ក្រុមសារព័ត៌មានជិត៤០ស្ថាប័ន និងពិធីករ ពិធីការវិទ្យុ ឌីជេ រៃអង្គាសប្រាក់ជួយដល់មន្ទីរពេទ្យទន្លេ

0
1124

ភ្នំពេញ ៖ ក្រោយបញ្ចប់រាត្រីបាយសាមគ្គីជួយសង្គមបណ្តាញក្រុមសារព័ត៌មានជិត៤០ស្ថាប័ន និងពិធីករ ពិធីការវិទ្យុ ឌីជេ បានពិភាក្សាគ្នានឹងយកថវិកាដែលប្រមូលបានជួយដល់ មន្ទីរពេទ្យទន្លេ ជាក្រុមគ្រូពេទ្យស្ម័គចិត្ត ពិនិត្យព្យាបាល មិនយកកំរ៉ៃ លើអ្នកជំងឺតែលើផ្ទៃទន្លេសាបតែប៉ុណ្ណោះ ដែលមានស្នាក់ការ ក្រុមទី៦ ភូមិសាលាកន្សែង​ ឃុំស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។

អ្នករៀបចំកម្មវិធីនេះឡើងបានអោយដឹងថា កម្មវិធី DJ party ជាកម្មវិធីមួយដែលត្រូវបានបង្កើតឡើង ដោយក្រុម ពិធីករនិងDj មួយក្រុមតូច បង្កើតក្នុងគោលបំណង ធំៗ ចំនួន៤ ៖១. ចង់អោយមានការជួបជុំ ញ្ញុំាអីរួមគ្នា បង្កើតមិត្តភាពអោយកាន់តែមានភាពស្និតស្នាលគ្នាទៅវិញទៅមក ២. ផ្លាសប្តូបទពិសោធន៏គ្នាទៅវិញទៅមកអំពីអាជីពការងារ ៣.ប្រមូលផ្តុំពិធីករនិងDJ អោយក្លាយជាសមាគមន៍មួយ ដែលអាចជួយគ្នាទៅវិញទៅមកក្នុងពេលដែលសមាជិកណាម្នាក់មានបញ្ហា ៤. ដើម្បីរៃអង្គាសប្រាក់សំរាប់ជួយដល់កុមាកំព្រា ចាស់ជរាគ្មានទីពឹង និងជួយដល់មន្ទីរពេទ្យ មួយចំនួនផ្សេងទៀតផងដែរ។

សូមបញ្ជាក់ផងដែរថា គ្លីនិក ទន្លេ ជាក្រុមគ្រូពេទ្យស្ម័គចិត្ត ពិនិត្យ ព្យាបាល មិនយកកំរ៉ៃ លើអ្នកជំងឺតែលឺផ្ទៃទន្លេសាប មានសមាជិកពេទ្យ១៨នាក់ ដោយក្នុងមួយឆ្នាំ មានអ្នកជំងឺប្រមាណ ២៥៣០៥នាក់ កុមារ ១១៦៩២ ទទួលបានការព្យាបាល។ លោក តូម៉ាតូ អ្នកសម្របសម្រួលកម្មវិធី និងជាអ្នកយកព័ត៌មានមួយរូបបានប្រាប់ឱ្យដឹងថា ការជួបជុំនេះ ដោយប្រមូលផ្តុំ ក្រុម DJs VJ MC តាមក្លឹបនានា រួមទាំងនៅវិទ្យុ និងទូរទស្សន៍ រួមទាំងតារាសំដែង តារាចម្រៀង ជាច្រើននាក់ ក្នុងកម្ពុជា ដើម្បីផ្លាស់ប្តូរ បទពិសោធន៍ ដែលមានរៀងៗ ចែករំលែកឲ្យគ្នា ទៅវិញទៅមក និងបង្កើនទំនាក់ទំនងល្អ រវាងគ្នា និងគ្នា ជាពិសេស ប្រមូលថវិកា ចូលរួមជួយការងារសង្គម។

លោកបានបញ្ជាក់ថា “កម្មវិធី DJ party ជាកម្មវិធីមួយ ដែលត្រូវបានបង្កើតឡើង ដោយក្រុមពិធីករ និង Dj មួយក្រុមតូច បង្កើតក្នុងគោលបំណងធំៗ ចំនួន៤គឺ ទី១៖ ចង់ឲ្យមានការជួបជុំញ្ញាំអីរួមគ្នា បង្កើតមិត្តភាពឲ្យកាន់តែមានភាព ស្និតស្នាលគ្នាទៅវិញទៅមក ទី២៖ ផ្លាស់ប្តូរបទពិសោធន៍ គ្នាទៅវិញទៅ មកអំពីអាជីពការងារ ទី៣៖ ប្រមូលផ្តុំពិធីករ និង DJ ឲ្យក្លាយជាសមាគមន៍មួយ ដែលអាចជួយគ្នាទៅវិញទៅមក ក្នុងពេលដែលសមាជិកណាម្នាក់មានបញ្ហា ទី៤៖ ដើម្បីរៃអង្គាសប្រាក់ សំរាប់ជួយដល់កុមាកំព្រា និងចូលរួមជួយការងារសង្គម”។

លោកបានប្រាប់ថា កម្មវិធីនេះ ត្រូវបានចាប់ផ្តើមដំបូង តាំងពីឆ្នាំ២០១៥ និងមានសមាជិកត្រឹមតែ៧០នាក់ប៉ុណ្ណោះ ចូលរួមក្រោយពីការបង្កើតឡើង ក្នុងឆ្នាំ២០១៥ រួចមក កម្មវិធីនេះហាក់ដូច ទទួលបានភាព ជោគជ័យយ៉ាងខ្លាំងតាមរយៈ ការផ្សារភ្ជាប់មិត្តវាង DJ ក្លឹប និង DJ ក្លឹប ពិធីករវិទ្យុ និងពិធីករវិទ្យុ ក៏ដូចជា DJ ក្លឹប និង ពិធីករវិទ្យុ ក្នុងនោះដែរ ក៏មានមិត្តសិល្បករចូលរួមផងដែរ។

សូមបញ្ជាក់ថា  DJs Party 2019 ឆ្នាំនេះ មានការសហការឧបត្ថម្ភដោយ Angel Skybar & Restaurant ផ្លូវ១៣០, ហាងកាហ្វេ ម៉ាខាត់ ផ្លូវ៤៣២, ភោជនីយដ្ឋាន មីតធីង ផ្លេស & ហាង រចនាបុកល្ហុង ផ្លូវ២៤០, ឃ្លាំងលក់រថយន្ត Numpav AutoCar ផ្លូវ៦០ប៉េ, ស្រាបៀរ Hite, ទឹកផ្លែឈើសុខភាព Gardian ក្រោយសាលាស៊ីសុវត្តិ និងសណ្ថាគារ រស្មីសុខាញូយ៉ក ខេត្តកំពង់ឆ្នាំង។ ដូច្នេះ សូមបងប្អូន DJs, Mc, Artist និងសប្បុរសជន អញ្ជើញចូលរួមអោយបានច្រើនកុះករ៕

Facebook Comments
Loading...