ជនសង្ស័យចំនួន០១នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំងឃាត់ខ្លួន ក្នុងករណីហឹង្សាដោយចេតនា

0
922

ភ្នំពេញ ៖ ជនសង្ស័យចំនួន០១នាក់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំងបានធ្វើការឃាត់ខ្លួន ក្នុងករណីហឹង្សាដោយចេតនា(ប្រើពូថៅកាប់តែមិនបានសម្រេច)កាលពីវេលាម៉ោង១៩ និង៥០នាទី ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចលើផ្លូវបេតុង ស្ថិតក្នុងភូមិបឹងខ្នំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យ១.ឈ្មោះ ម៉ុល បាន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិកន្លែងគល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ជនរងគ្រោះ១.ឈ្មោះ ម៉ៅ ចាន់ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ(ប្រជាការពារ) មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិបឹងខ្នំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សម្ភរៈដកហូត១.ពូថៅដងឈើចំនួន ០១។២.ម៉ូតូម៉ាកស្មាសរ៉េវ៉ូ ពណ៌ខ្មៅ+ក្រហម ពាក់ស្លាកលេខ កណ្តាល ១G-៦៩៩២ ចំនួន០១គ្រឿង។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះនិងក្រុមប្រជាការពារភូមិពីបីនាក់ បានឈរជើងនៅគោលដៅ ត្រង់ចំណុចកើតហេតុ លុះដល់វេលាម៉ោង១៩ និង៥០នាទី ស្រាប់តែជនសង្ស័យជិះម៉ូតូមកដល់ជិតក្នុងស្ថានភាពស្រវឹង ហើយបានស្រែកឡូឡានិងបានជេឌឺដងដាក់ជនរងគ្រោះនិងក្រុមប្រជាការពារភូមិ ភ្លាមនោះ ជនរងគ្រោះក៏បានដេញឲ្យជនសង្ស័យជិះម៉ូតូទៅផ្ទះ តែបែជាជនសង្ស័យចុះពីលើម៉ូតូ មករកវាយជនរងគ្រោះ តែត្រូវបានគេឃាត់ បន្ទាប់មកជនសង្ស័យក៏បានជិះម៉ូតូចេញទៅ ប្រហែល១០នាទីក្រោយស្រាប់តែជនសង្ស័យជិះម៉ូតូត្រឡប់មកវិញ ដោយក្នុងដៃមានកាន់ពូថៅ ហើយមកដល់កន្លែងកើតហេតុក៏បានចុះពីលើម៉ូតូកាន់ពូថៅដើរសំដៅមកកាប់ជនរងគ្រោះ ដោយឃើញបែបនេះ ជនរងគ្រោះរួមនឹងក្រុមប្រជាការពារក៏ធ្វើការឃាត់ខ្លួនជនសង្ស័យនាំយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំង ដើម្បីប្រគល់ឲ្យសមត្ថកិច្ចនិងដាក់ពាក្យបណ្តឹង។បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសារសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

Facebook Comments
Loading...