បរទេស ៖ យោងតាមរបាយការណ៍ពី El Chiringuito TV បានបង្ហើបថាក្លឹប Paris Saint-Germain កំពុងឈានដល់កិច្ចព្រមព្រៀងក្នុងការនាំយកអ្នកចាំទី Keylor Navas ចេញពីក្លឹប Real Madrid ហើយ ជាមួយការចំណាយថវិកាប្រមាណ ១៣ លានអឺរ៉ូដើម្បីបញ្ចប់រឿងនេះ។
Navas ដែលស្ថិតក្រោយស្រមោលរបស់ Courtois ហាក់មិនចង់បន្តជាប់ឈ្មោះជាអ្នកចាំទីដៃទីពីរទៀតនោះទេ ហើយក៏រើបម្រាស់ចង់មកស្រវាយកជម្រើស១១ នាក់ដំបូងនៅក្លឹបបារាំងជំនួសវិញ។តាមរយៈកិច្ចព្រមព្រៀងនេះដែរ ប្រភពបន្តថាអាចជាស្ថិតលើកុងត្រារយៈពេល ៤ ឆ្នាំ ក្រោយពីចាយពេលអស់ ៥ ឆ្នាំនៅក្លឹប Real Madrid កន្លងមក៕
Facebook Comments
Loading...