រដ្ឋបាលខណ្ឌព្រែកព្នៅអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៧ក្រោមប្រធានបទ “ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ” ឆ្នាំ២០១៩

0
1326

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ រដ្ឋបាលខណ្ឌព្រែកព្នៅ សហការណ៍ជាមួយក្រុមហ៊ុនស៊ិនទ្រី ព្រមទាំងសិស្សានុសិស្ស ដឹកនាំដោយលោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌ និងលោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ បានដឹកនាំសកម្មភាពចុះធ្វើអនាម័យរើសសំរាម​ដើម្បីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៧ ក្រោមប្រធានបទ “ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ” ឆ្នាំ២០១៩ ចូលរួមទាំងអស់គ្នាដើម្បីកម្ពុជាស្អាត កម្ពុជាបៃតង។

ការធ្វើពលកម្មសំអាតសំរាម នៅទីនេះធ្វើឡើងដើម្បីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៧ ក្រោមប្រធានបទ “ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ” ឆ្នាំ២០១៩ ចូលរួមទាំងអស់គ្នាដើម្បីកម្ពុជាស្អាត កម្ពុជាបៃតង ជាពិសេសបំផុសចលនាអប់រំដល់ ប្រជាជនមហាជន ឲ្យបានយល់ដឹង​ពី​អត្ថប្រយោជន៍ នៃបរិស្ថាន ដើម្បីឲ្យមានការចូលរួមទាំងអស់គ្នា ក្នុងកិច្ចការពារបរិស្ថាន។

បន្ទាប់ពីលោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌបានអានសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសនៃគណៈកម្មធិការជាតិវាយតំលៃទីក្រុងស្អាត លោកសុខ សម្បត្តិ បានមានប្រសាសន៍ថា សកម្មភាពក្នុងការសំ​អាតបរិស្ថាននេះគឺជាការពញ្ញាក់ស្មារតី ឲ្យប្រជាជន មហាជន បានយល់ដឹង​ពីបញ្ហាបរិស្ថាន​ដើម្បីឲ្យមានការចូលរួម ពីគ្រប់មជ្ឈដ្ឋាន រួមចំណែកធ្វើឲ្យបរិស្ថាន នៅក្នុងមូលដ្ឋានរបស់យើង មានភាពល្អប្រសើរ ព្រោះថាបើ បរិស្ថានមិនល្អ បរិដ្ឋានអាក្រក់ ជីវិតនឹងត្រូវបាត់បង់។

លោកបន្តថាសំរាម គឺជាអាវុធមួយអាចសម្លាប់មនុស្សបាន បើមនុស្សមិនយកចិត្តទុកដាក់ក្នុងការវេចខ្ចប់ សំអាតវាឲ្យបានត្រឹមត្រូវតាមរយៈការប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោល គឺតាមការភាយក្លិនស្អុយ នៃសំរាមដែលរលួយជាដើមនោះ។

លោកអភិបាលខណ្ឌបានលើកឡើងទៀតថា យើងសង្កេតឃើញថាពិភពលោក បច្ចុប្បន្ននេះកំពុងទទួលរងនូវឥទ្ធិពលអវិជ្ជមានដែលធ្វើឲ្យមាន ការប្រែប្រួលអាកាសធាតុ គ្រោះ​រាំងស្ងួត ទឹកជំនន់ ខ្យល់ព្យុះនិងរលកកំដៅជាដើម ដែលបានប៉ះពាល់ដល់ ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម។ លោកបញ្ជាក់ថា ដោយសារសារៈសំខាន់នេះហើយ ទើបយើងអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៧ ក្រោមប្រធានបទ “ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ” ឆ្នាំ២០១៩ ចូលរួមទាំងអស់គ្នាដើម្បីកម្ពុជាស្អាត កម្ពុជាបៃតង ដើម្បីជាសារ១ សម្រាប់​ដាស់តឿនឲ្យមនុស្សដែលរស់នៅលើភពផែនដី ឈប់បំផ្លាញបរិស្ថាន ចូលរួមលើកស្ទួយ​បរិ​ស្ថានឲ្យបានប្រសើរឡើងវិញ។ ក្នុងឱកាសនោះ លោកសុខ សម្បត្តិ រួមនឹងមន្ដ្រី​ជា​ច្រើនរូបទៀតបានដើររើសសំរាម និងបានពន្យល់ដល់អ្នកលក់ដូរតាមដងផ្លូវត្រូវវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ ជាពិសេសត្រូវតែមានដាក់ធុងសំរាមតាមកន្លែងលក់ដូរនិមួយៗជាដាច់ខាត៕

Facebook Comments
Loading...