លោកសុខ សម្បត្តិ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីការកំណត់ផ្ទៃបឹងកប់ស្រូវ

0
1009

ភ្នំពេញ ៖ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីការកំណត់ផ្ទៃបឹងកប់ស្រូវ(បឹងតាមោក)ដែលប្រជាពលរដ្ឋបានទន្ទ្រានចូលកាន់កាប់នាពេលកន្លងមក។

ក្នុងកិច្ចប្រជុំនេះ ​បានសេចក្តីជូនដំណឹងថា យោង៖ អនុក្រឹត្យលេខ២០ អនក្រ.បក ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការកំណត់ផ្ទៃបឹងកប់ស្រូវ(បឹងតាមោក)។រដ្ឋបាលខណ្ឌព្រែកព្នៅសូមជម្រាបជូនដំណឹងដល់​ប្រជាពលរដ្ឋដែលបានរស់នៅលើផ្ទៃបឹងកប់ស្រូវ ហើយប្រជាពលរដ្ឋមួយចំនួនផ្សេងទៀត ដែលមានចេតនាក្នុងបំណងបន្តសកម្មភាពរំលោភទន្ទ្រានកាន់កាប់លើផ្ទៃបឹងកប់ស្រូវបន្ថែមទៀតនោះសូមជ្រាបថា ដើម្បីការពារបឹងកប់ស្រូវ ជាសម្បត្តិសាធារណៈរបស់រដ្ឋ ដែលត្រូវបានកំណត់ដោយអនុក្រឹត្យលេខ២០ អនក្រ.បក ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីថែរក្សាមុខងារបឹងជាអាងស្តុកទឹកនិងជាប្រព័ន្ធរំដោះទឹកជនលិចមួយភាគធំពីក្នុងរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌព្រែកព្នៅសូមធ្វើការនែនាំដល់បងប្អូនប្រជាពលរដ្ឋដូចខាងក្រោម

៖ត្រូវរុះរើបង្គោលដែលបានដាំនិងរោងឬផ្ទះ ដែលបានសាងសង់លើផ្ទៃបឹងកប់ស្រូវនោះចេញវិញជាបន្ទាន់។ មិនអនុញ្ញាតឲ្យមានការបោះបង្គោលក្នុងផ្ទៃបឹងកប់ស្រូវ បោះបង្គោលដាក់ស៊ងចិញ្ចឹមត្រី សាងសង់រោង សាងសង់លំនៅដ្ឋាន និងធ្វើសកម្មភាពគ្រប់រូបភាពដែលអាចធ្វើឲ្យប៉ះពាល់ដល់បឹងកប់ស្រូវ ដែលជាបឹងរបស់រដ្ឋជាដាច់ខាត។ មិនអនុញ្ញាតឲ្យមានការដាក់ដីចូលចំណីបឹងកប់ស្រូវដែលជាសម្បត្តិសាធារណៈរបស់រដ្ឋជាដាច់ខាត។

ដូចនេះរដ្ឋបាលខណ្ឌព្រែកព្នៅសូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលបានរៀបរាប់មកនេះសូមមេត្តាជ្រាបនិងអនុវត្ត ដោយធ្វើការដកបង្គោលនឹងរុះរើរោងនិងផ្ទះចេញឲ្យអស់ពីផ្ទៃបឹងកប់ស្រូវជាកំហិត ដោយទុករយៈពេល០៧ថ្ងៃ ចាប់គិតពីថ្ងៃជូនដំណឹងនេះតទៅ។

ក្នុងករណី ប្រជាពលរដ្ឋណាមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះទេ សាលាខណ្ឌនឹងចាត់វិធានការរដ្ឋបាល ដោយធ្វើការរុះរើ ដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់សម្ភារៈបងប្អូនប្រជាពលរដ្ឋឡើយ។ អាស្រ័យហេតុដូចនេះ សូមបងប្អូនប្រជាពលរដ្ឋជ្រាប និងអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌព្រែកព្នៅឲ្យមានប្រសិទ្ធិភាពខ្ពស់និងកុំបីខានឡើយ៕

Facebook Comments
Loading...