ឡុង សុភី ឡើងតតាំងនិងរឿង សោភ័ណ្ឌ ដើម្បីដណ្តើមប្រាក់១៦លានរៀល

0
953

ភ្នំពេញ ៖ កីឡាករជង្គង់​ទិព្វ ឡុង សុភី អ្នកប្រដាល់របស់ក្លិបសាលវ័ន្ត​កីឡា​ ត្រូវ​ជួប​គ្នា​ជា​មួយ​កីឡា​ករ​អ្នកលែងកណ្តាប់ដៃធ្ងន់ រឿង សោភ័ណ្ឌ អ្នកប្រដាល់នៃក្លិបម្កុដរាជសី​ហ៍ ក្នុងការប្រកួតផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមប្រាក់១៦លានរៀល នាថ្ងៃសៅរ៍ទី១៤ ខែ​កញ្ញា ឆ្នាំ២០១៩​នេះ លើសង្វៀនស៊ីអិនស៊ី។

ក្នុងការប្រកួតកន្លងមក រវាងរឿង សោភ័ណ្ឌ និងឡុង សុភី ​ប្រ​កួតឈ្នះគូប្រកួតដូចគ្នា​ ជាមួយកីឡាករបរទេស ម្ល៉ោះហើយទើប​ការប្រ​កួត​នេះត្រូវបានអ្នកតា​ម​ដាន​វិស័យកីឡាប្រដាល់រំ​ពឹងថា ពួកគេទាំង២ពិត​ជាធ្វើឱ្យ​កក្រើ​ក​សង្វៀន​នៅវគ្គ​ផ្តាច់ព្រ័ត្រនេះជាក់ជា​ពុំខាន ព្រោះតែកីឡាករទាំងពីរខានជួបគ្នាយូរហើយតាំងពីឆ្នាំ២០១៦មក។

បើនិយាយអំពី​បច្ចេកទេសរបស់កីឡាករ​ទាំងពីរ​វិញ ឡុង សុភី នរណា​ក៏ទទួល​ស្គាល់​ថា គេ​មាន​ស្នៀតជង្គង់​ល្អដែរ ព្រោះគេបានខាងកម្ពស់ដៃវែងជើងវែង ពេលប្រកួតរាល់​លើក​ភាគ​ច្រើន សុទ្ធតែផ្តួលគូត​ស៊ូពីក្បាច់​ជង្គង់​ពិឃាត​របស់​គេនេះ​តែម្តង។ ការប្រកួតទាំងថ្នាក់ជាតិ​និង​អន្តរៈជាតិកន្លងមក សុភីគេ​ចូលចិត្តប្រើស្នៀត​កែង​និង​ជង្គង់ណាស់ ​ដែលអាច​វាយ​ចេញ​ជា​ប្រយោល​ក៏​បាន​ ចូល​កៀក​ក៏​បានគ្រប់កាលៈទេសៈ​។ តែយ៉ាងណាឡុង សុភី ក៏​មាន​ចំ​ណុច​ខ្សោយខ្លះ​ដែរគឺត្រង់កម្លាំងស៊ុហ្វតែម្តង។​

ចំណែកកីឡាកររឿង សោភ័ណ្ឌ វិញគេជាអ្នកប្រដាល់លេងស្នៀតកណ្តាប់ដៃ និងកែង រីឯស្នៀ​ត​ជើង​ទាត់ និង​ជង្គង់របស់​គេ ក៍ល្អ​ហើយ​ខ្លាំង​ផងដែរ។ ប៉ុន្តែ​ទោះជាយ៉ាងនេះក្តី រឿង សោ​ភ័ណ្ឌ ក៏​មាន​ចំ​ណុច​ខ្សោយខ្លះ​ដែរ គឺត្រង់​គេមានកម្ពស់រាងទាបបន្តិច ដៃខ្លីជើងខ្លី​វាយ​មិន​សូវ​ដល់គូប្រកួត ហើយបើដៃគូម្ខាងគេមានកម្ពស់ខ្ពស់ជាងនោះច្បាស់​ជាយ៉ាប់របស់​គេមិន​ខាន​ តែគេមានកម្លាំង​ពលំពេ​ញ៥​ទឹកមិនពិបាកឡើយ។

