បរទេស ៖ Lionel Messi ត្រូវបានសហព័ន្ធបាល់ទាត់អាមេរិកឡាទីន CONMEBOL បានប្រកាសពិន័យ១៥០០ដុល្លារ ចំពោះរឿងដែលកីឡាកររូបនេះចោទប្រកាន់សហព័ន្ធថាពុករលួយក្នុងព្រឹត្តិការណ៍Copa America ។
Messi បានចោទប្រកាន់ CONMEBOL ថាបានរៀបចំពានរង្វាន់ Copa America ឆ្នាំនេះឱ្យទៅក្រុមម្ចាស់ផ្ទះប្រេស៊ីលតែម្ដង។ ហើយអាជ្ញាកណ្ដាលក្នុងការប្រកួតក៏ជាអ្នកទម្លាក់ក្រុមអាហ្សង់ទីន ពេលលេងទល់ក្រុមប្រេស៊ីលផងដែរ។ ចំពោះការនិយាយស្ដីចោទប្រកាន់នេះដែរ បានធ្វើឱ្យខាងសហព័ន្ធបាល់ទាត់អាមេរិកឡាទីនមិនពេញចិត្តនោះទេ។ជាក់ស្ដែងពួកគេបានពិន័យ Messi មិនឱ្យប្រកួត១ប្រកួតចំពោះកាតក្រហមដែលទទួលបានពេលលេងទល់ក្រុមឈីលី និងពិន័យជាប្រាក់ ១ ៥០០ដុល្លារសម្រាប់ការចោទប្រកាន់ និយាយមិនពិតថា CONMEBOL រៀបចំពានរង្វាន់ Copa America ឱ្យប្រេស៊ីលផងដែរ៕