ជនសង្ស័យចំនួន០២នាក់ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់ ឃាត់ខ្លួន ក្នុងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

0
953

ភ្នំពេញ ៖ ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់ នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ធ្វើការឃាត់ខ្លួន ក្នុងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង២១ និង៣០នាទី នាថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៨ នៅចំណុច ភូមិធំខាងត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យក្នុងករណីនេះទី០១ឈ្មោះ ញ៉ ចំរើន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលំ ភូមិធំខាងត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធាភ្នំពេញ។ ទី០២ឈ្មោះ សួន ស្រីពេជ្រភេទស្រី អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលំ ភូមិ៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។សម្ភារៈចាប់យក១.ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។៣.ទូរសព្ទ៍ដៃចំនួន២គ្រឿង។

ប៉ូលិសបានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់ បានធ្វើការល្បាតនៅចំណុចខាងលើ ពេលនោះក៍បានទទួលពត៌មានពីប្រជាពលរដ្ឋថាមានករណីប្រើប្រាស់គ្រឿងញៀននៅចំណុចខាងលើ ភ្លាមនោះកម្លាំងប៉ុស្តិ៍ក៍បានចុះទៅដល់កន្លែងកើតហេតុក៍ប្រទះឃើញជនសង្ស័យខាងលើកំពុងធ្វើសកម្មភាពប្រើប្រាស់គ្រឿងញៀន រួចមកកម្លាំងសម្ថកិច្ចក៍បានឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងវត្តុតាងយកមកសារសួរ និងធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោម នៅអធិការដ្ឋានខណ្ឌតែម្ដង។បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

Facebook Comments
Loading...