ចាប់ខ្លួនបនពេស្យាជនជាតិចិន៩នាក់កណ្ដាលក្រុងកំពត

0
1071

ខេត្តកំពត ៖ ទីតាំងលួចបើកបំរើសេវាផ្លូវភេទ របស់ជនជាតិចិនមួយកន្លែង ( ផ្ទះសំណាក់ផ្កាយរះ ) នៅក្នុងសង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបកាលពីវេលាម៉ោង២១និង៣០នាទីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ដោយឃាត់ខ្លួនមនុស្សប្រុស ស្រី ជនជាតិចិន៩នាក់ ។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់អោយដឹងព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះថា ប្រតិបត្តិការកាលពីយប់មិញនេះ ស្ថិតក្រោមការសម្របសម្រួលពីលោក ខា ដែនណា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ប្រតិបត្តិការនេះ នគរបាលផ្នែកប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន៩នាក់ ក្នុងនោះមានស្រី៥នាក់ និងបុរស៤នាក់ រួមទាំងវត្ថុតាងខិត្តប័ណ្ណផ្សព្វផ្សាយ សេវាផ្លូវភេទ ព្រមទាំងស្រោមអនាម័យមួយចំនួន ថ្នាំប៉ូវ។
ក្រោយឃាត់ខ្លួនជនសង្ស័យ ទាំងអស់ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្ដតាមច្បាប់៕

Facebook Comments
Loading...