ទេស ជីវ៉ា ដឹកដៃតាញ់ មករា ឡើងសាកកណ្តាប់ដៃនិងកីឡាករថៃ

0
1019

ភ្នំពេញ ៖ កីឡាករទេស ជីវ៉ា អ្នកប្រដាល់ អ្នកប្រដាល់នៃក្លិប​ទីបញ្ជា​ការ​ដ្ឋានកងពលតូចលេខ៧០ ត្រូវបានគេផ្គូផ្គងឲ្យជួបកីឡាករថៃភិតសង្ហា ខណៈកីឡាករស្រករក្រោយតាញ់ មករា ត្រូវជួបសាកកណ្តាប់ដៃជាមួយកីឡាករថៃណាក់រុប ក្នុងការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ។

​កីឡាករទេស ជីវ៉ា ជួបកីឡាករថៃភិតសង្ហា នេះក្នុងប្រភទទម្ងន់៦៣.៥គីឡូក្រាម។កីឡាករថៃភិតសង្ហា គេធ្លាប់មកប្រកួតជាមួយកីឡាករកម្ពុជាច្រើននាក់មានឈ្នះ មានចាញ់ស្នៀតខ្លាំងរបស់គេជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល ចំណែកទេស ជីវ៉ា គេពូកែស្នៀតកណ្តាប់ដៃនិងកែង ដែលអាចវាយប្រយោងក៍បានចូលគៀកក៍បាន ហើយ​មានកម្លាំងស៊ុហ្វខ្លាំងថែមទៀតផង ដោយអាងលើកម្លាំងស៊ុហ្វខ្លាំងនេះហើយ ទើបការប្រកួតរាល់លើទេស ជីវ៉ា គេដើរចូលវាយទៅលើគូប្រកួតជានិច្ចមិនខ្លាចញញើតគូប្រកួតឡើយ។

ក្នុងជុំនួបគ្នា​រវាងកីឡាករទាំង២នាក់​នេះ​ មិនមានអ្នកណាហ៊ានទស្សទាយមុនថា កីឡាករណាជាអ្នកឈ្នះនោះទេ បើកីឡាករ​រូប​ណា​វាយរាងមើលងាយគូប្រកួតនោះ ច្បាស់ជាចាញ់មិនខាន។ ចាំមើលការប្រកួតនេះ​កីឡាករទេស ជីវ៉ា ឬកីឡាករថៃភិតសង្ហា នរណាជាអ្នកទទួលបានជ័យជំនះ?។

ដោយឡែកកីឡាករស្រករក្រោយធន់ មករា គេ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះណាក់រុប ក្នុង​ប្រភេទទម្ងន់៥៧គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមកនៅសង្វៀននេះ។ ធន់ មករា គេ​ក៏​ជា​អ្នក​ប្រដា​ល់​​ជើង​ខ្លាំង​មួយ​រូប ក្នុងចំណោម​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ដូចគ្នា ដែលអ្នកតាមដានកីឡា​ប្រដា​ល់កម្ពុជាកំ​ពុង​តែ​ចាប់អារម្មណ៍ចំពោះស្នៀតគុនរបស់​កីឡា​ករ​រូបនេះ ដែលឡើងប្រកួតម្តងៗ​ធ្វើឲ្យអ្នកទស្ស​នា​ជក់ចិត្តជាខ្លាំងនោះ។

ធន់ មករា ជា​អ្នក​ប្រដាល់​ដែល​មាន​កណ្ដាប់​ដៃ និងកម្លាំងជើងទាត់​ខ្លាំង​ តែមិនសូវសំបូរច្ចេក​ទេសនិង​ល្បិ​ច​​កល​ប្រកួត​ប៉ុន្មានឡើយ ក៍ប៉ុន្តែគេមានកម្លាំងស៊ុហ្វខ្លាំង។ ពីមុនមករាគេ​​វ៉ៃ​អាង​តែលើកម្លាំងបាយ​តែប៉ុណ្ណោះ ​តែមួយរយះមក​គេ​វាយ​ចេញ​ដោយកណ្តាប់ដៃ​ដាល់​ត្រូវ​ចំ​គោ​ល​ដៅ​បានច្រើន មួយៗ​តែ​ធ្ងន់​ចំណែក​ ឯ​ការពារ​របស់​គេ​ ក៏បាន​ល្អ​និង​រឹងមាំ​ផង​ដែរ។ ចាំមើលរ​វាង​ធន់ មករា ជាអ្នកឈ្នះឫកីឡាករថៃណាក់រុប?៕

CREATOR: gd-jpeg v1.0 (using IJG JPEG v62), quality = 82
Facebook Comments
Loading...