នាថ្ងៃបុណ្យអុំទូកឆ្នាំនេះបញ្ហាសន្តិសុខ-សណ្ដាប់ធ្នាប់ ជាបញ្ហាសំខាន់បំផុតដែលត្រូវយកចិត្តទុកដាក់មុនគេ

0
825

ភ្នំពេញ ៖ ក្នុងឱកាសបុណ្យអុំទូករយៈពេល៣ថ្ងៃក្នុងខែវិច្ឆកា ឆ្នាំ២០១៩ដែលចូលមកដល់នាពេលខាងមុខនេះ វិធាន​ការចំពោះមុខ ដែលចាំបាច់បំផុត សម្រាប់រាជរដ្ឋាភិបាល គឺបញ្ហាសន្តិសុខ-សណ្ដាប់ធ្នាប់ ក្នុងនោះ​ក៍មានកងកម្លាំងសមត្ថកិច្ចប៉ូលិស និងកម្លាំងកងរាជ​អាវុទ្ធ​ហត្ថរបស់ខណ្ឌព្រែកព្នៅ​របស់យើង​ផងដែរ ដែលត្រូវសហការជាមួយកងកម្លាំងសមត្ថកិច្ចប៉ូលិស និងកម្លាំងកងរាជ​អាវុទ្ធ​ហត្ថរបស់ខណ្ឌផ្សេងទៀត តាមចំនុចគោលដៅនិមួយៗនោះ។

ក្នុងឪកាស​ប្រជុំគណៈបញ្ជាការ​ឯក​ភាព​រដ្ឋបាល​ខណ្ឌ កាល​ពី​ព្រឹកថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៩​នេះលោកសុខ សម្បត្តិ បានមានប្រសា​សន៍ថា​សូមឲ្យ​កម្លាំ​ង​សមត្ថកិច្ចទាំងអ​ស់ ត្រូវគោ​រព​ឲ្យបានខ្ជាប់ខ្ជួននៅវិន័យសេចក្តីថ្លៃថ្នូ និងសាមគ្គីឲ្យបានល្អ ក្នុងឱកាសបុណ្យ​អុំ​ទូកឆ្នាំនេះ កងកម្លាំងសមត្ថកិច្ចប៉ូលិស និងកម្លាំងកងរាជ​អាវុទ្ធ​ហត្ថរបស់ខណ្ឌព្រែក​ព្នៅ​របស់យើង​ក៍ត្រូវសហការជាមួយកងកម្លាំងសមត្ថកិច្ចប៉ូលិស និងកម្លាំងកងរាជ​អាវុទ្ធ​ហត្ថរបស់ខណ្ឌផ្សេងទៀត តាមចំនុចគោលដៅដែលបានគ្រោងទុកផងដែរ។

លោកបន្តថា ទន្ទឹមនឹងការបញ្ជូនកម្លាំងទៅរក្សា សន្តិសុខ សណ្តាប់ធ្នាប់នៅមុខព្រះបរមរាជវាំង កម្លាំងសមត្ថកិច្ចប៉ូលិស និងកងរាជ​អាវុទ្ធ​ហត្ថ​របស់យើងក៍មិនភ្លេចផងដែរ នូវសន្តិសុខសណ្តាប់ធ្នាប់​របស់ប្រជាពលរដ្ឋនៅ​ក្នុងខណ្ឌ​ព្រែក​ព្នៅទាំងមូល ក្រែងមានជនឆក់ឪកាសមួយចំនួនវាប្រព្រឹត្តិ បទល្មើសផ្សេងៗនៅតាមភូមិ សង្កាត់ ពិសេស​ផ្នែក​ចរាចរណ៍តាម​បណ្តោយផ្លូវជាតិលេខ៥តែម្តង ហើយតាមបណ្តាសង្កាត់ត្រូវមានវេនប្រចាំបញ្ជា ពិ​សេសដោយមិនត្រូវអោយជនណាម្នាក់អុកឡុក ឬញុះញុង និងធ្វើសកម្មភាពផ្សេងៗត្រូវទប់ស្កាត់ជាបន្ទាន់។

​លោកអភិបាលខណ្ឌព្រែកព្នៅ បានមានប្រសាសាន៍ឲ្យដឹងទៀតថា ​នៅក្នុងពិធីអុំទូក អកអំបុក និងសំពះព្រះខែ រយៈពេល៣ថ្ងៃឆ្នាំ២០១៩នេះ​ មិនមែន​មាន​តែ​បញ្ហា​សន្តិសុខ-សណ្ដា​​ប់ធ្នាប់តែម្យ៉ាងនោះទេដែលរាជរដ្ឋាភិបាលបានយក​ចិត្តទុកដាក់​ខ្ពស់​​នោះ បញ្ហា​សុខភាពរបស់​ប្រ​ជាពលរដ្ឋដែលមកចូលរួមក៏ជាផ្នែកមួយដ៏សំខាន់ផងដែរ ដូចនេះបងប្អូនប្រជាពលរដ្ឋដែលមកពីតាមបណ្តាខេត្តមកចូលរួមត្រូវមានការប្រុងប្រយ័ត្តខ្ពស់ ពិសេសក្មេងៗដូច។

ក្នុងឱកាសនោះផងដែរលោកសុខ សម្បត្តិ ក៏បាន​អំ​ពាវ​នាវឲ្យប្រជាពលរដ្ឋគ្រប់គ្នា នៅក្នុងខណ្ឌព្រែកព្នៅ ត្រូវមានការប្រុងប្រយ័ត្ន និងភាពម្ចាស់ការខ្ពស់ ចៀសវាងបង្ក​ឲ្យ​មាន​អគ្គិភ័យកើតឡើងជាយថាហេតុ ដែលបណ្ដាឲ្យខូចខាត ដល់ទ្រព្យសម្បត្តិ និងអាយុ​ជី​វិត​ក្នុង​ឱកាសបុណ្យអុំទូកឆ្នាំនេះផងដែរ។ ជាចុងក្រោយលោកក៍បានផ្តាំផ្ញើរដល់បណ្តាសង្កាត់ និងតាមភូមិទាំងអស់ក្នុងខណ្ឌព្រែកព្នៅ ត្រូវរៀបចំទទួលទានអំបុកជាតិ ថ្ងៃទី០៩វិច្ឆិកា ទាំងអស់គ្នា ​ដើម្បី​ការពារ​សន្តិភាព​នៅ​គ្រប់​មូលដ្ឋាន៕

Facebook Comments
Loading...