មន្ទីរបក្សខណ្ឌព្រែកព្នៅ បានរៀបចំពិធីសំណេះសំណាលជាមួយ ជាអង្គបោះឆ្នោតក្រុមប្រឹក្សារាជធានី ខណ្ឌ អាណត្តិទី៣

0
1158

ភ្នំពេញ ៖ មន្ទីរបក្សខណ្ឌព្រែកព្នៅ បានរៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ ជាអង្គបោះឆ្នោតក្រុមប្រឹក្សារាជធានី ខណ្ឌ អាណត្តិទី៣ និងបង្រៀនអង្គបោះឆ្នោតពីរបៀបគូសសន្លឹកឆ្នោត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ឃួង ស្រេង ប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ និងជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩នេះ។

ក្នុងឱកាសនោះលោកសុខ សម្បត្តិ បានមានប្រសាសន៍បញ្ជាក់ទៅក្រុមប្រឹក្សាសង្កាត់ទាំងអស់ថា ក្នុងនាមជា អង្កបោះឆ្នោតក្រុមប្រឹក្សារាជធានីខណ្ឌ ការគូសសន្លឹកឆ្នោត ត្រូវពិនិត្យឱ្យបានច្បាស់លាស់ទៅលើគណបក្សនីមួយៗដោយសារតែមានគណបក្សមួយនោះមានឈ្មោះស្រដៀងនឹងគណបក្សប្រជាជនកម្ពុជាដែរ។

ក្រៅពីការលើកឡើងខាងលើលោកសុខ សម្បត្ដិ ក៏បានលើកឡើងពីបញ្ហាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយលោកបញ្ជាក់ថា ក្នុងរយៈពេលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិប៉ុន្មានថ្ងៃកន្លងមកនេះឃើញថា នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅមានបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ គ្មានចោរ គាស់ផ្ទះចោរលួចចោរប្លន់។ ការរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ល្អប្រសើរនេះ គឺដោយសារតែអាជ្ញាធរសង្កាត់ ខណ្ឌ បង្កើតកម្លាំងល្បាត ពួនស្ទាក់នៅតាមទីកន្លែងស្មុគស្មាញមួយចំនួននៅក្នុងមូលដ្ឋាន។

នាខណៈនោះផងដែរលោកឃួង ស្រេង ប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ បានឧបត្ថម្ភថវិកាដល់ក្រុមប្រឹក្សាខណ្ឌចំនួន១៧នាក់ និងអង្គបោះឆ្នោតចំនួន៣៤នាក់ ក្នុងម្នាក់ៗទទួលបាន៥០ម៉ឺនរៀល សរុប២៥,៥០០,០០០ម៉ឺនរៀល៕

Facebook Comments
Loading...