ចាប់ខ្លួនឃាតកជនជាតិចិនដែលកាប់សម្លាប់ជនជាតិចិនដូចគ្នាកាត់កង់ៗប្លន់យកប្រាក់៧ម៉ឺននដុល្លារបានហើយ

0
1002

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចចាប់ខ្លួនជនដៃដល់ដែលកាប់សម្លាប់កាត់កង់ៗប្លន់យកប្រាក់៧ម៉ឺនដុល្លារ ពីជនជាតិចិនដូចគ្នាបានហើយកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ម៉ោង១៧ និង០០នាទី នៅចំណុចហាងប្តូរប្រាក់ ជាំងស៊ូ ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

តាមប្រភពព័តមានពីក្រុងព្រះសីហនុបានអោយដឹងថា កាលថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង០៩ និង៣០នាទី មានប្រជាពលរដ្ឋបានមករាយការណ៍ថា គាត់បានប្រទះឃើញមានសាកសពមិនស្គាល់អត្តសញ្ញាណ នៅចំណុចដីឡូត៍មួយកន្លែង ស្ថិតនៅអូរត្រេះ២ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

ក្រោយពីបានទទួលសេចក្ដីរាយការណ៍នេះភ្លាម សមត្ថកិច្ចជំនាញស្នងការដ្ឋាននគរបាលបានចុះទៅដល់កន្លែងដែលប្រទះឃើញសាកសពនោះ បន្ទាប់ពីបើកភួយដែលគ្រប់បិទបាំងសាកសពនោះរួចមក ក៏បានឃើញសាកសពគឺជាជនជាតិចិន ភេទប្រុស ត្រូវបានឃាតករ សម្លាប់ដោយកាត់ផ្តាច់បំពង់ក និងចាក់លើដងខ្លួនជាច្រើនកាំប៉ិត រួចកាត់ផ្តាច់សាកសពជាបំណែកៗ បន្ទាប់មកទើបយកបំណែកសាកសពខាងលើ ( ពាក់កណ្តាល់ខ្លួនដល់ក្បាល ) យកមកប្លង់ចោលតែម្តង។

ក្រោយទំលុះអាឋកំបាំងសមត្ថកិច្ចបានដឹងថា ជនរងគ្រោះឈ្មោះ WU CHE​NGHUI ភេទប្រុស ជនជាតិចិន កើតនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៥ មុខរបរប្តូរប្រាក់ កាន់លិខិតឆ្លងដែនលេខៈ ED7591553។ សាកសពរបស់ជនរងគ្រោះត្រូវបានឃាតកកាត់ជា ០៣កំណាត់ ដោយកំណាត់ទី១ ពីក្បាលដល់ចង្កេះ ,កំណាត់ទី២ ពីចង្កេះដល់ជង្គង់ ,កំណាត់ទី៣ ពីជង្គង់ដល់បាតជើង។

ចំណែកឃាតកដែលត្រូវចាប់ខ្លួនឈ្មោះ ZHOU YA YUN ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរប្តូរប្រាក់ កាន់លិខិតឆ្លងដែនលេខៈ E05801588 ស្នាក់នៅហាងប្តូរប្រាក់ជាំងស៊ូ ស្ថិតនៅក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ចំពោះវត្ថុតាងពាក់ព័ន្ធដែលរឹបអូសនៅកន្លែងកើតហេតុមាន ៖កាំប៉ិតបុ័ងតោ ០១ដើម ( អាវុធកាប់សម្លាប់ជនរងគ្រោះ )អាវយឺតដៃវែង ០១ ពណ៌ផ្ទៃមេឃ មានប្រឡាក់ឈាម ( រកឃើញកន្លែងដែលប្លុងសាកសពចោល អូរត្រេះ២ ជាអាវរបស់ជនសង្ស័យពេលធ្វើសកម្ម​ភាពរួច យកអាវរុំសាកសព )ខោជើងវែង ពណ៌សលាយឆ្នូតខ្មៅ ០១ មានប្រឡាក់ឈាម (រកឃើញនៅកន្លែងកើតហេតុ ក្នុងហាងប្តូរប្រាក់ ជាំងស៊ូ )ខោជើងវែង ពណ៌ខ្មៅលាយឆ្នូតស ០១ មានប្រឡាក់ឈាម ( រកឃើញនៅកន្លែងកើតហេតុ ក្នុងហាងប្តូរប្រាក់ ជាំងស៊ូ)អាវយឺតដៃវែង ពណ៌សលាយឆ្នូតខ្មៅ ០១ មានប្រឡាក់ឈាម ( រកឃើញនៅកន្លែងកើតហេតុ ក្នុងហាងប្តូរប្រាក់ ជាំងស៊ូ ) អាវយឺតដៃខ្លី ពណ៌ស ០១ មានប្រឡាក់ឈាម (រកឃើញនៅកន្លែងកើតហេតុ ក្នុងហាងប្តូរប្រាក់ ជាំងស៊ូ)អាវក្រៅដៃវែង ពណ៌ស ០១ មានប្រឡាក់ឈាម (រកឃើញនៅកន្លែងកើតហេតុ ក្នុងហាងប្តូរប្រាក់ ជាំងស៊ូ)រថយន្ត ០១គ្រឿង ម៉ាក LEXUS 470 ពណ៌ស ស្លាកលេខៈ ភ្នំពេញ 2AH-1611 (មធ្យោបាយដឹកជញ្ជូនសាកសពជនរងគ្រោះយកទៅប្លុងចោល)។

