កក្រើកក្រុងព្រះសីហនុ ទៀតហើយដោយសារចិន២ក្រុមប្រយុទ្ធគ្នា

0
961

ខេត្តព្រះសីហនុ ៖ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ ពេលនេះកក្រើកឡើងវិញហើយនៅខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង២១ និង ០០នាទី កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលពណ៌មានពីប្រជាពលរដ្ឋថា នៅមុខកាស៊ីណូ មេចេស្ទី ស្ថិតនៅចំណុចក្រុមទី២៧ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានជនជាតិចិនចំនួន២ក្រុម កំពុងតែវាយប្រតាយប្រតប់គ្នា ហើយភាគីម្ខាង ដែលជាក្រុមរបស់កាស៊ីណូ មេចេស្ទី មានប្រដាប់ដោយកាំភ្លើងខ្លី បានចាប់ភាគីម្ខាងទៀតរុញចូលទៅខាងក្នុងកាស៊ីណូ។

បន្ទាប់ពីបានទទួលព័ត៌មាននោះភ្លាម កម្លាំងសមត្តកិច្ចនគរបាលក៏បានសុំការអនុញ្ញាតពីលោក សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូលខេត្តព្រះសីហនុ ដើម្បីធ្វើកិច្ចប្រតិបត្តិការណ៍។ជាលទ្ធផល ពេលដែលកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ចូលទៅខាងក្នុងកាស៊ីណូ មេចេស្ទី ក៏បានឃើញជនជាតិចិន០៤នាក់ ប្រុសៗ ត្រូវបានក្រុមជនសង្ស័យវាយខ្នោះទៅខាងក្រោយ បង្ខាំង ឃុំទុកនៅក្នុងបន្ទប់ការិយាល័យ នៃកាស៊ីណូ មេចេស្ទី ដោយមិនដឹងមូលហេតុ និងមានជនសង្ស័យ ០៣នាក់ នៅយាមជនរងគ្រោះក្នុងបន្ទប់នោះ រីឯជនរងគ្រោះជាជនជាតិចិន ០៩នាក់ទៀត (ស្រី៦នាក់) ត្រូវក្រុមជនសង្ស័យបង្ខាំងទុកនៅក្នុងបរិវេណកាស៊ីណូ មិនអោយចេញក្រៅ។

បន្ទាប់មកកម្លាំងសមត្ដកិច្ចយើងបានធ្វើការឆែកឆេរ រកឃើញ ដំបងឆក់ចំនួន០២គ្រឿង ,កាំប៉ិត០២ដើម, កាំភ្លើងខ្លី០១ដើម ម៉ាក SIGSAUER ពណ៌ខ្មៅ បង់កាំភ្លើង ០១ គ្រាប់ ២៥គ្រាប់ ,ប្រអប់កាំភ្លើងខ្លីចំនួន ០៣ប្រអប់ ក្នុងនោះមាន បង់កាំភ្លើងចំនួន ០២ តែមិនមានកាំភ្លើងទេ។ បន្ទាប់ពីរំដោះបានជនរងគ្រោះ និងធ្វើការឆែកឆេររួចមក កម្លាំងសមត្ដិកិច្ចយើងឃាត់ខ្លួនបានជនសង្ស័យសរុបចំនួន១៦នាក់ រួមនិងវត្ថុតាងចាប់យកបានរួមមាន៖កាំភ្លើងខ្លី ០១ដើម SIGSAUER ពណ៌ខ្មៅ បង់កាំភ្លើងចំនួន ០៣គ្រាប់ កាំភ្លើងប្រភេទ ៩mm ចំនួន ២៥គ្រាប់ ប្រអប់កាំភ្លើង ០៣ប្រអប់ ដំបងឆក់ ០២គ្រឿងកាំប៉ិត ០២ដើម ខ្នោះដៃ ០៤គូរ (ដាក់ជាប់ដៃជនរងគ្រោះ)។ ចំពោះទីតាំងកាស៊ីណូ មេចេស្ទី នេះ គឺមិនមានច្បាប់អនុញ្ញាតិបើកអាជីវកម្មទេ ។ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី៕

Facebook Comments
Loading...