កូយ ឡាយ និងតាញ់ មករា ឡើងសាកវិជ្ជាគុនជាមួយកីឡាករថៃ

0
1345

ភ្នំពេញ ៖ កីឡាករកូយ ឡាយ អ្នកប្រដាល់នៃក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ឡើងសាកវិជ្ជាគុនជាមួយ​កីឡា​ករ​ថៃធុងមុន ប៉.យុទ្ធភូមិ ខណៈ​កីឡាករ​ជើង​ខ្លាំងតាញ់ មករា អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការ​ពារជាតិ ជួបកីឡាករថៃភេតង៉ាម ចារ៉ឺនកាស៊ែន នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃអាទិត្យទី៣១ ខែមីនា ឆ្នាំ២០១៩នេះ។

កីឡាករកូយ ឡាយ ត្រូវជួបជាមួយកីឡាករថៃធុងមុន ប៉.យុទ្ធភូមិ ក្នុង​ប្រ​ភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមកនៅលើសង្វៀននេះ ស្នៀតខ្លាំងរបស់កីឡាករថៃភាគច្រើនគឺជើងទាត់ និង​ជង្គង់ ចំណែកកណ្តាប់ដៃ និងកែងមិនខ្លាំងប៉ុន្មានទេតែគេអាចប្រើការបាន។

រីឯកីឡាករស្រករក្រោយកូយ ឡាយ គេ​មាន​ស្នៀត​ប្រដាល់​ល្អ​ និង​វាយ​ខ្លាំងទាំងដៃទាំងជើងតែម្តង ពិសេ​សស្នៀតកែងរបស់គេ គូប្រកួតទាំងជើងចាស់និងជើងថ្មីពេលប្រកួតជាមួយកូយ ឡាយ បើ​ហ៊ានប្រហេះច្បាស់ជាបែកដោយស្នៀតកែងរបស់គេមិនខាន។ កូយ ឡាយ មិនត្រឹមតែមាន​ស្នៀតប្រដាល់ល្អប៉ុណ្ណោះទេ គេក៍មានកម្លាំងស៊ុហ្វក៍រឹងមាំផងដែរ​ សម្រាប់​ការជួបគ្នារវាង ​កូយ ឡាយ និងកីឡាករថៃធុងមុន ប៉.យុទ្ធភូមិ នេះមិនមាន​នរណា​ហ៊ានទស្សទាយមុនថា​នរណាជាអ្នកទ​ទួល​បាន​ជ័យជម្នះនោះឡើយ ព្រោះកីឡាករថៃជាកីឡាករដែលទើបមកវាយនៅសង្វៀនស្រុកខ្មែរ។ ចាំមើលរវាងកូយ ឡាយ និងធុងមុន ប៉.យុទ្ធភូមិ នរណាជាអ្នកឈ្នះ?។

ដោយឡែកកីឡាករស្រករក្រោយតាញ់ មករា គេ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះភេតង៉ាម ចារ៉ឺនកាស៊ែន ក្នុង​ប្រភេទទម្ងន់៥៧គីឡូក្រាម អ្នកទាំងពីរក៍មិនធ្លាប់ជួបគ្នាដែរកាលកន្លងមកនៅសង្វៀននេះ ហើយមិនទាន់មានប្រភពណាបញ្ជាក់ថា កីឡាករថៃម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះទេ។

ចំណែកកីឡាករតាញ់ មករា គេ​ក៏​ជា​អ្នក​ប្រដា​ល់​​ជើង​ខ្លាំង​មួយ​រូប ក្នុងចំណោម​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ដូចគ្នា ដែលអ្នកតាមដានកីឡា​ប្រដា​ល់កម្ពុជាកំ​ពុង​តែ​ចាប់អារម្មណ៍ចំពោះស្នៀតគុនរបស់​កីឡា​ករ​រូបនេះ ដែលឡើងប្រកួតម្តងៗ​ធ្វើឲ្យអ្នកទស្ស​នា​ជក់ចិត្តជាខ្លាំងនោះ។ តាញ់ មករា ជា​អ្នក​ប្រដាល់​ដែល​មាន​កណ្ដាប់​ដៃ និងកម្លាំងជើងទាត់​ខ្លាំង​ តែមិនសូវសំបូរច្ចេក​ទេសនិង​ល្បិ​ច​​កល​ប្រកួត​ប៉ុន្មានឡើយ ក៍ប៉ុន្តែគេមានកម្លាំងស៊ុហ្វខ្លាំងវាយពេញ៥ទឹកមិនលំបាកឡើយ។ តាញ់ មករា ពីមុនមករាគេ​​វ៉ៃ​អាង​តែលើកម្លាំងបាយ​តែប៉ុណ្ណោះ ​តែមួយរយះមក​គេ​វាយ​ចេញ​ដោយកណ្តាប់ដៃ​ដាល់​ត្រូវ​ចំ​គោ​ល​ដៅ​បានច្រើន មួយៗ​តែ​ធ្ងន់​ចំណែក​ ឯ​ការពារ​របស់​គេ​ ក៏បាន​ល្អ​និង​រឹងមាំ​ផង​ដែរ។ ចាំមើលរ​វាង​តាញ់ មករា ជាអ្នកឈ្នះឫកីឡាករថៃភេតង៉ាម ចារ៉ឺនកាស៊ែន?៕

Facebook Comments
Loading...