរាយផ្សេងៗបានទាន់ពេលវេលា នៅក្នុងមូលដ្ឋានរបស់ខ្លួន។ មុននឹងប្រកាសបើកវគ្គបណ្តុះបណ្តាល លោកស្រីលេខាធិការ ក៏សូមឲ្យបងប្អូនជាសិក្ខាកាមទាំងអស់ ខិតខំយកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹង ពីវគ្គនេះដើម្បីបង្កើនសមត្ថភាព ក្នុងការបំពេញការងារមនុស្សធម៌របស់យើងនៅតាមមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានជោគជ័យថែមទៀត។

សូមបញ្ជាក់ថា៖ ក្នុងវគ្គបណ្តុះបណ្តាលជាមូលដ្ឋាននេះ បានលើកយកមេរៀនសំខាន់ៗចំនួន៥ មកបង្ហាត់បង្ហាញរួមមាន៖១- ប្រវត្ថិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម២- គោលនយោបាយ តួនាទីរបស់អ្នកស្មគ្រ័ចិត្តកាកបាទក្រហមកម្ពុជា៣- សុវត្ថិភាពចរា​ចរណ៍ផ្លូវគោក៤- ការគ្រប់គ្រងគ្រោះមហន្តរាយ និងការគ្រប់គ្រងអគ្គីភ័យ៕

Facebook Comments
Loading...