សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទលួចមានស្ថានទម្ងន់ទោស និងពីបទប្រឆាំងនិងអ្នករាជការសារធារៈ

0
1318

ភ្នំពេញ ៖ ជនសង្ស័យ២នាក់គំរាមយកទូរសព្ទ៏ ពីជនរងគ្រោះបានសម្រេចនាថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៩ តែត្រូវប៉ូលិសឃាត់ខ្លួនបានកាលពីវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី២៩មីនា ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិធំត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យដែលត្រូវឃាត់ទី០១. ឈ្មោះ សែម ផល្លា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិធំត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។ទី០២. ឈ្មោះ សែម វ៉េ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិធំត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។

ជនរងគ្រោះឈ្មោះ រ៉ុម ចំរ៉ុង ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិធំត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។សម្ភារបន្សល់ទុក០១. ទូរសព្ទ៏ម៉ាកមី (MI) ពណ៍សរលាយផ្កាឈូកចំនួន០១គ្រឿង ០២.ដុំថ្មចំនួន០១ដុំ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុ នៅថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង១៦ និង៤០នាទី ជនរងគ្រោះបានដើរចេញពីផ្ទះប្រហែល១៥ម៉ែត្រ គោលបំណងទៅបន្ទប់ទឹក ភ្លាមនោះឈ្មោះ សែម ផល្លា បានស្ទុះមកឆក់ទូរសព្ទ៏ពីដៃជនរងគ្រោះ ហើយគំរាមមិនអោយស្រែកប្រាប់អ្នកណាឡើយ ហើយក៍រត់គេចខ្លួនបាត់ទៅ រួចមកជនរងគ្រោះក៍បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់។

លុះមកដល់ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង១៥និង៣០នាទី កម្លាំងសម្ថកិច្ចយើងក៍ប្រទះឃើញជនសង្ស័យឈ្មោះសែម ផល្លា កំពុងលាក់ខ្លួននៅក្នុងផ្ទះរបស់ខ្លួនភ្លាមនោះកម្លាំងសម្ថកិច្ចក៍បានចុះទៅឃាត់ខ្លួន ស្រាប់តែឈ្មោះសែម វ៉េ ត្រូវជាប្អូនបង្កើតរបស់ជនសង្ស័យបានមករារាំង និងបានប្រតាយប្រតប់ជាមួយកម្លាំងសម្ថកិច្ច រួចបានយកដ៉ំថ្មនៅក្បែរនោះគោលបំណងគប់មកលើសម្ថកិច្ច ឃើញដូចនេះកម្លាំងយើងក៍ស្ទុះទៅចាប់ជាប់ ។ភ្លាមនោះកម្លាំងយើងក៍បានឃាត់ខ្លួនសង្ស័យទាំង០២នាក់ខាងលើ បញ្ជូនមកអធិការដ្ឋានខណ្ឌតែម្ដង។ បច្ចុប្បន្នជនសង្ស័យខាងលើឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅតុលាការ៕

Facebook Comments
Loading...