នី សុភី  កៀកស្មារនិងវ៉ាន់ វឿន ឡើងសាកកណ្តាប់ដៃនិងកីឡាករថៃ

0
1116

ភ្នំពេញ ៖ កីឡាករជើងខ្លាំងនី សុភី អ្នកប្រដាល់របស់ក្លិបសាលវ័ន្តកីឡា កៀកស្មារនិងកីឡាករ វ៉ាន់ វឿន អ្នក​ប្រដាល់មក​ពី​ក្លិប​​ឃ្លាំង​មឿង​កីឡា​ខេត្តពោធិសាត់ ឡើងសាកកណ្តាប់ដៃជាមួយកីឡាករថៃភិតឧប៊ុន និងកីឡាករកៅផូដាំ នាថ្ងៃសៅទី២៨ ខែកក្កដា ឆ្នាំ២០១៩នេះ នៅលើសង្វៀនស៊ីអិនស៊ី។

កីឡាករនី សុភី ដែលជួបជាមួយកីឡាករថៃភិតឧប៊ុន ក្នុងប្រភេទទម្តន់៦៩គីឡូក្រាម អ្នកទាំងពីមិនធ្លាប់ជួបគ្នាទេនៅសង្វៀននេះ អ្នកប្រដាល់នី សុភី នរណា​ក៏ទទួល​ស្គាល់​ថា គេ​មាន​ស្នៀតជង្គង់​ល្អដែរ ពេល​ប្រកួត​រាល់លើក សុទ្ធតែផ្តួលដៃគូត​ស៊ូពីក្បាច់​ជង្គង់​ពិឃាត​របស់​គេនេះ​តែម្តង។ ការប្រកួត​ទាំង​ថ្នាក់​ជាតិនិងអន្តរៈជាតិ សុភីគេ​ចូលចិត្តប្រើស្នៀត​កែង​និង​ជង្គង់នេះណាស់ ​ដែលអាច​វាយ​ចេញ​ជា​ប្រយោល​ក៏​បាន​ ចូល​កៀក​ក៏​បាន​ហើយមានប្រសិទ្ធិភាពទៀត។

ក្រុមអ្នក​តាមដានកីឡាប្រដាល់​និយាយ​ថា នី សុភី មួយ​រយៈ​ចុងក្រោយនេះ​កំពុងក្តោបក្តាប់​សំ​ណាង​ឈ្នះ​ម្តង​ហើយ​ម្តង​ទៀ​ត​ ស្ទើរ​តែ​គ្រប់ការប្រកួតតែ​​ម្តង ខណៈ​ដែល​សំណាង​ដែល​កី​ឡា​ករ​រូប​នេះ​ទទួ​ល​​បាន​នោះ​ គឺ​មិន​មែនបាន​ដោយ​ភាព​ចៃដន្យ​នោះ​ទេ​ ប៉ុន្តែ​គឺ​បាន​មកពី​សម​ត្ថភាព​ពិត​ៗ​តែម្តង។​ គូ​ប្រកួត​ទាំង​ជើង​ចា​ស់​ និង​ជើង​ថ្មី​ សុទ្ធ​តែ​ទទួល​ស្គាល់​ថាឡុង សុភី ពិ​បាក​ផ្តួល​ និង​កំពុង​ធ្វើ​ឱ្យ​ពួក​គេ​ក្លាយ​ជា​អ្នក​ចាញ់​ជា​បន្តបន្ទាប់ ក្នុងការប្រកួតមិត្តភាព​និង​ដណ្តើ​មខ្សែ​ក្រ​វាត់។ ចាំមើលការប្រកួតនេះនី សុភី ជាអ្នកឈ្នះឬកីឡាករថៃភិតឧប៊ុន?។

ដោយឡែកកីឡាករវ៉ាន់ វឿន ត្រូវគេ​ផ្តល់​ទំនុកចិត្ត​ឱ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះកៅផូដាំ ដោយ​ប្រកួត​ក្នុង​ទម្ងន់៥៤គីឡូក្រាម។ អ្នក​ប្រដាល់​ថៃកៅផូដាំ នេះធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ច្រើនដងមក​​ហើយ មានឈ្នះមានចាញ់ជាមួយកីឡាករជើងខ្លាំងកម្ពុជា ស្នៀតខ្លាំងរបស់គេគឺជង្គង់ ជើងទាត់ និងស្នៀតកាច់ផ្តួល។
​ចំណែកកីឡាករវ៉ាន់ វឿន គេ​មាន​កំណត់ត្រា​ប្រកួត​ជាង​៦០លើក​ប៉ុណ្ណោះ គឺ​ឈ្នះច្រើន​ជាង​ចាញ់ ហើយធ្លាប់ឈ្នះមេដាយសំរិទ្ធកីឡាស៊ីហ្គេមឆ្នាំ២០១៧ កន្លងមក។ វ៉ាន់ វឿន គេ​មាន​ផ្លែ​ល្អ ពិសេស​គឺ​ផ្លែ​កែង និងជង្គង់ ប៉ុន្តែ​អ្វីដែល​គេ​បារម្ភ​ជំនួស​ វ៉ាន់ វឿន នោះគឺ​ខ្លាច​តែ​ចាញ់​កម្លាំង​ស៊ុ​ហ្វ​ថៃ​មួយ​មុខ​ប៉ុណ្ណោះ។​ ក្នុងការប្រកួតនេះគេ​មិន​ហ៊ាន​អះអាង​មុន​ថា វ៉ាន់ វឿន អាច​​យកឈ្នះកៅផូដាំ បាន​ឬ​អត់​នោះទេ?។ ចាំមើលតើ​ វ៉ាន់ វឿន ឈ្នះ​ឬមួយ​ក៏កៅផូដាំ ជាអ្នកឈ្នះសម្រាប់​ការជួបគ្នា​​នេះ?៕

Facebook Comments
Loading...