ឌុម កែវដា ឡើងសាកកណ្តាប់ដៃនិង Den Phichhit ខណៈអេលីត សាន់ ស្វាគមន៍ Yorth Niyom

0
857

ភ្នំពេញ ៖ កីឡាករ ឌុម កែវដា អ្នកប្រដាល់របស់ក្លិបម្កុដរាជសីហ៍ ត្រូវគេផ្គូរផ្គងឲ្យសាកកណ្តាប់ដៃជាមួយកីឡាករថៃDen Phichhit ខណៈកីឡាករស្រករក្រោយអេលីត សាន់ ឡើងស្វាគមន៍កីឡាករថៃYorth Niyom នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩នេះ នៅលើសង្វៀនស៊ីអិនស៊ី។

កីឡាករឌុម កែវដា ជួបជាមួយកីឡាករថៃ Den Phichhit នេះក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម ដែលកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតជាមួយកីឡាករកម្ពុជា ជាច្រើននាក់មកហើយមានឈ្នះចាញ់ជាបន្តបន្ទាប់ ស្នៀតខ្លាំងរបស់គេជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួល ដែលកីឡាករកម្ពុជាកម្រធ្វើបានដូចគេណាស់។

កីឡាករ​ ឌុម កែវដា កន្លងមកទទួលបានការគាំទ្រយ៉ាងច្រើន​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រ​ដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិ​សេសរូប​គេ​ចូលចិត្តប្រើស្នៀត​កណ្តា​ប់ដៃនិង​កែង ​ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ​ ធ្វើឲ្យ​កី​ឡាករ​ក្នុង​ស្រុ​ក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។នាពេលបច្ចប្បន្ននេះកីឡាករឌុម កែវដា គេរាងធ្លាក់នៃស្នៀតគុនដែលមើលទៅហាក់មិនខ្លាំងដូចមុន តែយ៉ាងណាក្នុងការប្រកួត​នេះត្រូវ​បាន​អ្នកវិភាគប្រដាល់អះអាងថា ឌុម កែវដា មានសង្ឃឹម​ឈ្នះ​ហាសិបភាគរយប៉ុណ្ណោះ។ ចាំមើល​កី​ឡាក​រ​ឌុម កែវដា អាច​យក​ឈ្នះលើកីឡាករថៃ Den Phichhit បានដែរឫយ៉ាង​ណា?​។

ដោយឡែកកីឡាករអេលីត សាន់ ត្រូវជួបជាមួយកីឡាករថៃ Yorth Niyom  ក្នុង​ប្រ​ភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ស្នៀតខ្លាំងរបស់កីឡាករថៃភាគច្រើនគឺជើងទាត់ និង​ជង្គង់ ចំណែកកណ្តាប់ដៃ និងកែងមិនខ្លាំងប៉ុន្មានទេតែគេអាចប្រើការបាន។

រីឯកីឡាករស្រករក្រោយអេលីត សាន់ គេ​មាន​ស្នៀត​ប្រដាល់​ល្អ​ និង​វាយ​ខ្លាំងទាំងដៃទាំងជើងតែម្តង ពិសេ​សស្នៀតកែងរបស់គេ គូប្រកួតទាំងជើងចាស់និងជើងថ្មីពេលប្រកួតជាមួយអេលីត សាន់ បើ​ហ៊ានប្រហេះច្បាស់ជាបែកដោយស្នៀតកែងរបស់គេមិនខាន។ កីឡាករអេលីត សាន់ មិនត្រឹមតែមាន​ស្នៀតប្រដាល់ល្អប៉ុណ្ណោះទេ គេក៍មានកម្លាំងស៊ុហ្វក៍រឹងមាំផងដែរ​ សម្រាប់​ការជួបគ្នារវាង ​អេលីត សាន់ និងថៃ Yorth Niyom នេះមិនមាន​នរណា​ហ៊ានទស្សទាយមុនថា​នរណាជាអ្នកទ​ទួល​បាន​ជ័យជម្នះនោះឡើយ គឺហាសិបភាគរយម្នាក់ប៉ុណ្ណោះ។ ចាំមើលរវាងកូយ ឡាយ និង Yorth Niyomនរណាជាអ្នកឈ្នះ?៕

Facebook Comments
Loading...