ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងផ្នែកអន្តរាគមន៍ឃាត់ខ្លួន ក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

0
889

ភ្នំពេញ ៖ ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងផ្នែកអន្តរាគមន៍ សហការណ៍ជាមួយកម្លាំងផ្នែកចរាចរណ៍ ធ្វើការឃាត់ខ្លួន ក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង១៧ និង០០នាទី ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុច គោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោល តាមមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យក្នុងករណីនេះទី១.ឈ្មោះ ជិម តូច ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅ ភូមិព្រែកតាមាក់ សង្កាត់ព្រែកតាមាក់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងទី២.ឈ្មោះ ឡុង ឆៃ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅ ភូមិឡកំប៉ោ សង្កាត់ស្វាយប៉ាក់ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សម្ភារៈដកហូត១.ក្រាមពណ៌សថ្លា(មានតម្រុយសង្ស័យជាគ្រឿងញៀន)ចំនួន ០១កញ្ចប់ថង់តូច។២.ម៉ូតូម៉ាកយ៉ាម៉ាហាស៊ឺរ៉ុស ពណ៌ខ្មៅ គ្មានស្លាក់លេខចំនួន ០១គ្រឿង។ ៣.​ឧបករណ៍ប្រើ់ប្រាស់គ្រឿងញៀនមួយចំនួន។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថាមុនពេលកើតហេតុ កម្លាំងផ្នែកអន្តរាគមន៍ សហការណ៍ជាមួយកម្លាំងផ្នែកចរាចរណ៍ បានដាក់គោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោល តាមមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ លុះដល់វេលាម៉ោង ១៧:០០នាទី ស្រាបតែមានជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូម៉ាកយ៉ាម៉ាហាស៊ឺរ៉ុស ពណ៌ខ្មៅ គ្មានស្លាក់លេខ ដោយមានការសង្ស័យ កម្លាំងយើងក៏ធ្វើការឃាត់ត្រួតពិនិត្យរកឃើញ ក្រាមពណ៌សថ្លា(មានតម្រុយសង្ស័យជាគ្រឿងញៀន)ចំនួន ០១កញ្ចប់ថង់តូច និងឧបករណ៍ប្រើ់ប្រាស់គ្រឿងញៀនមួយចំនួន ភ្លាមនោះ កម្លាំងយើងក៏ធ្វើការឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងយកមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

Facebook Comments
Loading...