ពាក់ព័ន្ធករណីឃាតកម្ម ជនសង្ស័យបានសារភាពថា ផ្ដើមចេញពី ជនរងគ្រោះបានទំនាក់ទំនងជនសង្ស័យដើម្បីប្តូរប្រាក់ចិន ជាប្រាក់ដុល្លារអាមេរិក ចំនួន ៧០,០០០$ (ប្រាំពីម៉ឺនដុល្លារអាមេរិក) លុះនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៧ និង ០០នាទី ជនរងគ្រោះបានទៅហាងប្តូប្រាក់របស់ជនសង្ស័យ ដែលមានស្លាកយីហោរ ប្តូរប្រាក់ ជាំងស៊ូ ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បន្ទាប់ពីជនរងគ្រោះបានវេប្រាក់ទៅអោយជនសង្ស័យរួចរាល់ហើយ ក៏ត្រូវជនសង្ស័យប្រើកាំប៉ិត កាប់ និងចាក់សម្លាប់ជនរងគ្រោះតែម្តង។

បន្ទាប់ពីសម្លាប់ជនរងគ្រោះរួចហើយ ជនសង្ស័យបានកាត់សាកសពរបស់ជនរងគ្រោះជា ០៣កំណាត់ រួចយកសាកសពវេចខ្ចប់ជាមួយភួយ និងអាវដែលធ្វើសកម្មភាព និងស្បោងពណ៌ខ្មៅ រហូតដល់ម៉ោង០១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ជនសង្ស័យបានទៅជួលរថយន្ត ០១គ្រឿង ម៉ាក LEXUS 470 ពណ៌ស ស្លាកលេខៈ ភ្នំពេញ 2AH-1611 ដើម្បីដឹកសាកសពរបស់ជនរងគ្រោះយកទៅប្លុងចោលនៅកន្លែងផ្សេងៗពីគ្នា ដោយកំណាត់ទី១ ពីក្បាលដល់ចង្កេះ យកទៅប្លុងចោលនៅដីឡូត៍មួយកន្លែង ស្ថិតនៅអូរត្រេះ២ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ,កំណាត់ទី២ ពីចង្កេះដល់ជង្គង់ យកទៅប្លុងចោលនៅដីឡូត៍មួយកន្លែង ស្ថិតនៅភ្នំ៩៦ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ,កំណាត់ទី៣ ពីជង្គង់ដល់បាតជើង យកទៅប្លុងចោលនៅក្នុងព្រៃ ភូមិមើលស្វា អូរតែល៧ជាន់ ស្ថិតនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ នេះបើយោងតាមការសារភាពរបស់ជនដៃដល់។ សមត្ថកិច្ចបានសន្និដ្ឋានថា ករណីនេះជាអំពើប្លន់សម្លាប់។ សំណកំរឿងនេះនឹងបញ្ជូនឡើងតុលាការសម្រេចតាមច្បាប់នៅល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះ៕

Facebook Comments
Loading...