ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ដោយសារបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ

0
1064

ភ្នំពេញ ៖ យុវជន២នាក់បើកម៉ូតូលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង០១ និង០០នាទីយប់​ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចមុខរោងចក្រទឹកកក លើផ្លូវជាតិលេខ៥ ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ម៉ូតូរងគ្រោះក្នុងហេតុការណ៍នេះម៉ាក Yamaha FZ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AC.6565 បើកបរដោយឈ្មោះ តាំង ថៃលីម ភេទប្រុស អាយុ ២០ឆ្នាំ ស្នាក់នៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឭ ខេត្តកណ្តាល(ស្លាប់នៅកន្លែងកើតហេតុ) និងអ្នករួមដំណើរឈ្មោះ ហួត បារាំង ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិ ឃុំ ស្រុកជាមួយគ្នា(រងរបួសធ្ងន់)។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុសព និងជនរងគ្រោះបានជិះម៉ាក Yamaha FZ ពណ៌ខ្មៅ ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងល្បឿនលឿនទិសដៅពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុបានដួលម៉ូតូខ្លួនឯងហើយទៅ បុកខឿនសួនច្បារពុះចែកទ្រូងផ្លូវតែម្តង។ ក្រោយកើតហេតុម៉ូតូនិងសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី (ក្រុមគ្រួសារគាត់អត់ប្តឹងផ្តល់ ព្រោះអ្នកទាំងពីរនៅផ្ទះជិតគ្នា)

ក្នុងករណីនេះបណ្តាលអោយរបួសមនុស្សស្លាប់០១នាក់ រងរបួសធ្ងន់០១នាក់ នឹងម៉ូតូខូចខាតស្រាល០១គ្រឿង។មូលហេតុបណ្តាលមកពី បើកបរលឿនខ្វះការប្រុងប្រយ័ត្ន៕

Facebook Comments
Loading...