ភ្នំពេញ ៖ កីឡាករជើងខ្លាំងទម្ងន់មធ្យមមឿង សុខហ៊ុច អ្នកប្រដាល់ពុទ្ធសេរីវង្សពោសែនជ័យកីឡា ស្វាគមន៍កីឡាករថៃណាត់តាផុន ខណៈកីឡាករជើងខ្លាំងលី ភា អ្នកប្រដាល់មកពីក្លិបសំរោងកោងកីឡា ខេត្តបាត់ដំបង ជួបកីឡាករវិតថៈយ៉ាយុទ្ធ ដើម្បីសាកកណ្តាប់ដៃ ក្នុងការប្រកួតលក្ខណៈមិត្តភាពអន្តរៈជាតិ នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃអាទិត្យទី០៤ ខែសីហា ឆ្នាំ២០១៩នេះ។
កីឡាករមឿង សុខហ៊ុយ ដែលត្រូវជួបជាមួយកីឡាករជនជាតិថៃណាត់តាផុន ក្នុងប្រភេទទម្ងន់៦៥គីឡុក្រាម មួយរយៈចុងក្រោយនេះមឿង សុខ ហ៊ុចត្រូវបានគេមើលឃើញថា ដើរលុកលុយរករឿងតាមបណ្តាសង្វៀនទួរទស្សន៍ជាមួយអ្នកប្រដាល់ជើងចាស់ដែលខ្លាំងៗ និងកីឡាករអន្តរជាតិជាច្រើននាក់ដែលមានលទ្ធផលគួរឲ្យសសើរ ជាមួយផ្តួលគូប្រកួតជាបន្តបន្ទាប់មកនោះ។
មឿង សុខហ៊ុច គេមានកាយសម្បទារឹងមាំ ព្រមទាំងមានស្នៀតកែង និងជង្គង់ ដែលធ្វើឲ្យគូរប្រកួតរបស់ខ្លួន ពិបាកទប់ទល់ និងជាស្នៀតសម្រាប់ផ្ដួលគូរប្រកួតដ៍អស្ចារទៀតផង។ការវាយចេញរបស់សុខហ៊ុច ធ្ងន់ហើយរហ័ស ជាពិសេសស្នៀតជើងទាត់ និងកណ្តាប់ដៃរបស់គេអាចបញ្ចេញបានភ្លាមៗស្របជាមួយដៃតែម្តង។ ប៉ុន្តែយ៉ាងណា មឿង សុខហ៊ុច ក៏មានចំណុចខ្សោយខ្លះដែរ គឺត្រង់វាយចេញហើយមិនសូវការពាវិញនោះទេដែលធ្វើឲ្យដៃគូប្រកួតឆាប់ដឹងពីចំណុចខ្សោយទាំងនេះ។ ចាំមើលរវាងមឿង សុខហ៊ុច និងកីឡាករណាត់តាផុន នរណាជាអ្នកឈ្នះ?។
ដោយឡែកការជួបគ្នារវាងកីឡាករលី ភា និងកីឡាករថៃវិតថៈយ៉ាយុទ្ធ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំង២មិនធ្លាប់ជួបគ្នាទេពីមុនមក ហើយមិនទាន់មានប្រភពណាដឹងថាកីឡាករថៃម្នាក់នេះមានកម្រិតវិជ្ជាគុនខ្លាំងប៉ុណ្ណានោះទេ តែកីឡាករថៃភាគច្រើនពូកែស្នៀតជើងទាត់ ជង្គង់ និងស្នៀតកាចផ្តួល ហើយគេមានកម្លាំងស៊ុហ្វខ្លាំងទៀតផង។
ចំណែកកីឡាករលី ភា គេហាត់ប្រដាល់នៅកម្ពុជា តែគេទៅប្រកួតនៅប្រទេសថៃ ស្នៀតខ្លាំងរបស់គេគឺជើងទាត់ កណ្តាប់ដៃ និងកែងដែលអាចវាយប្រយោលក៍បានចូលកៀកក៍បាន។ កាលដែលលី ភា ប្រកួតនៅប្រទេសថៃស្នៀតកែងរបស់គេ ដែលធ្វើឲ្យគេផ្តួលគូប្រកួតជាបន្ទាប់ ហើយបានល្បីល្បាញមកដាល់សព្វថ្ងៃ។ ការប្រកួតនេះត្រូវបានអ្នកតាមដានប្រដាល់អះអាងថា មានភាគរយឈ្នះច្រៀនជាងកីឡាករថៃ បើទោះជាគេមិនធ្លាប់មកប្រកួតនៅសង្វៀននេះក៍ដោយ។ ចាំមើលរវាងកីឡាករលី ភា និងកីឡាករថៃវិតថៈយ៉ាយុទ្ធ នរណាជាអ្នកឈ្នះ?៕