តារាចំរៀងលោក ម៉ារ៉ា ប៊ុណ្ណា សហការនិងប្អូនប្រុស ពុះដីឡូត៍លក់ដើម្បីដកប្រាក់មួយចំនួន ក្នុងការធ្វើសប្បុរសធម៌

0
2145

ភ្នំពេញ ៖ លោក ម៉ារ៉ា ប៊ុណ្ណា ដែលលោកអ្នកធ្លាប់ស្គាល់មកហើយនោះ ពេលនេះ បានសហការជាមួយប្អូនប្រុស ចាប់នូវមុខរបរថ្មី ពុះដីឡូត៍លក់ ជាមួយតំលៃដ៏សមរម្យ ដោយមានទីតាំង ស្ថិតនៅ ភូមិសោកម៉ោក ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ច្រកចូលតាមវត្តល្វា មានចម្ងាយតែ១៨គីឡូម៉ែត្រ ពីរង្វង់មូលចោមចៅ ប៉ុណ្ណោះ។ ក្រោយពីបញ្ចប់គម្រោងដីឡូត៍នេះ ហើយទទួលបានប្រាក់ចំណេញ អ្នកទាំងពីរ បានសម្រេច ដកប្រាក់មួយចំនួន ក្នុងការធ្វើសប្បុរសធម៌ ជួយទៅដល់ចាស់ជរា កុមារកំព្រា ផងដែរ។

លោក ម៉ារ៉ា ប៊ុណ្ណា បានអោយដឹងថា ប្អូនប្រុសរបស់លោកឈ្មោះ គឹម ចាន់រតនា គឺជាអ្នកជំនួញដីធ្លីយូរមកហើយ ហើយនេះជាគម្រោងទី១ ដែលលោកបានសហការគ្នា។ ការសហការគ្នានេះ គឺយើងមានគ្រោងយូរមកហើយ ទើបនៅដើមឆ្នាំថ្មីនេះ បានដាក់ចេញនូវដីឡូត៍ ចំនួន១២៦ឡូត៍ លក់ជូនដល់បង្អូនអតិថិជន ក្នុងតំលៃចាប់ពី៣៩៨០ដុល្លារឡើង ដោយដីមានទំហំ ចាប់ពី ៥គុណ២០ ផងដែរ។

លោកបន្តថា ដីដែលលោក និងប្អូនប្រុស ពុះឡូត៍នេះ គឺសំដៅចង់អោយបងប្អូនប្រជាពលរដ្ឋ មានឪកាសនៃការចំណេញ ដោយរកតំបន់ណាដែលនៅជិតរោងចក្រ។ ទិញភ្លាមគឺចំណេញភ្លាម តែក្នុងរយៈពេល២ឬ៣ខែប៉ុណ្ណោះ និងមានជូនប្លង់រឹង។

លោក ម៉ារ៉ា ប៊ុណ្ណា បន្ថែមថា ទោះបីនេះជាលើកដំបូងសម្រាប់លោក ក្នុងជំនួញដីធ្លីនេះ ក៏មានក្តីរំពឹងខ្ពស់ ដោយសារចំណុចទីតាំងដី គឺស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ហ៊ុព័ទ្ធទៅដោយរោងចក្រ ហើយផ្លូវវិញ ក៏ឃើញថារារដ្ឋាភិបាល កំពុងធ្វើការពង្រីកផងដែរ។ លក្ខណៈពិសេសដ៏ល្អឥតខ្ចោះនៃដីឡូត៍ ស្ថិតនៅជាប់ផ្លូវរដ្ឋ ១៥ម និងចំងាយពីផ្លូវជាតិលេខ៣ តែ៥០ម៉ែត្រប៉ុណ្ណោះ ទិញភ្លាមសង់ផ្ទះភ្លាម ឬ ទិញភ្លាមលក់ចំណេញ ភ្លាមៗ! ហើយលោកអ្នកនឹងទទួលបាននូវរង្វាន់ ដូចជាម៉ូតូ និងរថយន្ត LEXUS ថ្មីស្រស់ស្អាតថែមទៀតផងដែរ ជាមួយ គម្រោង លក់ដីឡូត៍ ក្រុមហ៊ុន LYK គឹម ចាន់រតនា និង ម៉ារ៉ា ប៊ុណ្ណា។

ចំណែកលោកគឹម ចាន់រតនា ដែលជាអតីតអ្នកសិល្បៈដែរនោះ ក៏បានអោយដឹងថា ពីមុនលោកជាអ្នកនិពន្ធបទភ្លេងថ្មីៗ អោយ លោក ម៉ារ៉ា ប៊ុណ្ណា។ ក្រោយមកលោកក៏បានងាកមកចាប់យកផ្នែក អចលនទ្រព្យនេះ បានរយៈពេលជាង២ឆ្នាំមកហើយដែរ។ ដោយមានទំនុកជាមួយគ្នា ទើបធ្វើអោយលោក សហការជាមួយ បងប្រុស ម៉ារ៉ា ប៊ុណ្ណា ក្នុងជំនួញដីធ្លីនេះតែម្តងទៅ៕

Facebook Comments
Loading...