ប្រជាពលរដ្ឋដែលប៉ះពាល់ពង្រីកផ្លូវរីករាយសប្បាយចិត្តដោយបានលោក ស៊ូ ស៊ីវុត្ថា ដោះស្រាយឲ្យឈ្នះៗទាំងអស់គ្នា

0
894

ភ្នំពេញ ៖ ប្រជាពលរដ្ឋប្រមាណជាង២០គ្រួសាររីករាយសប្បាយចិត្ត ដោយបានលោក ស៊ូ ស៊ីវុត្ថា ប្រធានការិយាល័យដែនដីនគរូបនីយកម្ម និងសំណង់ខណ្ឌព្រែកព្នៅ និងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់សំរោង បានដោះស្រាយបញ្ហាដាក់លូ ពង្រីកផ្លូវ មានការប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋនោះ បានដោះស្រាយបញ្ចប់ដោយអាជ្ញាធរសង្កាត់ និងប្រជាពលរដ្ឋគឺឈ្នះ ឈ្នះទាំងអស់គ្នា កាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ។

ការដាក់លូរំដោះទឹក និងពង្រីកផ្លូវនៅក្នុងភូមិសំរោងជើង ប្រវែ២៣០ម៉ែត្រ ទទឹង៦ម៉ែត្រ ជាគម្រោងអភិវឌ្ឍន៍របស់ខណ្ឌ ត្រូវបានបើកការដ្ឋានរួចរាល់កាលពីថ្ងៃទី១១ ខែកញ្ញា កន្លងមកថ្មីៗនេះ ហើយត្រូវបានប្រជាពលរដ្ឋនៅភូមិសំរោងជើងប្រមាណ២០គ្រួសារមិនសប្បាយចិត្តដោយប៉ះពាល់ទ្រព្យសម្បត្តិពួកគាត់ច្រើនពេក ទើបមកដល់ថ្ងៃទី១៩ ខែកញ្ញា នេះលោកស៊ូ ស៊ីវុត្ថា ចុះមកដោះស្រាយជូនពួកគាត់តែម្តង។

ក្នុងការដោះស្រាយនេះលោកអនុប្រធានក្រុមការងារចុះជួយសង្កាត់ បានប្រើពាក្សទន់ភ្លុនដោះស្រាយបញ្ចប់ដោយអាជ្ញាធរសង្កាត់ និងប្រជាពលរដ្ឋគឺឈ្នះ ឈ្នះទាំងអស់គ្នា ហើយព្រមទទួលយកដោយរីករាយ និងសប្បាយចិត្ត មិនហាមឃាត់ក្នុងការអភិវឌ្ឍន៍នេះទៀតឡើយ៕

Facebook Comments
Loading...