កីឡាបរទេស ៖ ក្រុមប៉ូលិសប្រេស៊ីល បានបិទសំណុំរឿងចាប់រំលោភ និងវាយធ្វើបាបរបស់ Neymar ហើយ ក្រោយពីពួកគេអះអាងថាមិនអាចរកភស្តុតាងបានគ្រប់គ្រាន់បន្ថែមទៀតទេ ក្នុងការដាក់បន្ទុកទៅលើរឿងនេះ។
នារីម្នាក់បានប្ដឹង Neymar ពីបទចាប់រំលោភរូបនាងនៅសណ្ឋាគារក្នុងក្រុងបារីស ក្រោយពីបានទាក់ទងគ្នានៅលើបណ្ដាញសង្គម។ សាមីខ្លួន Neymar បានចេញមុខបដិសេធចំពោះរឿងនេះ ថាមិនបានចាប់រំលោភឡើយ ព្រោះជាការយល់ស្របសងខាង។ នារីម្នាក់នេះ មិនត្រឹមតែចោទពីបទរំលោភនាងទេ គឺមានទាំងការវាយធ្វើបាបនាងថែមទៀត។ក្រោយទទួលបានពាក្យបណ្ដឹងហើយ ប៉ូលិសនៅប្រេស៊ីលក៏បានហៅ Neymar មកសួរនាំ និងស្វែងរកភស្តុតាងបន្ថែមដើម្បីចាត់វិធានការតាមច្បាប់។ តែក្រោយពីធ្វើការស៊ើបអស់មួយរយៈមក ប៉ូលិសមិនអាចរកបានអ្វីបន្ថែមក្រៅពីសម្ដីរបស់នារីខាងលើចោទប្រកាន់ឡើយ។ ខណៈដែលពេលនេះ ក្រុមប៉ូលិសក៏បានបញ្ចប់ការស៊ើបរបស់ពួកគេដែរ៕