ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ នៅទីស្នាក់ការបក្សសង្កាត់សំរោង បានបើកកិច្ចប្រជុំជីវភាពបក្សប្រចាំខែ ក្រោមអធិបតីលោកស្រី សក់ ស៊ីថា អនុប្រធានក្រុមការងារចុះជួយសង្កាត់សំរោង លោកលោកស៊ីម សុផង់ អនុប្រធាន លោកស៊ូ ស៊ីវុត្ថា អនុប្រធាន និងអស់លោក លោកស្រីជាក្រុមការងារចុះជួយសង្កាត់ ភូមិចំនួនប្រមាណ១០០នាក់។
ខ្លឹមសារនៃអង្គប្រជុំស្តីពីសមិទ្ធផលដែលទទួលបាន បញ្ហាប្រឈម ដំដោះស្រាយ និងទិសដៅដែលត្រូវលើកនៅខែកញ្ញា។ បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ លោកស៊ូ ស៊ីវុត្ថា និងក្រុមការងារ បានចុះពិនិត្យមើលការដាក់លូពង្រីកផ្លូវ និងសួរសុខទុក្ខពលរដ្ឋក្នុងភូមិសំរោងកណ្តាលផងដែរ ហើយលោកស៊ូ ស៊ីវុត្ថា បាននាំយកថវិការរបស់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ ចំនួន១០០០ដុល្លា ក្នុងការដាក់លូពង្រីកផ្លូវ នៅភូមិសំរោងកណ្តាលផងដែរ៕
Facebook Comments
Loading...