កីឡាករជើងខ្លាំងកម្ពុជា៣រូប និងឡើងស្វាគមន៍កីឡាករថៃមកសុំសាកស្នៀតគុន

0
1198

ភ្នំពេញ ៖ កីឡាករជើងខ្លាំងកម្ពុជា៣រូបគឺ គឹម វាសនា អ្នកប្រដាល់នៃក្លិបកងពលតូចទ័ពពិសេស​ឆ័ត្រយោង​៩១១ ត្រូវគេផ្គូផ្គងឲ្យជួបជាមួយកីឡាករថៃកងស្យាម ត.ភិថាក់ឆ័យ ខណៈកីឡាករឌុម កែវដា អ្នកប្រដាល់របស់ក្លិបម្កុដរាជសីហ៍ ត្រូវជួបជាមួ​កីឡាករថៃយ៉តធួនថង ប្រានសងហុក រីឯកីឡាករអេលិត ចំរើន អ្នកប្រដាល់មកពីក្លិបឆ្មាសរសែនសុខគុនខ្មែរ ស្វាគមន៍កីឡាករភូតាក់វ៉ាន់ បេឡេបុរីរ៉ាំ នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃអាទិត្យទី២៨ ខែមេសា ឆ្នាំ២០១៩នេះ។

រវាងកីឡាករគឹម វាសនា និងកីឡាករថៃកងស្យាម ត.ភិថាក់ឆ័យ ប្រកួតគ្នាក្នុង​ប្រ​ភេទទម្ងន់៦៧គីឡូក្រាម អ្នកទាំងពីរមិនដែលធ្លាប់​ជួបគ្នាទេនាពេលកន្លងមក​នៅសង្វៀននេះ កីឡាករថៃម្នាក់នេះមិនទាន់ដឹងថា គេមាន​កណត់ត្រាប្រកួតបែបណានោះទេ តែកី​ឡា​ករថៃដែលធ្លាប់មកប្រកួតនៅស្រុកខ្មែរភាគច្រើនគេពូកែខាងស្នៀតជើងទាត់ និង​ជង្គង់ ព្រមទាំងស្នៀតកាច់ផ្តួល។ទោះជា​យ៉ាង​​ណា អ្នក​ប្រដាល់ថៃកងស្យាម ត.ភិថាក់ឆ័យ ​រូបនេះ មិន​ប្រាកដថា​អាច​ឈ្នះ​ គឹម វាសនា បាននោះឡើយ ព្រោះថា​ គឹម វាសនា​ ពេល​នេះគេ​រឹងមាំ​ទាំង​កាយសម្បទា ខ្លាំង​ទាំង​ស្នៀត​ប្រដាល់ បន្ទាប់ពី​គេ​ជួប​ប្រកួត​ជាមួយ​ថៃ​ច្រើន​នាក់​កន្លងមកនេះ។

​គឹម វាសនា ឥឡូវ​គេ​ជា​ជើង​ខ្លាំង​របស់​កម្ពុជា ​ក្នុង​ប្រភេទ​ទម្ងន់​៦៧ ​គីឡូក្រាម​នេះ។ ​ក្រោយ​ពេលឆ្លងកាត់​ការប្រកួត​ជាមួយ​កីឡាករបរទេស​ជាច្រើនលើក​កន្លងមក​នោះ បានធ្វើ​ឲ្យ​គេមានបទពិសោធន៍​ច្រើន​ក្នុង​ការប្រកួត ដោយ​គេ​វាយ​ជាមួយ​ថៃ ​ដូច​វាយ​ជាមួយ​ខ្មែរ​គ្នាឯង​អីចឹង គឺគ្មាន​ញញើត​ខ្លាចរអា​អ្វី​បន្តិច​ឡើយ។ ការប្រកួតរបស់គឹម វាសនា កន្លងមកគេមាន​កណ្តាប់ដៃ​ល្អ វាយ​ចេញ​ចូល​រហ័ស ហើយ​ស្នៀត​ទាត់ និង​ជង្គង់ កែង ក៏​ល្អ​ថែមទៀតផងដែរ។ ចាំមើលការប្រកួតនេះ​ គឹម វាសនា និងកីឡាករថៃកងស្យាម ត.ភិថាក់ឆ័យ ​តើន​រណាជាអ្នក​ឈ្នះ​?។

ចំណែកកីឡាករ ឌុម កែវដា ត្រូវជួបប្រកួតជាមួយកីឡាករថៃយ៉តធួនថង ប្រានសងហុក ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំងពីរក៍មិនដែលជួបគ្នាដែរ។ កីឡាករ​ជើង​ខ្លាំង​ ឌុម កែវដា កន្លងមកគេជាជើងខ្លាំងមួយរូបដែលប្រកួតកម្រចាញ់គូប្រកួតណាស់ហើយបានការគាំទ្រយ៉ាងច្រើន​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រ​ដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិ​សេសរូប​គេ​ចូលចិត្តប្រើស្នៀត​កណ្តា​ប់ដៃនិង​កែង ​ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ​ ធ្វើឲ្យ​កី​ឡាករ​ក្នុង​ស្រុ​ក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់ តែយ៉ាងណាពីរប្រកួតចុងក្រោយគេធ្វើមិនសូវបានល្អឡើយដោយចាញ់សន្លប់មួយលើក និងចាញ់ពិន្ទុមួយលើក។

បើទោះជាយ៉ងនេះក្តីក្នុងការប្រកួត​នេះត្រូវ​បាន​អ្នកវិភាគប្រដាល់អះអាងថា ឌុម កែវដា ប្រាកដ​ជា​ឈ្នះ​ជាក់​ជាមិន​ខាន ព្រោះគេនិងស្តារមុខមាត់របស់គេឡើងវិញ។ ចាំមើល​កី​ឡាក​រ​ឌុម កែវដា អាច​យក​ឈ្នះលើកីឡាករថៃយ៉តធួនថង ប្រានសងហុក បានដែរឫយ៉ាង​ណា?​។

ដោយឡែកកីឡាករអេលីត ចំរើន ត្រូវជួបប្រកួតជាមួយកីឡាករថៃភូតាក់វ៉ាន់ បេឡេបុរីរ៉ាំ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេនៅលើសង្វៀននេះនាពេលកន្លងមក តែកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅសង្វៀនស្រុកខ្មែរជាច្រើនលើកមកហើយមានឈ្នះចាញ់ ជាមួយកីឡាករលំដាប់របស់កម្ពុជា ស្នៀតខ្លាំងរបស់គេគឺជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។

រីឯកីឡាករ​ជើង​ខ្លាំង​វ័យក្មេងអេលីត ចំរើន បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើន​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រ​ដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិ​សេសរូប​គេ​ចូលចិត្តប្រើស្នៀត​កណ្តា​ប់ដៃនិង​កែង ​ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ​ ធ្វើឲ្យ​កី​ឡាករ​ក្នុង​ស្រុ​ក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។ តែយ៉ាងណាក្នុងការប្រកួត​នេះត្រូវ​បាន​អ្នកវិភាគប្រដាល់អះ​អាងថារវាង​អេលីត ចំរើន និងកីឡាករថៃភូតាក់វ៉ាន់ បេឡេបុរីរ៉ាំ មានភាគរយឈ្នះហាសិបភាគរយម្នាក់ប៉ុណ្ណោះ។ ចាំមើល​រវាងកី​ឡាក​រ​អេលីត ចំរើន កីឡាករថៃភូតាក់វ៉ាន់ បេឡេបុរីរ៉ាំ  នរណាជាអ្នកឈ្នះ?​៕

Facebook Comments
Loading...