ថ្នាក់ដឹកនាំ មន្ដ្រីភូមិបាលខណ្ឌព្រែកព្នៅ ធ្វើពិធីសូត្រមន្ដ ចំរើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

0
2735

ភ្នំពេញ ៖ ជារៀងរាលឆ្នាំក្នុងឱកាសមុន បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹងឈានចូលមកដល់  មន្ដ្រីបុគ្គលិកតាមស្ថាប័ន អង្គភាព បណ្ដាក្រុមហ៊ុននានា ក៏ដូចជា ប្រជាពលរដ្ឋខ្មែរទូទៅ តែនិមន្ដព្រះសង្ឃសូត្រមន្ដ ជយន្ដោលើករាសី មិនដែលអាក់ខានឡើយ។

ដោយឡែកនៅការិយាល័យរៀបចំដែនដី នគរូបនីយ សំណង់និងភូមិបាលខណ្ឌព្រែកព្នៅ លោក ស៊ូ ស៊ីវុត្ថា និងភរិយា រួមនិងមន្ដ្រីក្រោមឱវាទ ក៍បានរៀបចំ ពិធីសូត្រមន្ដ ចំរើនព្រះបរិត្តនេះដែរ ដើម្បីសុំសេចក្ដីសុខសេចក្ដីចម្រើន និងសុំពរជ័យពីទេវតាឆ្នាំថ្មី ឆ្នាំកុរ ឯកស័កពុទ្ធសករាជ ២៥៦៣ ព្រះនាម ធុង្សៈ ទេវី ដែលនឹងចូលមកគ្រប់គ្រង បន្ត ពីទេវតាឆ្នាំចាស់ នាពេលឆាប់ៗនេះ។

ជាមួយនឹងការគោរពប្រតិបត្តិតាមទំនៀមទម្លាប់ប្រពៃណីពីដូនតា កម្មវិធីនេះក៏ដើម្បីឲ្យអ្នកចូលរួមទាំងអស់ សម្រួម កាយ វាចា ចិត្ត ជម្រុះចោលនូវអ្វីដែលជាគ្រឿងសៅហ្មងទាំងពួងក្នុងឆ្នាំចាស់ ចាប់យកតែរឿងល្អ ប្រព្រឹត្តិនូវ អំពើល្អ ជាប្រយោជន៍ដល់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ៕

Facebook Comments
Loading...