លោក ជា ខេមា​ ចុះមកពិនិត្យស្ថានភាពលូនិងទឹកលិចដោយទឹកភ្លៀងនៅភូមិផ្សារលិច

0
1361

ភ្នំពេញ ៖ លោក ជា ខេមា អភិបាលរងខណ្ឌ និងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកព្នៅ និងលោកចៅសង្កាត់ព្រែកព្នៅ បានចុះមកពិនិត្យស្ថានភាពលូនិងទឹកលិចដោយទឹកភ្លៀងនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ កាលពីព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩នេះ។

ក្នុងនោះលោក ជា ខេមា បានណែនាំដល់លោក ថោង បូរិន មេការទីតាំងដេប៉ូខ្សាច់ភូមិផ្សារលិចពីបញ្ហាបង្ហូរទឹកដែលមានល្បាយខ្សាច់លាយមកជាមួយហូរចូលក្នុងប្រព័ន្ធលូបង្ហូរទឹកណែនាំបងប្អូនប្រជាពលរដ្ឋកុំឲ្យចោលសំរាមពាសវាលពាសកាលដែលបណ្តាលឲ្យមានការកកស្ទះតាមមាត់លូ។ ជាលទ្ធផល ក្រុមការងារនិងធ្វើការបូមរំដោះទឹកជាមុន និងរៀបចំប្រព័ន្ធលូនៅពេលក្រោយ៕

Facebook Comments
Loading...