ផែនការវិនិយោគសង្កាត់ និងខណ្ឌព្រែកព្នៅ ឆ្នាំ២០២០-២០២២ មានចំនួន​២៥២គំរោង

0
913

ភ្នំពេញ ៖ សិក្ខាសាលាសមារហណកម្ម កម្មវិធីវិនិយោគសង្កាត់ នៅថ្នាក់ខណ្ឌ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខណ្ឌ (២០២០-២០២២) គឺ-ថ្នាក់ខណ្ឌមាន៨៦គំរោង ទទួលបានការគាំទ្របាន៨៥គំរោង ក្រៅគំរោងគ្មាន ស្មើ៩៩% -ថ្នាក់សង្កាត់ទាំង៥ មាន២៨០គំរោង ទទួលបានគាំទ្របាន១៦៧គំរោង និងក្រៅគំរោង២គំរោង ស្មើ៩៥%។

ក្នុងពិធីបើកសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងថ្នាក់ខណ្ឌ នៅសាលា​ខណ្ឌ​ព្រែកព្នៅនាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ មានការចូលរួមពីលោកស្រីកែវ សុខពិសី ​អ​ភិ​បាល​រងរាជធានីភ្នំពេញ និងលោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងមន្ត្រី​សាលាខណ្ឌនិងសង្កាត់ព្រមទាំងពីមន្ទីរអង្កកាដៃគូរអភិវត្តនានា ផ្នែក​ឯកជន និងសប្បុរសជន​មួយចំនួនទៀតផងដែរ។

ថ្លែងក្នុងឧិកាសនោះ លោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ​បានមាន​ប្រសា​សន៍​ថា សិក្ខាសា​លាសមាហរណកម្មផែនការសង្កាត់នៅថ្នាក់ខណ្ឌ និងកម្មវិ​ធីវិនិយោ​គ​បីឆ្នាំរំកិល​របស់ខណ្ឌ(២០២០-២០២២)នាពេលនេះ​គឺជា​ការរួមចំណែកដ៏សំខាន់ ដើម្បីគាំទ្រ​នៅ​​គំរោង​ស​កម្មភាពដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោកអភិបាលខណ្ឌបន្តថា នៅក្នុងឆ្នាំ២០១៧ កន្លងសិក្ខាសាលាសមារហណកម្ម កម្មវិធីវិនិយោគសង្កាត់ នៅថ្នាក់ខណ្ឌ និងកម្មវិ ធីវិនិយោគបីឆ្នាំរំកិលខណ្ឌ (២០១៧-២០១៩) គឺ-ថ្នាក់ខណ្ឌ មាន៩៧គំរោង បានការគាំទ្រពីមន្ទីរ អង្ក​ការ សបុរស្សជននិងដៃគូរ​អអភិវឌ្ឍន៍​ទាំងអស់សរុបមានចំនួន៩៤ គំរោង ក្រៅគំរោងមាន១០គំរោង សរុប១០៤គំ​រោង ស្មើ១០៧ % -ថ្នាក់សង្កាត់ទាំង៥ មាន២៧៤គំរោង បានការគាំទ្រពីមន្ទីរ អង្ក​ការ សបុរស្សជននិងដៃ​គូរ​អអភិវឌ្ឍន៍ទាំងអស់សរុបមានចំនួន១៩៦ គំរោង និងក្រៅ​គំ​រោង១៤០ គំរោង សរុបមាន៣៣៦​គំ​រោង ស្មើ១២៤%។

ជាចុងក្រោយលោកអភិបាលខណ្ឌព្រែកព្នៅ ក៍បានថ្លែងអំណគុណ​ចំពោះ​មន្ទី​រ អង្ក​ការ សប្បុរស្សជននិងដៃគូរអអភិវឌ្ឍន៍នានា ដែលបានគាំ​ទ្រដល់គំ​រោងកម្មវិ​ធីវិនិយោគ​តាម​បណ្តា​សង្កាត់និងខណ្ឌនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់​ប្រជាពលរដ្ឋក្នុង​ខណ្ឌ​ព្រែក​ព្នៅទាំង​មូល ក៏ដូចជាចូលរួមអនុវត្តតាមយុទ្ធសាសន៍ចតុកោណ ដំណាក់ការទី៣របស់​រាជរដ្ឋាភិ​បាល​ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងការអនុវត្តគោល​នយោបាយ​វិមជ្ឈកា វិសហមជ្ឈកានិងការអភិវត្តតាម​បែបប្រជាធិបតេយ្យនៅ​ថ្នាក់ក្រោមជាតិ​អោយកាន​តែប្រសើរឡើង។

ដោយឡែកនៅក្នុងឧិកាសនោះផងដែរលោកស្រីកែវ សុខពិសី ​អ​ភិ​បាល​រងរាជធានីភ្នំពេញ ​បានផ្តាំផ្ញើរ ដល់បណ្ដាអង្គភាព មន្ទីរជំនាញ អង្គការសង្គមស៊ីវីលដែលជាដៃគូអភិវឌ្ឍ ដែល​បានជួយគាំទ្រគម្រោងអភិវឌ្ឍនានារបស់ខណ្ឌ និងសង្កាត់ព្រមទាំងបានចុះកិច្ចព្រមព្រៀង បណ្ដោះ អាសន្នក្នុងថ្ងៃនេះត្រូវពិនិត្យអោយបានដិតដល់ជាមុនរាល់គំរោងដែលបានលើក។

ក្នុងនោះផងដែរលោកស្រីបានសំណូមពរសូមឲ្យថ្នាក់សង្កាត់ និងខណ្ឌរៀបចំគម្រោង ដែលបានគាំទ្រ ទៅក្នុង​ផែនការស​កម្មភាពរបស់​អង្គភាពនិមួយៗ និងសូមឲ្យអនុវត្តន៍ផែនការសកម្មភាព​ការងារឲ្យ​បាន​ច្បាស់លាស់​និងតាម​កិច្ចព្រមព្រៀងបណ្ដោះអាសន្ន ដែលបានចុះហត្ថលេខារួចហើយ​នោះ។ ​អ​ភិ​បាល​រងរាជធានីភ្នំពេញ រូបនេះបន្ដថាការអនុវត្តគម្រោងដែលបានគាំទ្រត្រូវមាន​ការស​ហការនិង​ពិភាក្សាបន្ថែមទៀត ជាមួយខណ្ឌនិងតាមបណ្ដាសង្កាត់ និងខិតខំ​អនុវត្តន៍ឲ្យ​បាន​ទាន់ពេល​វេលាកំ​ណត់ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋាន ឲ្យបានកាន់តែ​ប្រ​សើរថែមទៀត​ទៅថ្ងៃអនាគត៕

Facebook Comments
Loading...