ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ព្រែកព្នៅ ដឹកនាំដោយលោក ហួត លាភពិសិដ្ឋ អភិបាលរងខណ្ឌ ក្រោមការបញ្ជាផ្ទាល់របស់លោកសុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានចុះរៀបចំសណ្ដាប់ធ្នាប់ និងរំដោះចិញ្ចើមផ្លូវ នៅចំណុចផ្សារ ព្រែកព្នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩នេះ។
សូមបងប្អូនអាជីវករលក់ដូរនៅផ្សារព្រែកព្នៅទាំងអស់ មេត្តាចូលរួមសហការណ៍ជាមួយ អាជ្ញាធរខណ្ឌ ដើម្បីលុបបំបាត់ការយកចិញ្ចើមផ្លូវសាធារណៈ ជួលរឺដាក់សំភារៈលក់ដូរ បំរើផលប្រយោជន៍ផ្ទាល់ខ្លួន បណ្តាលអោយមានការកកស្ទះចរាចរណ៍ ពិបាកក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទូទៅ។
សូមបញ្ជាក់ថា ការចុះរៀបចំសណ្ដាប់ធ្នាប់ និងរំដោះចិញ្ចើមផ្លូវ នាខណៈនោះមិនមានការតវ៉ា ឬមានអំពើរហិង្សាណាមួយឡើយ ដោយប្រជាពលរដ្ឋតាមផ្ទះ និងអ្នកជួលមុខផ្ទះគេលក់ខ្លះយល់ដឹងច្រើនពីការជូនដំណឹងរបស់សាលាខណ្ឌកន្លងមក នៅតែមួយចំនួនតូចប៉ុណ្ណោះ ដែលហាក់មិនព្រមសហការនិងអាជ្ញាធរ៕