ម៉ឺន មេឃា និងកីឡាករថៃ៣នាក់ដណ្តើមគ្នាឡើងទៅវគ្គផ្តាច់ព្រ័ត្រ ខណៈរឿង សោភ័ណ្ឌ ជួបកីឡាករស្រករក្រោយអ៊ីរ៉ង់

0
1128

ភ្នំពេញ ៖ កីឡាករម៉ឺន មេឃា អ្នកប្រដាល់មកពីក្លិបក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជួបកីឡាករថៃណាក់រ៉ុប ខណៈកីឡាករថៃភិតដាំ ត្រូវជួបជាមួយកីឡាករថៃភិតណាមេអកក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈកីឡាករជើងខ្លាំងរឿង សោភ័ណ្ឌ អ្នកប្រដាល់របស់ក្លិបម្កុដរាជសីហ៍ ឡើងសាកកណ្តាប់ដៃនិងកីឡាករអ៊ីរ៉ង់Di Vara LOrenzo នៅលើសង្វៀនស៊ីអ៊ិនស៊ី នា​ថ្ងៃទ១៣ ខែកក្កដា ឆ្នាំ២០១៩នេះ។

កីឡាករម៉ឺន មេឃា ត្រូវជួបជាមួយកីឡាករថៃណាក់រ៉ុប ក្នុងប្រភេទទម្ងន់៦០គីឡូ​ក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក កីឡាករថៃម្នាក់នេះមានវិជ្ជាគុនទាំងដៃទាំងជើងខ្លាំងហើយទើបបានយកឈ្នះលើកីឡាករកម្ពុជា ហើយឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ។ ចំណែកកីឡាករម៉ឺន មេឃា មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ គេ​មើល​ឃើញ​ថា​ អ្នក​ប្រដាល់​វ័យ​ក្មេង​រូប​នេះ​ប្រកួត​ស្ទើរ​គ្រប់​សង្វៀន​ និង​ទទួល​បាន​ជ័យជម្នះ​រហូត​ផង​ដែរ។

កីឡាករវ័យក្មេងរូប​នេះចេះប្រើគ្រប់ស្នៀតទាំងដៃទាំងជើង និងស្នៀតកែងដែលអាចវាយប្រយោលក៍បានចូលកៀកក៍បាន ហើយវាយចំគោលដៅបានល្អទៀតផង តែយ៉ាងណាអ្នក​លេង​គុន​ខ្មែរ​វ័យ​ក្មេង​រូបនេះនៅខ្វះចំណុច​​ស្នៀត​ចាប់​ឡាំ​ជង្គង់​​ ព្រោះ​នៅ​ខ្សោយ។ ចាំមើលម៉ឺន មេឃា ជាអ្នកឈ្នះឬកីឡាករថៃ?។

ចំណែកកីឡាករថៃភិតដាំ ត្រូវជួបជាមួយកីឡាករថៃភិតណាមេអក ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះផងដែរ មិនសូវមានគេចាប់អារម្មណ៍ការប្រកួតរបស់ពួកគេទាំងពីរនោះទេ ព្រោះពួកគេជិះឡានមកពីថៃដូចគ្នាហើយស្នាក់នៅជាមួយគ្នាទៀត ដូចនេះពួកគេវាយមិនអស់ពីសមត្ថភាពឡើយ អាចនិយាយបានថាបើពួកគេនិយាយត្រូវគ្នា ក្នុងចំណោម២នាក់នេះគេអោយម្នាក់ណាឈ្នះក៍បានដែរ។

ដោយឡែកកីឡាករជើងខ្លាំងរឿង សោភ័ណ្ឌ ត្រូវឡើងសាកកណ្តាប់ដៃនិងកីឡាករអ៊ីរ៉ង់Di Vara Lorenzo ដែលមានមតិជាច្រើនលើកឡើងថា រឿង សោភ័ណ្ឌ និងឈ្នះដោយស្រួលលើកីឡាករអ៊ីរ៉ងម្នាក់នេះព្រោះគេទើបប្រកួតបានជាង១០ដងប៉ុណ្ណោះ ហើយធ្លាប់វាយចាញ់ទាំងកីឡាករថៃដែលមានវិជ្ជាគុនល្មមៗទៀតផង។ រីឯកីឡាកររឿង សោភ័ណ្ឌ គេប្រកួតជាង១០០ដងទៅហើយ គេជាជើងខ្លាំងរបស់កម្ពុជាបើរឿង សោភ័ណ្ឌ ឈ្នះមិនមានអ្វីអស្ចារ្យនោះទេ តែបើរឿង សោភ័ណ្ឌ ចាញ់វិញទើបជារឿងចម្លែក៕

Facebook Comments
Loading...