មន្ត្រីនគរបាល៣នាក់ ត្រូវបានACUបញ្ជូនមកអោយតុលាការវិញ

0
940

ភ្នំពេញ ៖ មន្ត្រីនគរបាល៣នាក់ដែលរត់កសរដោះលែងជនជាតិចិន១៨នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូន មកអោយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញវិញ ដើម្បីធ្បើការសាកសួរពាក់ព័ន្ធករណីវីតិក្រម នៅថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០១៩នេះ។

ប្រភពព័តិមានពីសាលាដំបូងបានអោយដឹងថា លោកកុល បុន ព្រះរាជអាជ្ញារងអមតុលាការត្រូវបានចាត់អោយធ្វើការសាកសួរជនសង្ស័យនៅលើសំណុំរឿងថ្មីដែលអង្គភាពប្រឆាំងអំពើពុករលួយកសាងបញ្ជូនមកអយ្យការ ។ ប៉ុន្តែរហូតមកដល់ល្ងសចថ្ងៃដដែលនេះអយ្យការអមតុលាការមិមទាន់សម្រេចបែបណានៅឡើយទេ។

កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រគល់ មន្ត្រីនគរបាល ៣នាក់ ដែលពាក់ព័ន្ធករណីរត់ការ និងអន្ដរាគមន៍ឲ្យមានការដោះលែងជនជាតិចិនចំនួន ១៨នាក់ ជាក្រុមចាប់ជំរិតតាម Onl​ine ដែលកម្លាំងនគរបាលខេត្តកំពង់ស្ពឺទើបតែចាប់ខ្លួនបាន នៅក្នុងឃ្លាំងមួយកន្លែងក្នុងចំការស្វាយរបស់លោកមេធាវី ហេ ជីវអេង នៅក្នុងខេត្តកំពង់ស្ពឺ ទៅឲ្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាត់ការ ដើម្បីស្វែងរកអ្នកពាក់ព័ន្ធដទៃផ្សេងទៀត។

មន្ត្រីនគរបាលទាំង៣ នាក់ដែលACUបញ្ជូនមកអោយអយ្យការទី១ ឈ្មោះ សឿន សុថា ២ . ឈ្មោះ រ័ត្ន ពិន និង ឈ្មោះ វណ្ណ សុភាព។ សូមបញ្ជាក់ថា កម្លាំងស្នងការដ្ឋាននគរបាលខេត្ត ផែនអន្តោប្រវេសន្តសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ និងអាជ្ញាធរស្រុកបសេដ្ឋ ដោយមានការសម្របសម្រួលពីលោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ បានចុះត្រួតពិនិត្យទីតាំងមួយកន្លែង ក្នុងចំការស្វាយរបស់ឈ្មោះ ហេ ជីវអេង បានជួលឲ្យទៅឈ្មោះ រ័ត្ន ពិន ស្ថិតនៅភូមិចារ ឃុំស្វាយចចឹប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

Facebook Page អគ្គនាយកដ្ឋាន អន្តោប្រវេសន្តចេញផ្សាយកាលពីយប់ថ្ងៃទី១៧ ខែកក្កដា ថាប្រតិបត្តិការនេះធ្វើឡើង នាវេលាម៉ោង១០ និង៩នាទី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ឃាត់ខ្លួនជនបរទេសចំនួន១៨នាក់ មានសញ្ជាតិ ចិន៦នាក់, ចិនតៃវ៉ាន់១២នាក់ដែលជាប់ពាក់ព័ន្ធនឹងករណីចាប់ជំរិត ទារប្រាក់តាមប្រព័ន្ធអ៊ីនធើណេត (VOIP) និងធ្វើការដកហូតសម្ភារៈមួយចំនួនរួមមាន ទូរស័ព្ទដៃម៉ាកអាយហ្វូនចំនួន ២១គ្រឿង, អុបពូរ ០១គ្រឿង, សាំស៊ុង ០១គ្រឿង,ណូគា០៦គ្រឿង, អាយផេត ០៤គ្រឿង, កុំព្យូទ័រលេបថប់ ០៥គ្រឿង, ឌែសថប់ ០១គ្រឿង, ព្រីនធើ ០២គ្រឿង, ដុំWifi ០២គ្រឿង, ស្ពីកឃើ ០១គ្រឿង, ទូរស័ព្ទលើតុ៣៣គ្រឿង (ថ្មី ០៨គ្រឿង), អាយកូម ០៦គ្រឿង, លុយដុល្លារក្លែងក្លាយ ០២ដុំ (៥២សន្លឹក) ៕

Facebook Comments
Loading...