ប្រជាពលរដ្ឋចាស់ជរា និងទីទាល់ក្រដែលជួប​ការលំបាក​ខ្លាំងក្នុងសង្កាត់សំរោងចំនួន១១គ្រួសារ បានទទួលអំណោយពីសប្បុរសជន

0
1179

ភ្នំពេញ ៖ ប្រជាពលរដ្ឋចាស់ជរា និងទីទាល់ក្រដែលជួប​ការលំបាក​ខ្លាំងមកពី៤ភូមិរបស់​សង្កាត់សំរោងចំនួន១១គ្រួសារ បានទទួលអំណោយពីសម្តេចព្រះវនរ័តគតិបណ្ឌិតណយ ច្រឹក សង្ឃនាយករងទី៣ ព្រមទាំងព្រះចៅអធីការវត្តសំរោងកណ្តល និងសាលាសង្កាត់សំរោង ផងដែរកាលពីល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នេះនៅសាលាសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងការជួបសំណេះសំណាល និងចែកជូនអំណោយដល់ប្រជាពលរដ្ឋនោះលោកយិន អ៊ីម ចៅសង្កាត់សំរោង បានមានប្រសាសន៍​ថា​ លោកបានព័ត៍មានពីលោកស្រីសោម សត្ថារី ដែលជាសមាជិកក្រុមប្រឹក្សាសង្កាត់ បានចុះទៅដល់ខ្នងផ្ទះដើម្បីស្រង់ស្ថិតិប្រជាពលរដ្ឋក្រីក្រទាំង៤ភូមិ គឺភូមិគ្រួស ភូមិសំរោងជើង ភូមិសំរោងកណ្តាល និងភូមិសំរោងត្បូង ក្នុងនោះបានមើលឃើញថា មានប្រជាពលរដ្ឋចំនួន១១គ្រួសារដែលទីទាល់ក្រជួប​ការលំបាក​ខ្លាំង ហេតុដូចនេះទើបលោកស្វែងរកអំណោយមកចែកជាបឋមសិនអោយទាន់ពេលដែលពួកគាត់កំពុងតែជួបការលំបាក។

ជាងនេះទៅទៀតដោយមើលឃើញពីការលំបាកទាំងនេះ នៅមានគ្រួសារក្រីក្រច្រើនទៀតលោកចៅសង្កាត់ បានសន្យា​ថានឹងជូន​ដំ​ណឹងទៅ ដល់អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌព្រែកព្នៅ ​និងដល់សប្បុរស​ជន​នានាទៀត ដើម្បីធ្វើការដោះ​ស្រាយ​ទៅ​តាម​លទ្ធ​ភាពជាក់ស្ដែង បន្ថែម​ទៀត។

លោកបញ្ជាក់ថា នាពេលបច្ចប្បន្ននេះ​រាជ​រដ្ឋាភិបាល ​បាន​ខិត​ខំ​យកចិត្ត​ទុកដាក់ខ្លាំង​បំផុត​ចំពោះ​ប្រជាពល​រដ្ឋ​ ទូទៅ​មិន​ប្រកាន់​ពូជសាសន៍​ និង​និន្នាការ​ ន​យោបាយ​ឡើយ​ ហើយ​នេះគឺ​ជា​ក្តី​កង្វល់​មួយដែល​ត្រូវដោះស្រាយ​ជាបន្ទាន់ ដោយមិនឲ្យ​មាន​ប្រជាពលរដ្ឋណាម្នាក់​ស្លាប់​ដោ​យ​អត់បាយ នៅក្នុងភូមិឫ សង្កាត់​ដែលអា​ជ្ញា​ធរមិន​បានដឹងនោះឡើយ។

ក្នុងឱកាសនោះដែរ ប្រជា​ពលរដ្ឋទាំង២០គ្រួសារ បានលើកដៃសំពះដឹងគុណ ដល់​សប្បុ​រស​ជនដែលបានជួយ​សង្គ្រោះ​ពួកគាត់ កំពុងជួបការលំ​បាកទាន់ពេលវេលានេះ។ ដែលបានបង្ហាញពីការ​យកចិត្ត​ទុក​ដាក់ ដល់ប្រជាពលរដ្ឋ ដឹងពីសុខទុក្ខ របស់​ប្រជាព​ល​រដ្ឋ ដែលជួបប្រទះនូវការលំបាក ពិ​សេ​ស​នៅពេលដែល ប្រជាពលរដ្ឋជួបនូវបញ្ហា​គ្រោះ​អា​សន្ន ដូចជាពេលនេះជាដើម។

គួរបញ្ជាក់ថា អំណោយចែកជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន១១​ គ្រួសារដែលទីទាល់ក្រជួបការលំបាកខ្លាំង ទាំងនេះមានក្នុងនោះមួយគ្រួសារទទួលបាន​៖អង្ក​ ២៥គីឡូ មីម៉ាៗ​មួយ​កេសតូចទឹកស៊ីអ៊ីវ​១យួ​ ទឹកត្រី១យួ និង​ថវិកា​ ៤មឺនរៀល៕

Facebook Comments
Loading...