ភ្នំពេញ ៖ កីឡាករឃីម បូរ៉ា អ្នកប្រដាល់មកពីក្លិបរស្មីភូមិគៀបខេត្តបន្ទាយមានជ័យ ដឹកដៃកីឡាករអេលិត ភក្តី អ្នកប្រដាល់របស់ក្លិបឆ្មាសរសែនសុខគុនខ្មែរ ឡើងតតាំងសាកស្នៀតគុនជាមួយកីឡាករថៃឃុនសឹកឡេក និងកីឡាករសាយខួន នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃអាទិត្យទី០៨ ខែកញ្ញា ឆ្នាំ២០១៩នេះ។
កីឡាករឃីម បូរ៉ា ជួបជាមួយកីឡាករថៃ ឃុនសឹកឡេក ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ក្នុងការជួបគ្នានេះគ្មានប្រភពណាលើកឡើងពីការធ្លាប់ជួបគ្នារវាងកីឡាករទាំងពីរទេនាពេលកន្លងមកនោះ ហើយក៍មិនដឹងថាកីឡាករថៃម្នាក់នេះមានកម្រិតវិជ្ជាគុនខ្លាំងប៉ុណ្ណានោះដែរ តែយ៉ាងណាកីឡាករធសភាគច្រើនពួកគេពូកែខាងស្នៀតជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួលគូប្រកួតឲ្យដួលទាំងជំហ៊។
រីឯកីឡាករឃីម បូរ៉ា វិញជាអ្នកប្រដាល់ជើងខ្លាំងកម្ពុជាមួយរូប ដែលបច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើនកុះករ ពីអ្នកស្នេហាវិស័យកីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ដើម្បីផ្ដួលគូប្រកួតរបស់ខ្លួន។ តែកីឡាករកម្ពុជារូបនេះចិត្តប្រដាល់របស់គេតូច រួមផ្សំជាមួយកម្លាំងស៊ុហ្វមិនសូវខ្លាំងផងនោះ ធ្វើឲ្យកីឡាកររូបនេះមិនសូវហ៊ានប្តូរជាមួយគូប្រកួតណាដែលដើរចូលវាយកំញើញខ្លួននោះឡើយ។ ទោះជាយ៉ាងនេះក្តីឃីម បូរ៉ា គេវាយតាមបច្ចេកទសដកថយមែនតែគេវាយសងមួយៗវិញចំគោលដៅបានល្អ ការប្រកួតរាល់លើកបើគេដឹងពីចំណុចខ្សោយគូប្រកួតហើយ គេវាយមិនប្រស់នោះទេ។ ចាំមើលការជួបគ្នានេះកីឡាករកម្ពុជាឃីម បូរ៉ា ជាអ្នកឈ្នះឫកីឡាករថៃ ឃុនសឹកឡេក?។
ដោយឡែកកីឡាករអេលីត ភក្តី ត្រូវជួបជាមួយកីឡាករថៃ សាយខួន ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ព្រោះកីឡាករទាំងពីរនាក់ជាអ្នកប្រដាល់មកប្រកួតនៅសង្វៀននេះថ្មីដូចគ្នា បើទោះជាមិនទាន់ដឹងពីប្រវត្តិកីឡាករថៃម្នាក់នេះពិតមែន តែតាមការសង្កេតកន្លងមកកីឡាករថៃភាគច្រើនខ្លាំងខាងស្នៀតជើងទាត់ និងជង្គង់ ចំណែកកណ្តាប់ដៃ និងកែងមិនខ្លាំងប៉ុន្មានទេតែគេអាចប្រើការបាន។
ចំណែកកីឡាករស្រករក្រោយអេលីត ភក្តី គេមានស្នៀតប្រដាល់ល្អ និងវាយខ្លាំងទាំងដៃទាំងជើងតែម្តង ពិសេសស្នៀតកែងរបស់គេ គូប្រកួតទាំងជើងចាស់និងជើងថ្មីពេលប្រកួតជាមួយអេលីត ភក្តី បើហ៊ានប្រហេះច្បាស់ជាបែកដោយស្នៀតកែងរបស់គេមិនខាន។ កីឡាករអេលីត ភក្តី មិនត្រឹមតែមានស្នៀតប្រដាល់ល្អប៉ុណ្ណោះទេ គេក៍មានកម្លាំងស៊ុហ្វក៍រឹងមាំផងដែរ សម្រាប់ការជួបគ្នារវាង អេលីត សាន់ និងថៃ សាយខួន នេះមិនមាននរណាហ៊ានទស្សទាយមុនថានរណាជាអ្នកទទួលបានជ័យជម្នះនោះឡើយ គឺហាសិបភាគរយម្នាក់ប៉ុណ្ណោះ។ ចាំមើលរវាងកូយ ឡាយ និងសាយខួន នរណាជាអ្នកឈ្នះ?៕