ប្រជាពលរដ្ឋរងគ្រោះចំនួន៣គ្រួសារដោយខ្យល់កន្ដ្រាក់នៅភូមិបែកបក និងភូមិកប់ស្រូវតូចសង្កាត់គោករកា ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា

0
1384

ភ្នំពេញ ៖ លោកសុខសម្បត្តិ ប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ លោក ម៉ៅបូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ រួមនឹងមន្ដ្រី អនុសាខាកាកបាទក្រហមខណ្ឌ១ចំនួនទៀត នាំយកទៅចែកជូន  ប្រជាពលរដ្ឋ ចំនួន៣គ្រួសារ នៅ ភូមបែកបក និងភូមិកប់ស្រូវតូច ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលទទួលរងគ្រោះ ប៉ើងដំបូលផ្ទះ ដោយសារខ្យល់កន្ដ្រាក់កាលពីល្ងាច ថ្ងៃទី១៩ខែមេសាកន្លងទៅ។

អំណោយដែលចែកជូនប្រជាពលរដ្ឋរងគ្រោះនៅពេលនោះ សម្រាប់គ្រួសាររងគ្រោះធ្ងន់ធ្ងរ អង្ករចំនួន ៨០Kg តង់ ១, មី ២កេស,ទឹកសុទ្ធ ១កេស, ទឹកត្រី+ ទឹកស៊ីអ៊ីវ ២យូរ  សម្ភារផ្ទះបាយ ០១សម្រាប់ និងថវិកា ១លានរៀល ។ចំណែក គ្រួសាររងគ្រោះ ១ទៀត ទទួលបានអង្ករចំនួន ៨០Kg តង់១, មី ២កេស, ទឹកសុទ្ធ១កេស, ទឹកត្រី+ទឹកស៊ីអ៊ីវ ២យូរ  សម្ភារផ្ទះបាយ ០១សម្រាប់ និងថវិកា ៥០ម៉ឺនរៀល។ ដោយឡែកមួយគ្រួសាររងគ្រោះប៉ើងសំយ៉ាបផ្ទះ ប្រតិភូកាកបាទក្រហមសង្កាត់-ខណ្ឌ បានឧបត្ថម្ភថវិកាចំនួន២០ម៉ឺនរៀល និងអង្ករចំនួន៦០Kg។

ក្នុងឱកាសនោះ លោក សុខ សម្បតិ បានសម្ដែងនូវការសោកស្តាយចំពោះហេតុការណ៍ ខ្យល់កន្ដ្រាក់ បំប៉ើងដំបូលផ្ទះរបស់បរជាពលរដ្ឋទាំង៣គ្រួសារ ខាងលើ។ លោក បានលើកឡើងថា បច្ចប្បន្ននេះរាជរដ្ឋាភិបាល ក៏ដូចជាកាកបាទក្រហមកម្ពុជា បានខិតខំយកចិត្តទុកដាក់ ខ្លាំងបំផុតចំពោះប្រជាពលរដ្ឋ ទូទៅមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយ ក្នុងពេលដែលបងប្អូន ជួបប្រទះនូវឧបទ្ទវហេតុ ឬ គ្រោះធម្មជាតិផ្សេងៗ ដើម្បីរួមចំណែកចែករំលែកទុក្ខលំបាកេបស់បងប្អូន។

លោក សុខ សម្បត្តិ បានបន្ដថាអាកាសធាតុបច្ចុប្បន្នមិនល្អប៉ុន្មានឡើយ ស្របនិងអាកាសធាតុក្ដៅខ្លាំងក៏មានភ្លៀងខ្យល់ផ្គររន្ទះផងដែរ ដែលអាចកើតឡើងនូវគ្រោះធម្មជាតិជាបន្តបន្ទាប់ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋ ទាំងអស់ត្រូវមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា ពិសេសពេលមានភ្លៀង មានខ្យល់ត្រូវរកកន្លែងជ្រកសុវត្ថិភាព ដើម្បីបញ្ចៀសបាននូវគ្រោះថ្ក់ដែលកើតឡើងជាយថាហេតុ ។

សូមរំលឹកថា កាលពីល្ងាច ថ្ងៃទី១៩ ខែមេសា វេលាម៉ោង១៦និង០០នាទី មានឧបទ្ទវហេតុខ្យល់កន្ដ្រាក់ បានកើតឡើងនៅភូមិបែកបក និងភូមិកប់ស្រូវតូច  ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដោយបានគួចបំប៉ើងដំបូលផ្ទះប្រជាពលរដ្ឋអស់ចំនួន៣ខ្នង  ប៉ុន្ដែពុំមានគ្រោះថ្នាក់ដល់ជីវិតមនុស្ស និង សត្វឡើយ៕

Facebook Comments
Loading...