រឿង សោភ័ណ្ឌ កន្លងមកគេជា​កី​ឡា​ករ​ជើងខ្លាំង​ម្នាក់​ដែល​ឡើង​ប្រកួត​លើក​ណា​ក៏​ពិបាក​រក​ដៃ​គូ​មក​ផ្តួល​ឱ្យគេឲ្យ​ចាញ់​ពិន្ទុ​ ឬ​​សន្ល​ប់​នៅ​លើ​រេញ​ណាស់។​ អញ្ចឹង​ហើយ​ទើប​អ្នក​ស្នេហា​​កីឡា​ប្រដាល់​ភាគ​ច្រើន​កំពុង​នាំ​គ្នា​យល់​ថា​រឿង សោភ័ណ្ឌ គេ​ជា​កីឡា​ករ​ដែល​មាន​សក្តានុពល​ ហើយ​មាន​សមត្ថ​ភាព​គួរ​ឱ្យ​សរសើរ​ ដោយ​ម្នាក់​ៗ​ហាក់​សម្តែ​ង​នូវ​ទំនុក​ចិត្ត​ចង់​ទស្សនា​យ៉ាង​ខ្លាំង​នៅគ្រប់​ ពេល​កីឡា​ករ​រូប​នេះ​ឡើង​រេញ​ប្រកួតម្តងៗនោះ។

ក្រុមអ្នក​តាមដាន​និយាយ​ថារឿង សៅភ័ណ្ឌ មួយ​រយៈ​នេះ​កំពុងក្តាប់​សំណាង​ឈ្នះ​ម្តង​ហើយ​ម្តង​ទៀ​ត​ ស្ទើរ​តែ​គ្រប់ការប្រកួតតែ​​ម្តង ខណៈ​ដែល​សំណាង​ដែល​កីឡាករ​រូប​នេះ​ទទួ​ល​​បាន​នោះ​ គឺ​មិន​មែនបាន​ដោយ​ភាព​ចៃដន្យ​នោះ​ទេ​ ប៉ុន្តែ​គឺ​បាន​ពី​សមត្ថភាព​ពិត​ៗ​។​ គូ​រប្រកួត​ទាំង​ជើង​ចា​ស់​ និង​ជើង​ថ្មី​ សុទ្ធ​តែ​ទទួល​ស្គាល់​ថាកីឡាកររឿង សៅភ័ណ្ឌ ពិតជាពិបាក​ផ្តួល​ និង​កំ​ពុង​ធ្វើ​ឱ្យ​ពួក​គេ​ក្លាយ​ជា​អ្នក​ចាញ់​ជា​បន្តបន្ទាប់។​ នៅក្នុងការប្រកួត ក្នុងប្រភេទទំងន់ ៦៩គី​ឡូក្រាមនេះ គេមិន​ទាន់​ហ៊ា​នទ​ស្ស​ន៍ទាយ​មុននៅឡើយទេ​ថា កីឡាករូបណាអា​ច​មាន​សង្ឃឹ​ម​ច្រើន​ជាងទេ ព្រោះ​បើនិ​យា​យពី​ស្នៀ​ត​គុណកីឡាករទាំង​២នាក់នេះវិញ​ម្យាងម្នាក់មិនលើសខ្វះ​គ្នា​ប៉ុន្មា​ន​នោះទេ ​បើកីឡា​ក​រ​ណា​ហ៊ានតែប្រហែសតែបន្តិចនោះច្បាស់ជាចាញ់មិនខាន ដូច្នេះ​គូ​នេះ​គ្មាន​នរ​ណា​ហ៊ាន​ទស្ស​ន៍​ទាយ​លទ្ធ​ផល​ទុក​មុន​នោះ​ឡើយ។ ចាំមើលកីឡាករឡុង សុភី ឫកីឡាកររឿង សោភ័​ណ្ឌ នណាជាអ្នកឈ្នះ៕

Facebook Comments
Loading...